» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8611 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698782 នាក់

រុស្ស៊ី​ប្រកាស​ផ្តល់​កាំជ្រួច​ការពារ​ដែនអាកាស​ធុន S-300​ឲ្យ​ប្រ​ទេ​ស៊ី​រី​អ៊ីស្រាអែល​ព្រួយ​

 

​រុស្ស៊ី​៖ លោក​សេ​ហ្គេ​ស្សូ​ហ្គូ​( Sergei Shoigu )​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កញ្ញា​ថា ប្រទេស​រុស្ស៊ី​នឹង​ផ្តល់​ឲ្យ​ប្រទេស​ស៊ី​រី នូវ​ប្រព័ន្ធ​មី​ស៊ី​ល​វាយប្រហារ​ពី​ដី​ទៅ​អាកាស S-300 នៅក្នុង​រយៈពេល​២​សប្ដាហ៍​ទៀត​។​a syrya 

​ការប្រកាស​បែបនេះ​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​គឺធ្វើឡើង​ក្រោយពី​ប្រទេស​ស៊ី​រី ដែល​បច្ចុប្បន្ន​ប្រើប្រាស់​ប្រព័ន្ធ S-200 ផលិត​ក្នុងសម័យ​សហភាពសូវៀត បាន​បាញ់​ទម្លាក់​ដោយ​អ​ចេតនា នូវ​យន្តហោះ​យោធា​រុស្ស៊ី​មួយគ្រឿង កាលពី​ថ្ងៃ ទី​១៧​ខែកញ្ញា បណ្ដាល​ឲ្យ​អ្នក​នៅលើ​យន្តហោះ​នោះ​ស្លាប់​ទាំងអស់​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស UPI នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា លោក Shoigu បាន​មានប្រសាសន៍ថា ប្រព័ន្ធ​អាវុធ​ថ្មី​នេះ នឹង​បង្កើន​នូវ​សមត្ថភាព​ចម្បាំង​របស់​កងទ័ព​ស៊ី​រី​។​

ប្រតិកម្ម​ចំពោះ​ព​តិ​មាន​នេះ​លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា អែល លោក​ប៊ិន​ចា​មិន​ណេ​តាន់​យ៉ា​ហ៊ូ​( Benjamin Netanyahu )​បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន​តាម​ទូរស័ព្ទ ថា ការផ្គត់ផ្គង់​ប្រព័ន្ធ​អាវុធ ដ៏​ទំនើប ទៅ​ឲ្យ​អ្នកលេង​គ្មាន​ទំនួល​ខុស ត្រូវ នឹង​បង្កើន​គ្រោះថ្នាក់ នៅក្នុង​តំបន់​។​

​លោក Netanyahu ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោក​បាន​ប្រាប់ លោក ពូ​ទីន ថា អ៊ីស្រាអែល​នឹង​បន្តធ្វើ​ការការពារ នូវ​សន្តិសុខ​និង​ផលប្រយោជន៍ របស់ខ្លួន​។ សូមបញ្ជាក់ថា​កាំជ្រួច​ការពារ​ដែនអាកាស​ប្រភេទ​នេះ​អាមេរិក​ស្អប់​បំផុត​។​អាម​រិ​ក​បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រទេស​សម្ព​ន្ធ័​មិត្ត​ណា​ដែល​ហ៊ាន​ទិញ​អាវុធ​ធុន​នេះ​៕a russsy air 

​