
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6569 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696740 នាក់
ប្រទេសឡាវ៖កងទ័ពរុស្ស៊ី និងឡាវ បានឈានដល់វគ្គរៀបចំការវាយលុក និងបាញ់ប្រហារពិតប្រាកដ នៅក្នុងសមយុទ្ធយោធាអន្តរជាតិ «ឡារ៉ូស-២០២៦» (Laros-2026) ដែលបានប្រព្រឹត្តទៅនៅឯទីលានហ្វឹកហ្វឺនកុំម៉ាដាម (Kommadam training ground) ក្នុងខេត្តវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្ដាហ៍កន្លងទៅ ។
នៅក្នុងសកម្មភាពហ្វឹកហ្វឺន ក្នុងរយៈពេល១០ថ្ងៃ នាខែមិថុនានេះ កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសេណារីយ៉ូប្រយុទ្ធជាច្រើន ដូចជា ការវាយប្រហារដោយកាំភ្លើងធំ និងដ្រូនអត្តឃាត ដើម្បីកំទេចក្រុមប្រដាប់អាវុធខុសច្បាប់(ក្លែងខ្លួន) ដែលបានចូលកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធយោធា ។
មេបញ្ជាការកងទ័ពឡាវ លោក អាណូស៊ីត ស៊ូវ៉ុង់សាវ៉ាត (Anousid Souvongsavath) បានកោតសរសើរចំពោះកិច្ចសហការយ៉ាងរលូន ដោយលើកឡើងថា សមយុទ្ធឆ្នាំនេះមានភាពពិសេសត្រង់ការប្រើប្រាស់បច្ចេកវិទ្យាសឹកទំនើបៗ ដូចជារ៉ូបូតយោធា និងការដាក់បញ្ចូលយុទ្ធសាស្ត្រវាយលុកពីលើអាកាសតាមរយៈឧទ្ធម្ភាគចក្រជាលើកដំបូងបង្អស់ ។
បន្ទាប់ពីសមយុទ្ធត្រូវបានបញ្ចប់ ក្រសួងការពារជាតិរុស្ស៊ី ក៏បានធ្វើការដាក់បង្ហាញនូវប្រព័ន្ធអាវុធទំនើបៗចុងក្រោយបង្អស់របស់ខ្លួន ដែលកំពុងប្រើប្រាស់ជាក់ស្តែងនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ជូនដល់រដ្ឋមន្ត្រីការពារជាតិឡាវ បានទស្សនា និងសិក្សាស្វែងយល់បន្ថែមផងដែរ ៕ប្រភព៖ VIORY