» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30165 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597584 នាក់

ទំនួញ​ស្ត្រី​មេម៉ាយ ស្រែកយំ​សុំ​អង្វរ​សុំ​សម្តេច​តេ​ជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ជួយ អន្តរាគមន៍ រក​យុត្តិធម៌​អោយ​កូនប្រុស​គាត់ ដែល ត្រូវ​សាលាដំបូង​ឃុំខ្លួន ក្រោម​បទ​ចោទ ថា​រំលោភ​សេព​សន្ធ​វ​: ក្រោម​ការរៀប​គំរោង​គាបស៊ី ទារប្រាក់​សំណង​ជម្ងឺ​ចិត្ត ៤០០០០​ដុល្លារ​អាមេរិក​?!

 

​កំពង់ចាម​៖​អស់​រយ​:​ពេល​ប្រមាណ​ជិត​៣​ខែ​មកហើយ បើ​គិតពី​ថ្ងៃទី ១៣ មីនា ២០១៩ មក តាមរយ​: អា​ខោ​ន Facebook មួយ ដែលមាន​ឈ្មោះថា ស្រី រ៉េត ព្រែក​រំដេង ក៏ដូចជា​អា​ខោ​ន​ក្រុម សកម្មជន​អ្នកលេង facebook មួយចំនួន ពិសេស អា​ខោ​ន ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ បាន​ឡាយ Videos ផ្សព្វ ផ្សាយ​ជាច្រើនលើក​ច្រើនសារ ស្តីពី​ករណី ក្មេងស្រី ក្មេងប្រុស ស្រលាញ់​ស្ន​ហា​គ្នា តែ​ត្រូវ​ម៉ែ ឪ សាច់ញាតិ​ខាង​ស្រី​រៀប​គំរោង សហការ​ជាមួយ​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការ​នគរ បាល​ជាតិ និង ស្ថាប័ន​តុលាការ​ធ្វើ​ស៊ី ដោយ​ប្តឹង​ទាមទារ​ជម្ងឺ​ចិត្ត​ចំនួន​៤០០០០​ដុល្លារ​អាមេរិក ។a court memay 

មហាជន​និង​ប្រជា​ពល រដ្ឋ ដែល​និយម​លេង facebook ពិតជា​បានឃើញ​នូវ​ឃ្លី​ប Videos ជាច្រើន​មាន​ទាំង​ការ​ឡាយ​ផ្ទា​ល់ពី​ម្ចាស់ អា​ខោ​ន Facebook ឈ្មោះ ស្រី រ៉េត ព្រែក​រំដេង ដែល​បាន​យំ​អង្វរ សុំ ដល់​អស់លោកអ្នក​កាន់​ច្បាប់ នៅ​តុលាការ​រាជធានី​ភ្នំពេញ សូមជួយ​ផ្តល់​យុត្តិធម៌​ដល់​កូនប្រុស​គាត់ ដែល​ទទួលរង​ការ ចោទប្រកាន់​ដ៏​អយុត្តិធម៌ ។

ប្អូនស្រី បាន​អះអាងថា ប្អូន​ជា​ស្ត្រី មេម៉ាយ រយ​:​ពេល​៥​ឆ្នាំ​ជាង​ហើយ មានកូន​ប្រុស​-​ស្រី​ក្នុងបន្ទុក ទាំង​៤​នាក់ រស់នៅ​ភូមិ​កំពង់​ឪជ្រឹង ឃុំ ពង្រ ស្រុក កោះសូទិន ខេត្តកំពង់ចាម មានឈ្មោះ ចុះបញ្ជី​ក្នុង​សៀវភៅ គ្រួសារ គឺ​ឈ្មោះ ឌិន សុ​រ៉េត អាយុ ៣៧​ឆ្នាំ មានមុខ​របរ លក់​បាយ​គុយទាវ​កាហ្វេ នៅផ្ទះ ។ តែ​អ្វី​ដែលជា​រឿង​អកុសល និង​ឈឺចាប់​ផ្លូវចិត្ត​នាពេលនេះ គឺ​កូនប្រុស​របស់​ប្អូនស្រី ឈ្មោះ ហ៊ី វេហា អាយុ ១៩ ឆ្នាំ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព័ន្ធ នាគារ​ព្រៃ ស រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់ រំលោភ សេព​សន្ធ​វ​: តាម​បញ្ញត្តិ មាត្រា ២៧២ និង បទ គំរាមកំហែង​ហែកកេរ្តិ៍ ដោយ​ស្ថាន​ទម្ងន់ទោស ដោយសារ​ការអនុវត្ត​ជាក់ ស្តែង​នូវ​ការគំរាមកំហែង តាម​បញ្ញត្តិ មាត្រា​៣៧២ និង មាត្រា ៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ ។

នេះ​បើ​យោងតាម ដិ​កា​សន្និដ្ឋាន អយ្យ​ការអោយ​ស៊ើបសួរ​របស់​អយ្យការ​អ​សាលាដំបូង​រាជធានី ភ្នំពេញ ចុះ​លេខ ៩៥០ អ យ ដ ចុះ​ថ្ងៃទី ១៤ មីនា ២០១៩ ចុះហត្ថលេខា ដោយ​លោក ឡុង ជាប ព្រះរាជអាជ្ញារង​សាលា ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​លើ ឈ្មោះ ហ៊ី វេហា​។ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​អង្គហេតុ ។ ប៉ុន្តែ ករណីនេះ​ត្រូវបាន​ប្អូនស្រី សុ​រ៉េត អះអាងថា រឿងនេះ ជា​រឿង​ភាគី​ខាង​ម្តាយកូន​ស្រី​រៀប​គំរោង ដោយ​សហការ​ជាមួយ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ និង តុលា​ការចាប់​កូនប្រុស​គាត់​ដាក់គុក ធ្វើ​ស៊ីដោយ​ទាមទារ​លុយ​សង​ជម្ងឺ​ចិត្ត​៤០០០០ ដុល្លារ​អាមេរិក បើ​ពុំមាន​លុយ​គ្រប់​ចំនួន​ទេ​គឺ​កូនប្រុស​គាត់ ត្រូវ​ជាប់គុក ។

ប្អូនស្រី​បានបង្ហាញ​ភស្តុតាង មាន​ទាំង​ឃ្លិប វីដេអូ និង​សម្លេង​និយាយ​សាសង​គ្នា​ឆាយ​តាម fb របស់​កូនប្រុស និង កូនស្រី ឈ្មោះ ស្រេង ដាលីន ដែលជា​រឿង ក្មេងៗ​យុវវ័យ​ស្រលាញ់​ស្នេហា​គ្នា​ដោយ​ចិត្តនឹង​ចិត្ត ប៉ុន្តែ ត្រូវបាន​ក្រុមគ្រួសារ​ខាង​ស្រី​រៀបចំ​គំរោង និង​ដាក់​ពាក្យបណ្តឹង ប្តឹងទៅ​សមត្ថកិច្ច​ដើម្បី​ចាប់​កូនប្រុស​គាត់​ដាក់គុក គាប​យកលុយ​តែម្តង ។

តាំងពី​កូនប្រុស​គាត់​ឃុំ ខ្លួន​មក​រយ​:​ពេល​ជិត ៣​ខែ​ហើយ ទោះជា​រូបគាត់​ខិតខំ​ទៅ​អង្វរក​ខាង​ម្តាយកូន​ស្រី និង​បង្ហាញ​ភស្តុតាង​គ្រប់បែបយ៉ាង​សុំអោយ​ក្មេងៗ​ជួបជុំគ្នា ដោយ​សុខចិត្ត​រៀប​ការអោយ​ពួកគេ​ទាំង​២​នាក់ ក៏​ភាគី​ខាង ស្រី​មិន​ព្រម​ដាច់ខាត គឺ​គេ​ទុកអោយ​ច្បាប់​ចាត់ការ ។​ពេល នេះ​ប្អូនស្រី​សឹងតែ​បាត់បង់​ស្មារតី​រឹងមាំ​ហើយ ជា​រៀងរាល់ថ្ងៃ​តែងតែ យំ​សំពះអង្វរ​ក​ដល់​អស់លោក​អ្នក​កាន់​ច្បាប់ និង អ្នក ស្រលាញ់​យុត្តិធម៌​ក្នុងសង្គម​អោយជួយ​ជីវិត​កូនប្រុស​គាត់​ផង ព្រោះ​ពិតជា​រងគ្រោះ​ដោយ​ការចោទប្រកាន់​លើសពី​ពិត​ទាំងស្រុង ។ ប្អូនស្រី​មាន​ឯកសារ ភស្តុតាង និង​ការបញ្ជាក់ ដឹងឮ ពី​សាវតា​កូនប្រុស​របស់ខ្លួន​ពី​នាយក​សាលា ក៏​ដូច​ព​ឋិ អា​ជ្ធា​ធរ​មី​ល​ដ្ឋា​ន ថា​កូនប្រុស​របស់​ប្អូន ស្រី​ជាម​នុស្ស ស្លូតបូត ទទួលបាន​កា​េ​រ​គោរព​ស្រលាញ់​ឞី​ប្រជាពលរដ្ឋ ។​ដូច្នេះ​សូម​អស់លោកអ្នក​ច្បាប់​ជួយផ្តល់​យុត្តិធម៌​ដល់​កូន​គាត់​ផង ។​a court memay1 a court memay2 a court memay4 a court memay5 a court memay6 a court memay7 a court memay8 a court memaya 
​