» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12238 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702409 នាក់

លោក Blinken ស្វាគមន៍​សម​ភាគី​ម៉ា​ល់​ឌី​វ និង​ប្រកាស​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៉ី​ជម្រៅក្នុងពេលដែលម៉ាំល់ឌីវងាកពីឥណ្ឌារកចិនវិញ


ម៉ាល់ឌីវអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ម៉ា​ល់​ឌី​វ លោក Moosa Zameer កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ហើយ​និយាយថា ទីក្រុង​វ៉ា​ស៉ី​ន​តោន ស្វែងរក​ភាពជា​ដៃគូ​កាន់តែ​ស៉ី​ជម្រៅ ជាមួយ​ជា​ប្រទេស​ដី​កោះ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ និង​គាំទ្រ​ដល់​ការធានា​ឱ្យមាន​តំបន់​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​សេរី និង​បើកចំហ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ ២០២៤​។​a bling ken 

​លោក Blinken បាន​ប្រាប់ លោក Zameer ដូច្នេះ​ថា «​សម្រាប់​យើង ម៉ា​ល់​ឌី​វ គឺជា​ដៃគូ​ដ៏​សំខាន់ ហើយ​យើង​ចង់​ធ្វើឱ្យ​ប្រាកដថា យើង​ជា​ដៃគូ​ដ៏​ល្អជា​មួយ​ម៉ា​ល់​ឌី​វ​»​។ លោក Blinken បាន​បន្ថែមថា «​យើង​នឹង​ធ្វើការ​ដើម្បី​ធានាថា យើង​មាន​តំបន់​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​សេរី និង​បើកចំហ​។ គាំទ្រ​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ រួមគ្នា​ធ្វើឱ្យ​ប្រាកដថា​យើង​មាន​លំហ​ដែនសមុទ្រ​ដែលមាន​សុវត្ថិភាព ហើយ​សហការគ្នា​ជា​មូលដ្ឋាន​ដើម្បី​សាង​អនាគត​រុងរឿង សម្រាប់​ប្រជាជន​របស់​យើង​»​។ ចំណែក លោក Zameer និយាយថា រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ កោតសរសើរ​ចំពោះ​ការផ្លាស់ប្តូរ​ទំនាក់ទំនង ក្នុង​កម្រិត​ខ្ពស់​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ទន្ទឹងរង់ចាំ​ធ្វើឱ្យ​ទំនាក់ទំនង​នេះ​មាន​ផ្លែផ្កា​ថែមទៀត​។​

​ ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​ស៉ី​ន​តោន​របស់ លោក Zameer កើតមានឡើង​ពីរ​ខែ បន្ទាប់ពី​គណបក្ស​របស់លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ Mohamed Muizzu ឈ្នះ​ការបោះឆ្នោត​សភា​។ សម្រាប់លោក Muizzuប្រធានាធិបតីម៉ាល់់ឌីវ កំពុង​ជំរុញ​ទំនាក់ទំនង​ប្រទេសលោកឆ្ពោះទៅរក​ចិន និង​ចេញ​ឆ្ងាយ​ពី​ឥណ្ឌា ដែលជា​ដៃគូ​ក្នុង​តំបន់​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​។

សូមបញ្ចាំក់ថាប្រទេសម៉ា​ល់​ឌី​វ ដែលមាន​ផ្ទៃដី​ត្រឹមតែ ៣០០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ បានទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៦៥​។ ប្រទេស​នេះ​ស្ថិតនៅក្នុង​មហាសមុទ្រ​ឥណ្ឌា ដោយមាន​ទីតាំង​ស្ថិតនៅ​ភាគ​និរតី នៃ​ប្រទេស​ស្រីលង្ការ និង​ឥណ្ឌា និង​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ជាង​កន្លះ​លាន​នាក់​តែប៉ុណ្ណោះ ភាគច្រើន​ជា​មូស្លីម ខណៈដែល​ពុទ្ធសាសនា​ក៏​ធ្លាប់មាន​ប្រវត្តិ​មកដល់​ដែន​កោះ​នេះ​ផងដែរ​។​​ម៉ា​ល់​ឌី​វ​តូច ប្រជាជន​តិច ប៉ុន្តែ​អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ គឺមាន​រហូតដល់​ទៅ ១១,៣៨ ពាន់​លាន​ដុល្លារ ពោលគឺ​លំដាប់​ទី​១៦២ នៅលើ​ពិភពលោក តែ​ប្រសិនបើ​និយាយ​អំពី​អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​គឺ ២៩ ០០០ ដុល្លារ នៅក្នុង​មួយឆ្នាំ ពោលគឺ​លំដាប់​ទី ៦២ នៅលើ​ពិភពលោក​។

​ម៉ា​ល់​ឌី​វ ជា​ប្រទេស​ដែល​ប្រកាន់យក​របប​ប្រធានាធិបតី​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​ប្រធានាធិបតី ជា​ប្រមុខរដ្ឋ​ផង ជា​ប្រមុខ​រដ្ឋាភិបាល​ផង​។ នៅមុន​ឆ្នាំ​១៩៧០ សេដ្ឋកិច្ច​សំខាន់​របស់​ប្រទេស​នេះ​គឺ​កសិកម្ម ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​គឺ​ទេសចរណ៍ ដោយ​វិស័យនេះ គឺជា​ប្រភព​ចំបង​នៃ​អត្រា​ផលិតផល​សរុប​របស់​ប្រទេស​ដល់​ទៅ ២៨ ភាគរយ ប៉ុន្តែ​ចំណូល​របស់​រដ្ឋាភិបាល ពោលគឺ​ដល់​ទៅ ៩០ ភាគរយ គឺ​បានមកពី​ពន្ធ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​នាំចូល​។​នេសាទ និង​វារីវប្បកម្ម​ក៏​ជា​ប្រភព​ចំបង​នៃ​អត្រា​ផលិតផល​សរុប​របស់​ប្រទេស​កោះ​មួយ​នេះ​ផងដែរ​។ វិស័យនេះ ជា​ប្រភព​ចំណូល​ដែល​រួមវិភាគទាន​ដល់​អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​ប្រមាណ​ជា ១៥ ភាគរយ ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ប្រមាណ​ជា ៣០ ភាគរយ​។a ,aldiv.jpg a mala a maldiv1.jpg 

​

​