» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2034 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747369 នាក់

មេធាវី​ស្នើសុំ​ដោះលែង​លោក​កឹម​សុខា​ដើម្បី​បាន​ទៅ​ព្យាបាល​ជម្ងឺ​!

 

​ភ្នំពេញ​៖​តាមរយៈ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​មេធាវី​លោក កឹម សុខា បាន​ស្នើឱ្យ​តុលាការ លើកលែង​ការចោទប្រកាន់ ដើម្បី​បើកឱកាស​ឲ្យ​កូនក្ដី​របស់ខ្លួន មាន​សិទ្ធិ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ។​a kem plong4 

​លោក ផែង ហេង​មេធា​វិ​ម្នាក់​របស់លោក​កឹម​សុខា បញ្ជាក់ថា ស្ថានភាព​ជំងឺ​លោក កឹម សុខា បច្ចុប្បន្ន​គឺ​ត្រូវការ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ដដែល ក៏ប៉ុន្តែ​លោក កឹម សុខា នៅ​រង់ចាំ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ជាមុនសិន ពីព្រោះថា លិខិតឆ្លងដែន​របស់​លោក ក៏ត្រូវ​បាន​ចៅក្រម​ដកហូត​ទុក​ដែរ​។​

​លោក​មេធាវី បញ្ជាក់ថា​៖ «​ក្រៅពី​វីដេអូ​ឃ្លី​ប​ដែល​តំណាង​អយ្យការ​យកមក​ធ្វើជា​ភស្តុតាង និង​សាក្សី​មួយ ចំនួន ដែល​តុលាការ​យកមក​សំអាង តែ​ដោយសារតែ​នៅក្នុង​នីតិវិធី​ស៊ើបអង្កេត​ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​លម្អិត​ទេ​។ តែ​ក្រោយពី​មេធាវី​ត្រួត​ពិនិត្យមើល គ្មាន​ភស្តុតាង​ណា​ដែល​តំណាង​អយ្យការ​យកមក​ចោទប្រកាន់​នោះទេ​»​។​

ទោះបីយ៉ាងណា​សំណើ​នេះ​ទំនងជា​មិនអាច​ទៅរួច​ដោយសា​កាលពី​ថ្ងៃទី​៧ វិច្ឆិកា​កន្លងទៅ សម្តេច ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​យលព្រម​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ថា លោក កឹម សុខា នឹងត្រូវ​ដោះលែង​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ​ឬ​ខែ​មិនា​ឆ្នាំ​២០១៩​ដោយ​ដាក់​ធ្ងន់ៗ​គឺ​សមរង្ស៊ី​ចាញ់​សុខចិត្ត​ចូល​គុក​និង​បើ​សម្តេច​ហ៊ុនសែន​ចាញ់​ចុះ​ចេញពី​តំណែង​។

​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​នៅ​គុក​ត្រពាំង​ផ្លុ​ង​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នៅផ្ទះ​របស់លោក​ក្នុង​ក្រុង​ភ្ណំ​ពេញ​។

ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ជា​ប្រភេទ​បទល្មើស​ក្បត់ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បទឧក្រិដ្ឋ​នេះ មានទោស​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​រឿង​ស​។​រឿង​សុំ​ដោះលែង​នេះដែរ​ក្រុម​មេធាវី​លោក​កឹម​សុខា ធ្លាប់​បានដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែមីនា ឆ្នាំ​២០១៨ ស្នើសុំ​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា ក៏ប៉ុន្តែ​មកទល់ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​តុលាការ​នៅឡើយ​។​a kem out1 a kem plong2