» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7509 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697680 នាក់

ដាក់គុក​ឃាតក​សម្លាប់​អ្នកការពារ​ព្រៃឈើ​នៅ​មណ្ឌល​គី​រី​ម្នាក់ៗ​៣០​ឆ្នាំ​ឡើងទៅ​

 

​ភ្នំពេញ ៖ ឃាតក​បាញ់សម្លាប់​ក្រុមមន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់ នៅ​ខេត្តមណ្ឌលគិរី កាលពីដើមឆ្នាំ​២០១៨​កន្លងទៅ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៣០​ឆ្នាំ ដល់​អស់​មួយជីវិត​តែ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​a po olae 

​ជនជាប់ចោទ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ឈ្មោះ ផល ពេញ ជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ​ដោយផ្ទាល់​។ ចំណែក​គូកន​ដទៃទៀត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​៣០​ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ឃុំខ្លួន​។​

​ជនជាប់ចោទ​ដែល​ត្រូវ​កាត់ទោស​៖ ទី​១៖ ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូ​ររ​លែ នៃ​វរ​ការពារ​ព្រំដែន​លេខ​៦២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​០២ ខែកុម្ភៈ ស្ថិតនៅ​ហាង​គុយទាវ​មួយកន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកបាញ់​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​។​


ទី​២៖ ឈ្មោះ កើត វេហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា ជា​ជន​ពាក់ព័ន្ធ​។​
 ទី​៣៖ ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៤៖ ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៥៖ ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៣​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​០១ ខែកុម្ភៈ​។​
ទី​៦៖ ឈ្មោះ ឈាង វ៉ាន់​និ​ត ប្អូនថ្លៃ ផល ពេញ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ ដែល​ត្រូវ​ជនដៃដល់​បាញ់ សម្លាប់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​បទល្មើស​ព្រៃឈើ​។​

​សូមបញ្ជាក់ថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ប៉ុស្តិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​គំនុំ​នៃ​បទល្មើស​ព្រៃឈើ​៕a po olae a po olae1 
​