» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10071 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700242 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា​វៀតណាម​ឡាវ​ប្តេជ្ញា​ជម្រុញ​ល្បឿន​អភិ​វ​ឌ្ឈ​ន៍​តំបន់ត្រីកោណ​មរកត​

​វៀតណាម​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, លោក ថង លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ប្តេជ្ញា​រួមគ្នា ក្នុងការ​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ តាមរយៈ​ការពិនិត្យ​លទ្ធភាព និង​ការដាក់សំណើរ ទៅកាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់ត្រីកោណ ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់ត្រីកោណ កាន់តែ​ទទួលបាន នូវ​ការលើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​a hun v lao1 

ការសម្រេចចិត្ត​ខាងលើ​គឺ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ពេល​ទទួលទាន​អាហារ​ពេលព្រឹក​រួមគ្នា មុន​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ពេញអង្គ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ក្នុង​ពិធី​ទទួលទាន អាហារ​ពេលព្រឹក​នោះ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងបី ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​ការ​រិត​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងបី ពិសេស​ការ​រិះរក គ្រប់​មធ្យោបាយ ក្នុងការ​ជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំងបី​។​

​ក្នុងនោះ ភាគី​ទាំងបី បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ លើ​ការបន្ត​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព ស្ថេរភាព ដើម្បី​ជំរុញ​កំណើន នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំងបី​។ មេដឹកនាំ​នៃ​ប្រទេស​ទាំងបី ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​គម្រោង​នៃ​ការតភ្ជាប់ នៃ​ប្រទេស​ទាំងបី ពិសេស​នៅ​តំបន់ត្រីកោណ ដែលជា​តំបន់​មួយ មានការ​អភិវឌ្ឍ​ទាប​នៅឡើយ​។​

​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងបី បានធ្វើការ​ពិនិត្យ​រួមគ្នា ការងារ​ជា​អាទិភាព​មួយចំនួន សម្រាប់​គម្រោង​អាទិភាព នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ​របស់​ប្រទេស​ទាំងបី សំដៅ​ធ្វើយ៉ាងណា​កាត់បន្ថយ​គ​ន្លាត នៃ​ការអភិវឌ្ឍ​តំបន់​ទាំងនោះ ឲ្យ​មាន​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​a hun v lao 

​