» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8111 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698282 នាក់

សិស្សសាលា​ស្រី​២​នាក់​ជិះ​ម៉ូតូ​មេឃ​ភ្លៀង​បុក​ម៉ូតូ​ធំ​ស្លាប់​មួយ​បាក់ដៃ​១


​បន្ទាយមានជ័យ​៖​ជិះ​ម៉ូតូ​តូច​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​ធំ​ស្លាប់​ម្នាក់ និង​របួស​បាក់ដៃ​ម្ខាង​១​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ។ អ្នកជិះ​ម៉ូតូ​តូច​ជា​សិស្សសាលា​សុវណ្ណ​ភូមិ​ស្រី​២​នាក់​ជិះ​ចេញពី​សាលា​ទៅផ្ទះ​ពេល​ល្ងាច​មាន​ភ្លៀងរលឹម​ស្រិចៗ​ក៏រ​អឹ​ល​បុក​គ្នា​ជាមួយ​អ្នកជិះ​ម៉ូតូ​ធំ ស្ថិត​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​a moto crash1 

​សិស្សសាលា​ស្រី​២​នាក់ ជិះ​ម៉ូតូ​គ្លិ​ច ពណ៌​ស ពាក់​ផ្លាក់លេខ បន្ទាយមានជ័យ 1P-7491 បាន​បើកបរ​ម៉ូតូ​ចេញពី​សាលារៀន​ទៅផ្ទះ​ពេល​ល្ងាច ហើយ​មាន​ម៉ូតូ​ធុន​ធំ​សេរី​ទំនើប​បាន​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ក្នុងស្ថានភាព​ភ្លៀងរលឹម​ផ្លូវ​កៅស៊ូ​រអិល​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​សិស្ស​ស្លា​.​ប់ នឹង​កន្លែង និង​មាន​ស្ត្រី​ម្នាក់​ជា​សិស្ស​អ្នករួមដំណើរ​ជាមួយ​បណ្តាល​របួសធ្ងន់​បាក់ដៃ​ម្ខាង​ត្រូវបាន​សង្គ្រោះ ។​

​អ្នកបើកបរ​ម៉ូតូ​ធំ​បាន​ប្រាប់ថា គាត់​មិនបាន​ជិះ​ម៉ូតូ​បុក​ស្ត្រី​រងគ្រោះ បណ្តាលអោយ​ស្លា​.​ប់ និង​របួស​នោះទេ នៅពេល​គាត់​បើកបរ​ម៉ូតូ​តាមផ្លូវ​មាន​ភ្លៀងរលឹម​ស្រិចៗ និង​ផ្លូវ​រអិល​ហើយ​មាន​ស្ត្រី​២​នាក់ ជា​សិស្ស​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​សាលារៀន​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បើក​លឿន​រអិលដួល​បោក​ក្បាល​លើផ្លូវ​កៅស៊ូ បណ្តាល​ម៉ូតូ​ជនរងគ្រោះ​បាន​រអិលដួល​ប៉ះ​ម៉ូតូ​គាត់​ដួល​របួស​ដៃជើង​ស្រាល ហើយ​ស្ត្រី​២​នាក់​ដួល​បោក​ក្បាល​លើផ្លូវ​កៅស៊ូ បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​កន្លែង​ម្នាក់ទៀត​របួសធ្ងន់​បាក់ដៃ​ម្ខាង ។​​សិស្សសាលា​សុវណ្ណ​ភូមិ​ស្រី អាយុប្រមាណ​ជាង​១០​ឆ្នាំ​ស្លាប់​។ ក្រោយ​ពិនិត្យ​វាស់វែង ហើយ​ស​.​ព​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ និង​ម៉ូតូ​២​គ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់ ៕a moto crash a moto crash2 

​