» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8995 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699166 នាក់

ប៉ូលិស​ម្នាក់​បាញ់​អ្នក​ឃ្វាលក្របី​ឲ្យ​របួស​ព្រោះ​ខឹង​ក្របី​ចូល​ស៊ី​ស្មៅ​ក្នុង​ដី​ខ្លួន​


​បន្ទាយ​មាន​ជ័​យៈ​នគរបាល​ពាក់​ស័ក្តិ ៤ កន្លះ​ម្នា​ក់មាន​តួនាទី​ជា​នាយរង​ការិយាល័យ​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ៧ ឧសភា​បាន​យក​កាំភ្លើង​បាញ់​សត្វ​ប្រភេទ​វ៉ាំ​ង​ដឺ​ឡុង បាញ់​ចំ​កំភួនជើង​បុរស​ម្នាក់ ដែលជា​អ្នកស៊ីឈ្នួល​ឃ្វាលក្របី​បណ្តាលឱ្យ​រងរបួស ស្ថិតនៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ដោយសារតែ​ខឹង​បុរស​ឃ្វាលក្របី​ឱ្យ​ក្របី​ចូល​ស៊ី​ស្មៅ​ក្នុង​ដី​របស់ខ្លួន​។​a cow shoot 

អធិការដ្ឋាន​នគ​បាល​ស្រុក​អូរជ្រៅ នៅ​ថ្ងៃទី ៨ ខែឧសភា ឱ្យដឹងថា មន្ត្រីនគរបាល​រូបនេះ មានឈ្មោះ រ៉ា ទឹម​ច័ន្ទ​ពិសី អាយុ ៤២ ឆ្នាំ ភេទ​ប្រុស មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​នាយរង​ការិយាល័យ​កិច្ចការ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​អូរ​បី​ជាន់​។ ជនរងគ្រោះ​ឈ្មោះ ឃាង វណ្ណា អាយុ ៥៥ ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ជា​អ្នកស៊ីឈ្នួល​ឃ្វាលក្របី​ឱ្យគេ​ប្រហែល ១០០ ក្បាល​។ មុនពេល​កើតហេតុ ក្របី​ដែល​ជនរងគ្រោះ​ឃ្វាល​នោះបាន​ចូលទៅ​ស៊ី​ស្មៅ​ក្នុង​ដី​ជនបង្ក ពេលនោះ​ជនបង្ក​ជា​ម្ចាស់​ដី​បាន​ប្រាប់​ឱ្យ​ជនរងគ្រោះ​ដេញ​ក្របី​ចេញពី​ក្នុង​ដី​របស់ខ្លួន​កុំឱ្យ​ស៊ី​ស្មៅ ព្រោះ​ស្មៅ​នោះ​ទុកឱ្យ​ពពែ​របស់គេ​ស៊ី​ដែរ​។​ជនរងគ្រោះ​ក៏បាន​ទៅ​ដេញ​ក្របី​ឱ្យចេញ​រួច​ក៏​អង្គុយលេង​នៅក្បែរនោះ​។ ក្រោយមក​មិនដឹង​ជា​យ៉ាងម៉េច​ជនបង្ក​ក៏បាន​ទាញ​កាំភ្លើង​ម៉ាក​វ៉ាំ​ង​ដឺ​ឡុង ជា​ប្រភេទ​កាំភ្លើង​បាញ់​សត្វ បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន ១ គ្រាប់ ត្រូវចំ​កំភួនជើង​ខាងឆ្វេង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ រួច​រត់​គេចខ្លួនបាត់​។ ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់​។ ចំណែក​ជនបង្ក កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ​កំពុង​តាម​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក នូ ជី​វ័​ន្ត ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ជូនដំណឹង​ទៅ​អង្គភាព​របស់​ជនបង្ក​រួចហើយ ដើម្បី​ឱ្យមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ មូល​ហេតុដែល​ជនបង្ក​បាញ់​ជនរងគ្រោះ ព្រោះ​ក្របី​របស់​ជនរងគ្រោះ​បាន​ចូល​ស៊ី​ស្មៅ​នៅក្នុង​ដី​ជនបង្ក​។ លោក​ថ្លែងថា​៖ «​គាត់​យក​កាំភ្លើង​កែច្នៃ​បាញ់​សត្វ តាម​គោលបំណង គឺ​បាច់​សត្វ​ក្របី​ទេ ប៉ុន្តែ​បែរជា​មិនត្រូវ​ក្របី វា​ត្រូវ​មនុស្ស​ទៅវិញ​។ ឥឡូវនេះ បញ្ជូន​ព័ត៌មាន​ទៅ​អង្គភាព​គាត់​ហើយ ឱ្យមក​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​។ បន្ទាប់ពី​ចប់​ជាមួយ​ជនរងគ្រោះ​ហើយ​នៅ​ព្រះរាជអាជ្ញា​ខេត្ត​ទៀត មិនដឹងថា យ៉ាងម៉េច​ទេ​»៕

​