» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11478 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701649 នាក់

លោក​ត្រាំ​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ចិន​ព្រមាន​ថា​នឹង​ឆ្លើយតប​វិញ​!?

 

​ប៉េកាំង​៖​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ដែល ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ​អាមេរិក​អន​ម​ត័ ទទួលបាន​ការចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ពី​លោក ដូ​ណា​ល់ ត្រាំ​ហើយ​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​! ។​a china law us1 

​លោក ត្រាំ បាន​សសេរនៅក្នុង​សេចក្តី​ប្រកាសថា «​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ខាងលើ ដោយសារតែ​ការគោរព​ដល់​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ពលរដ្ឋ​ចិន និង​ហុងកុង ។ ច្បាប់​ខាងលើ​សង្ឃឹមថា ទីក្រុង​ប៉េកាំង និង​ថ្នាក់ដឹកនាំ​កោះ​ហុងកុង និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ ដើម្បី​បញ្ចប់​វិវាទ នៅ​កោះ​ហុងកុង​» ។​​ពេល​ចូល​ជាធរ​មានច្បាប់​នេះ តម្រូវឱ្យ​ក្រសួងការបរទេស​អាមេរិក ធ្វើការ​ត្រួតពិនិត្យ ឬ​បញ្ជាក់​ក្នុង​មួយឆ្នាំ​ម្ដងថា តើ​ទីក្រុង​ហុងកុង​មាន​ស្វ័យភាព​ពេញលេញ ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​ពិសេស ពី​សហរដ្ឋអាមេរិក​ដែរឬទេ​។​

ក្រោយពី​កើតរឿង​នេះ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា​នេះ​បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ បើសិនជា​សហរដ្ឋអាមេរិក​នៅតែ​បន្ត​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ចេញពី​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ក្រសួងការបរទេស​ចិន​ក៏បាន​ចាត់ទុក​ផងដែរ​ថា ការចុះហត្ថលេខា​របស់​លោក ដូ​ណា​ល់ ត្រាំ គឺជា​ការ​ជ្រៀក​ជ្រែក​យ៉ាងធ្ងន់ធ្ងរ ចូល​កិច្ចការ​ផ្ទៃក្នុង​ទីក្រុង​ហុងកុង និង​ប្រទេស​ចិន​។

សេចក្ដីថ្លែងការណ៍​ដដែល​បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា «​ធម្មជាតិ​នៃ​រឿងនេះ គឺ​គួរឱ្យ​ស្អប់ខ្ពើម​ជាទីបំផុត និង​ជា​ចេតនា​បង្ក​ការបំផ្លិចបំផ្លាញ​សុទ្ធសាធ​»​។ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​មិនបាន​បញ្ជាក់​លម្អិត​ថា នឹង​ចាត់វិធានការ​បែបណា​នោះទេ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។​

​គួរ​ជម្រាប​ថា ច្បាប់​នេះ​ក៏​ព្រមាន​ដាក់ទណ្ឌកម្ម​ផងដែរ សម្រាប់​ការរំលោភ​សិទ្ធិមនុស្ស ហើយ​លើសពីនេះទៅទៀត លោក ត្រាំ ថែមទាំង​បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ទី ២ ទៀតផង​ដោយមាន​គោលដៅ «​ហាមឃាត់​ការលក់​អាវុធ​មួយចំនួន​ឱ្យ​ប៉ូលិស​ហុងកុង​» ក្នុងនោះ​មានដូចជា គ្រាប់កាំភ្លើង​ជ័រ ម្សៅ​ម្រេច ឧស្ម័ន​បង្ហូរទឹកភ្នែក និង​សម្ភារៈ​មួយចំនួន​ដែល​អាច​យកទៅ​ប្រើប្រាស់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមបាតុករ​ជាដើម​។ បាតុកម្ម​នៅ​ហុងកុង បាន​ផ្ទុះឡើង ចាប់តាំងពី​ខែមិថុនា រហូតមកទល់ និង​ពេលនេះ ក៏មាន​បាតុករ ៤.៦០០​នាក់ ត្រូវបាន​ចាប់ខ្លួន និង​របួស​ជាច្រើន ។​តែ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​សង្កាត់​កាលពី​ថ្ងៃទី​២៥​វិច្ឆិកា​ប្រជាពលរដ្ឋ​គាំ​ទ្រាំ​ខាង​ក្រុម​ប្រជាធិបតេយ្យ​។​a china law us3 a china law us a china law us2 


​