» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700634 នាក់

ចាប់​ជនសង្ស័យ​៣​នាក់​ដែល​បាន​កាប់​ទៅលើ​ជនជាតិ​ចិន ព្រោះ ទៅ​អោប​សង្សារ​របស់​ពួកគេ​


​ខេត្ត​ព្រះសីហនុ​-​ជនសង្ស័យ​ដែល​នគរបាលចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​ទាំងនោះ​រួមមាន​១-​ឈ្មោះ យ៉ា សុ​ក្រី ហៅ កា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករសំណង់​ផ្នែក​ជាងភ្លើង មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( ជនដៃដល់ អ្នកបើក​ម៉ូតូ ) ។ a china die4 

២-​ឈ្មោះ ហាស់ អាល់​ហ្វា​រី ហៅ ឌួង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែក​ជាងភ្លើង មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( ជនដៃដល់ ជិះ​ពីក្រោយ​កាន់​ដាវ​កាប់ ) ។​
៣-​ឈ្មោះ ធឿន សា​ធិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( ជនដៃដល់ ជិះ​ពីក្រោយ​កាន់​ដាវ​កាប់ ) ។​វត្ថុតាង​ដែល​ដកហូត​បាន​៖
-​ដាវ ០១​ដើម ។​ដំបង​ដែក​រលាស់ ០១​ដើម ។​-​ម៉ូតូ ០១​គ្រឿង ម៉ាក វេ​វ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១FP-៨៨១២​។​


​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​អោយដឹងថា វា​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ទៅលើ​ជនជាតិ​ចិន ដែល​ជន​ស​ង្ស​យ័​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​០០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​ដំណាក់​ស្តេច ស្ថិតនៅ​ក្រុមទី​៣០ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ជនសង្ស័យ​មាន​គ្នា ០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ ០២​គ្រឿង បានធ្វើ​សកម្មភាព​ប្រើ​ដាវ កាប់​និង​វាយ ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ ពេលដែល​ជនរងគ្រោះ​កំពុង​ឈរ​បទ​ជើង​តូច បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ។​

​លុះ​នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣​និង​៣០​នាទី នៅ​ចំណុច ផ្លូវ​កាស៊ីណូ ឡាយ​អ៊ិន​ស៊ី​ធី ចាស់ ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៍មាន​ករណី ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ( ទៅលើ​ជនជាតិ​ចិន ) ចំនួន ០២​ករណី​ទៀត​បានកើត​ឡើងជា​បន្ត​បន្ទាប់ បង្កឡើង​ដោយ​ជនសង្ស័យ ០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ ០២​គ្រឿង បានធ្វើ​សកម្មភាព ប្រើ​ដាវ កាប់​និង​វាយ ទៅលើ​បុរស​ជនជាតិ​ចិន ០២​នាក់ ពេលដែល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ រាជធានី​ភ្នំពេញ ភ្លាមៗ ។​


​មូលហេតុ​ត្រូវបាន​ជនសង្ស័យ​ទាំង ០៣​នាក់​សារភាពថា ដោយសារ ជនសង្ស័យ​បាន​ខឹង​និង​ជនរងគ្រោះ ដែល​បានមក​ផឹកស៊ី​នៅលើ​ផែ​ទូក​ទេសចរណ៍ ហើយ​ចាប់​អោប​មិត្តស្រី​របស់​ជន​គេ​ជាហេតុ​ធ្វើអោយ​ជនសង្ស័យ​ខឹង​ជាខ្លាំង ក៏​នាំគ្នា​ជិះ​ម៉ូតូ ០២​គ្រឿង គ្នា​០៤​នាក់ ទៅតាម​កាប់​ជនរងគ្រោះ​តែម្តង ហើយ​ម្យ៉ាងវិញទៀត ក្រុម​ជនសង្ស័យ​ថា ពួកគេ​ស្អប់​ជនជាតិ​ចិន ។a china die a china die3 a china die2 a china die1 
​