» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 608 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006389 នាក់

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​គាំទ្រ​សមាស​សភាព​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​គ​.​ជ​.​ប​អាណត្តិ​ថ្មី​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង ប្រធាន​-​អនុប្រធាន​និង​សមាជិក គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ បន្ទាប់ពី​មានការ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​។​លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប អាន​ព្រះរាជក្រឹត្យ​តែងតាំង​ប្រធាន​-​អនុប្រធាន និង​សមាជិក​គ​.​ជ​.​ប អាណត្តិ​ថ្មី នៃ​រដ្ឋសភា នីតិកាល​ទី​៧​សមាសភាព​ក្បាលម៉ាស៊ីន គ​.​ជ​.​ប​អាណត្តិ​ថ្មី មាន​ចំនួន​៩​រូប រួមមាន​៖a nec new

១-​លោក ប្រាជ្ញ ចន្ទ ប្រធាន២-​លោក ជឺ ចំណាន អនុប្រធាន (​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​)៣-​លោក មាន ស​ទិ សមាជិក៤-​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក៥-​លោក សោម សូ​រី​ដា សមាជិក៦-​លោក ហេង ស៊ី​ឡេង សមាជិក (​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​)៧-​លោក យិ​ច សមិទ្ធិ សមាជិក (​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​)៨-​លោក ហ៊ែ​ល សារ៉ាត់ សមាជិក (​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​)
៩-​លោក​ហង្ស ពុទ្ធា សមាជិក​(​តំណាង​អង្គការក្រៅរដ្ឋាភិបាល​)​។

​សម័យប្រជុំ​រដ្ឋសភា នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែធ្នូ ដែលមាន​តំណាងរាស្ត្រ​គណបក្ស​ហ្វុ​ន​ស៊ិន​ស៊ិនប៉ិច​៥​រូប​ចូលរួម​ក្រោម​អធិបតីភាព សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី យួន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹក នាំ​ស្ថាប័ន​គ​.​ជ​.​ប អាណត្តិ​ថ្មី មាន​ប្រធាន អនុប្រធាន​និង​សមាជិក​ចំនួន​៩​រូប ដោយ​សំឡេងគាំទ្រ​១០១​។

​នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ នេះ សមាសភាព​ក្បាលម៉ាស៊ីន គ​.​ជ​.​ប​អាណត្តិ​ថ្មី មាន​ចំនួន​៩​រូប រួមមាន​ប្រធាន អនុប្រធាន និង​សមាជិក នៃ​គ​.​ជ​.​ប សម្រាប់​អាណត្តិ​ទី​៧ ចូល​ព្រះបរមរាជវាំង​ធ្វើ​ពិធី​សច្ចាប្រណិធាន មុន​ចូល កាន់​មុខតំណែង នៅ​ថ្ងៃស្អែក​ទី​១៤ ខែធ្នូ ។

​សូមជម្រាបថា គ​.​ជ​.​ប គឺជា​អង្គ​ការរៀបចំ​ការបោះឆ្នោត ដែលមាន​សមត្ថកិច្ច​រៀប​ចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ តាម​ការកំណត់​នៃ​ច្បាប់ និង​ត្រូវអនុវត្ត​សមត្ថកិច្ច​របស់ខ្លួន ប្រកប ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស​៕​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋសភា​ស្តីពី​លទ្ធផល​នៃ​ការបន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​១ នីតិកាល​ទី​៧ ថ្ងៃ​ពុធ ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ ។a nec new1 a nec new2 a nec new3