វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 716 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608271 នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី២៤មិនាលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានបង្ហោះលើផេកផ្លូវការបស់លោកថា៖គណបក្សភឿថៃកំពុងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ ។គណបក្សភឿថៃដែលត្រូវបានបណ្តេញចេញពីរដ្ឋាភិបាលក្នុងរដ្ឋប្រហារលើកមុនបាននិយាយថាខ្លួនបានឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យហើយនឹងព្យាយាមបង្កើតរដ្ឋាភិបាលជាមួយគណបក្សដែលមានគំនិតដូចគ្នា។អគ្គលេខាធិការបក្សភឿថៃលោកភូមិថាំ វ៉េចៃយ៉ាចៃ (Phumtham Wechayachai) កាលពីយប់ថ្ងៃអាទិត្យបានទទូចថា គណបក្សភឿថៃនឹងដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
ឯគណបក្សគាំទ្រយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចា ក៏បានអះអាងថា៖ខ្លួននឹងព្យាយាមបង្កើតរដ្ឋាភិបាល តាមរយៈការចរចាជាមួយបណ្ដាគណបក្សដទៃ ដែលមានគំនិតនយោបាយ និងគោលជំហរចង់ឱ្យប្រទេសជាតិរីកចំរើនទៅមុខដូចគ្នា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។តែមកដល់ពេលនេះលទ្ធបោះឆ្នោតមិនទាន់ត្រូវបានប្រកាសចេញដោយគជបថៃឡើយអ្វីៗគ្រាន់តែជាការនិយាយក្រៅផ្លូវការប៉ុណ្ណោះ។
នៅក្នុងសន្និសីទកាសែតកាលពីវេលាម៉ោង ២រសៀលថ្ងៃចន្ទនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា ទោះបីជាការរាប់សន្លឹកឆ្នោតជាង ៩០ភាគរយនៅក្នុងការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យត្រូវបានរាប់ក៏ដោយ ក៏ការរង់ចាំ នឹងបន្តរហូតបញ្ចប់បណ្តោះអាសន្នទាំងស្រុង។
សារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Ittiporn Boonprakong អគ្គលេខាធិការ EC បាននិយាយថា EC នឹងប្រកាសលទ្ធផលក្រៅផ្លូវការនៃអាសនៈចំនួន ៣៥០អសនៈ ពីតាមមណ្ឌលបោះឆ្នោត នៅថ្ងៃចន្ទប៉ុន្តែការរាប់សន្លឹកឆ្នោតក្រៅផ្លូវការដែលត្រូវការដើម្បីកំណត់ការបែងចែកកៅអី ១៥០អសនៈទៀតនៅក្នុងសភា នឹងមិនអាចរួចរាល់ រហូតដល់ថ្ងៃសុក្រទេ។ លោកបានបញ្ជាក់សាជាថ្មីថា លទ្ធផលផ្លូវការពីអសនៈក្នុងសភាហោចណាស់ ៩៥ភាគរយ នឹងមិនត្រូវបញ្ចប់រហូតដល់ថ្ងៃទី ៩ ខែឧសភា ឡើយ។
ការប្រកាសរបស់គណបក្ស ផាឡាង ប្រាឆារ៉ាត់ ធ្វើឡើងដោយផ្អែកលើសំឡេងឆ្នោត ដែលខ្លួនទទួលបានពីប្រជាជន ឬ popular vote ចំនួន ៧.៩លានសំឡេង ខណៈគណបក្សភឿថៃទទួលបាន ៧,៤លានសំឡេងប៉ុណ្ណោះ ទោះបីជាបក្សគាំទ្រលោក ថាក់ស៊ី នេះបានទទួលអាសនៈច្រើនជាងក៏ដោយ។
បើតាមលទ្ធផលឆ្នោតបឋមរាប់បាន ៩៣ភាគរយ គណបក្សភឿថៃទទួលបានអសនៈសភា ១៣៥ រីឯគណបក្សផាឡាង ប្រាឆារ៉ាត់ ទទួលបាន ១១៩អសនៈ។ លទ្ធផលនេះបានមកពីការបូកបញ្ចូលគ្នា នៃចំនួនអសនៈ ៣៥០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និង ១៥០អាសនៈទៀត ឬ (party-list) ដែលត្រូវ បោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ គិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្ស នយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។ក៏ប៉ុន្តែចំនួនអាសនៈ ១៥០នេះ អាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ។
តាមការគិតគូក្រៅផ្លូវការគណបក្សភូមិចៃថៃ( Bhumjaithai )របស់លោកនេវីនទទួលបាន ៦៩អសនៈ។គណបក្ស អនាគតទៅមុខរបស់សេដ្ឋីវ័យក្មេងថៃ ទទួលបាន ៥៣អសនៈក្នុងពេលដែល គណបក្សប្រជាធិបតេយ្យលោកអាប់ភិស៊ីតបាន ៣៩អសនៈ និងបក្ស ឆាតថៃផាតាណា(Chartthai Pattana) បាន ១២អសនៈ។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមិនបានឈ្នះមួយកៅអីណាទេនៅក្រុងបាងកក ដែលធ្លាប់តែជាមូលដ្ឋានអំណាចរបស់ខ្លួន។ក្នុងចំណោម៣០សង្កាត់(មណ្ឌល) ភឿថៃយកអស់១១ ផាឡាំង ប្រចារ៉ាត បាន១០កៅអី និងអនាគតទៅមុខដែលទើបបង្កើតថ្មីដណ្តើមបាន៩កៅអី។
ប្រធានបក្សប្រជាធិបតេយ្យថៃ លោកអាប់ភិស៊ីត វេចាជីវ៉ា កាលពីយប់ថ្ងៃអាទិត្យទី២៤មិនាបានប្រកាសលាឈប់ពីប្រធានបក្សវ័យចំណាស់នេះ ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះបរាជ័យក្នុងការបោះឆ្នោត តែបានប្រកាសបំណងចង់ចូលរួមក្នុងរដ្ឋាភិបាលចម្រុះណាមួយ។អាប់ភិស៊ីត បានប្រាប់សន្និសីទកាសែតខ្លីមួយនៅស្នាក់ការបក្សក្នុងក្រុងបាងកកកាលពីម៉ោង៩:៥០យប់ថា វាច្បាស់ណាស់ថា លទ្ធផលឆ្នោតខុសពីគោលដៅរបស់លោកអំពីចំណាត់និងកៅអីសភាដែលត្រូវទទួលបាន។
លោកបានសុំទោសចំពោះបរាជ័យរបស់លោកក្នុងការបង្ហាញទស្សនៈគំនិតរបស់បក្សដើម្បីបើកផ្លូវទៅរកជ័យជម្នះក្នុងការបោះឆ្នោត។ «ខ្ញុំសុំទោសចំពោះមិត្តភ័ក្តិដែលមានឧត្តមគតិដូចគ្នា ទាំងអតីតសមាជិកសភានិងអ្នកចំណូលថ្មី ចំពោះការមិនបានជាប់ជាសមាជិកសភា។ខ្ញុំត្រូវទទួលខុសត្រូវ។ដូច្នេះ ខ្ញុំលាឈប់ពីប្រធានបក្សពីឥឡូវនេះទៅ ឯការសម្រេចចិត្តចូលឬមិនចូលក្នុងរួមក្នុងរដ្ឋាភិបាលចម្រុះណាមួយអាស្រ័យលើគណៈនាយករបស់គណបក្ស»។
ការប្រកាសលារបស់លោកអាប់ភិស៊ីតត្រូវបានគេគិតថាជាយុទ្ធសាស្ត្រខាងនយោបាយព្រោះពេលឃោសនាប្រោះឆ្នោតលោកអាប់ភិស៊ីតបានប្រឆាំងរបសសឹករបស់លោកប្រាយុទ្ធ។ចឹងមានតែលាលែងទេទើបបើកឲ្យគណបក្សប្រជាធិបតេយ្យអាចរួមជាមួយលោប្រាយុទ្ធបង្កើតរដ្ឋាភិបាលថ្មីបានព្រោះគណបក្សយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចាមានសម្លេងនៅព្រឹទ្ធសភាដេកចាំបោះឆ្នោតឲ្យ២៥០សម្លេងរួចទៅហើយចឹងត្រូវការបន្តិចបន្តួចដើម្បីបានសម្លេងនាំមុខតែប៉ុណ្ណោះ។
ផ្ទុយទៅវីញគណបក្សភឿថៃត្រូវមានគ ណបក្សច្រើនចូលរួមទើបគ្រប់៣៥០កៅអីព្រោះគណបក្សបានសម្លេងតែជា១៣៥តែប៉ុណ្ណោះហើយមិនាទាន់ផ្លូវការទៀត។អ្នកជំនាញខ្លះយល់ថាទោះបីជាលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។
នៅថ្ងៃចន្ទទី២៥មីនាលោកថាក់ស៊ីន ស៊ីណាវ៉ាត់បានជំរុញអ្នកគាំទ្ររបស់លោកកុំឱ្យបោះបង់ចោលសង្ឃឹមសម្រាប់ប្រទេស បន្ទាប់ពីការបោះឆ្នោត ដែលឃើញគណបក្សភឿថៃឈ្នះការបោះឆ្នោតតាមមណ្ឌលភាគច្រើន ប៉ុន្តែចាញ់បក្សផាឡាំងប្រចារ៉ាត (PPRP) នៅក្នុងការបោះឆ្នោតទូទាំងប្រទេស (Popular Vote) បន្ទាប់ពីសន្លឹកឆ្នោត ៩៣ ភាគរយត្រូវបានរាប់។
នៅក្នុងកម្មវិធី Good Monday របស់គាត់ជាមួយពាក្យចាស់បុរាណមួយថា “អំណោយចុងក្រោយដែលព្រះអាចប្រទានឱ្យអ្នកបាន គឺក្តីសង្ឃឹម”។លោកបានបន្ថែមថា “ខ្ញុំព្រួយបារម្ភអំពីប្រទេសថៃនិងប្រជាជនថៃទាំងអស់”។
លោកថាក់ស៊ីនបានទស្សន៍ទាយពីជ័យជម្នះនិងការត្រឡប់មកកាន់អំណាចឡើងវិញនៃជំរំប្រជាធិបតេយ្យនៅក្នុងសុន្ទរកថាមួយនៅឯពិធីមង្គលការកូនស្រីលោកគឺនាងផែថោងតាន និងកូនកំលោះ ពីដុក ស៊ុកសាវ៉ាស នៅហុងកុងកាលពីថ្ងៃពុធសប្តាហ៍មុន។លោកថាក់ស៊ីនបានជំរុញអ្នកគាំទ្រកុំឱ្យបោះបង់ចោលក្តីសង្ឃឹមនិងបានសង្កត់ធ្ងន់ថាពួកគេត្រូវតែគោរពតាមច្បាប់។ លោកបាននិយាយថា “កុំធ្វើអ្វីដែលមិនត្រឹមត្រូវ។ យើងនឹងឈ្នះ”។
សូមបញ្ជាក់ថា៖បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩មានប្រជាជនថៃមានសិទ្ធិបោះឆ្នោតជិត៥២លាននាក់កំពុងនាំគ្នាទៅបោះឆ្នោតរើសគណបក្សដែលខ្លួនពេញ ចិត្ត។ មាន មណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្តចំនួន៧៧របស់ ប្រទេសថៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលទៅបោះឆ្នោតបានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។