» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9505 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699676 នាក់

XSTAR​ខារ៉ាអូខេ​បី​សាស​ន៏​របស់​ថៅកែ​ចិន​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​នៅ​កណ្តាល​ក្រុង​ប៉ោយប៉ែត ? !


​បន្ទាយមានជ័យ​៖ ក្លឹប​កំសាន្ត​មួយកន្លែង​នៅក្នុង​ទីប្រជុំជន​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ មាន ថៅកែ​ខ្មែរ​ឈ្មោះ លឹម ឃាង​ដែល​ធ្លាប់​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​នៅ​ក្រុង​ប៉ោយប៉ែ​តយ​កដី​ផ្លូវ​សាធារណ​:​របស់​រដ្ឋ​មក​សង់អា​ឡូ​វ​លេច​ធ្លាយ​ថា​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​ថែមទៀត​។​ក្លឹប​ដែល​យក​ដី​សាធារណៈ​សង់​ខាងលើនេះ​ម្ខាង​ជា​កន្លែង​ផឹកស៊ី​មួយផ្នែក​និង​មួយផ្នែក​ទៀត ថៅកែ​ឈ្មោះ​លឹម ឃាង​បាន​បើក​ជា​បន្ទប់​ខារ៉ាអូខេ​មានឈ្មោះ​យីហោ​អិ​ច​ស្តារ​(XSTAR)​។ a nak csino 

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្លឹប​ខាងលើ ក្រោយ​ដំណើរការបាន​មួយរយៈ​ពេល​ក៏ បាន​ផ្អាក​មួយរយៈ​ពេល​ខ្លី​ហើយ​បើក​វិញ​ស្រាប់តែ​ឃើញ​មាន​ជនជាតិ​ចិន​ឈរ​ធ្វើជា​ថៅកែ​វិញ​ឮថា​ថៅកែ​ខ្មែរ​ឈ្មោះ លឹម ឃាង​ជួល​ទីតាំង​ខាងលើ​ក្នុងតម្លៃ​៧០០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ។ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ក្លិប​ខារ៉ាអូខេ​យីហោ​អ៊ិ​ច​ស្តារ នេះ​ត្រូវបាន​ប្រភព​ខាងក្នុង​លួច​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា​៖ ក្លិប​កំសាន្ត​នេះ​ជា​កន្លែង​ជួញដូរ​ផ្លូវភេទ​ថែមទៀត​។​ព្រោះ​មាន​នារី​ខ្មែរ​មិនតិច​នាក់​ទេ​ដែល​បាន​រត់​ចេញពី​កន្លែងធ្វើការ ហាង​ខារ៉ាអូខេ​ថៅកែ​ចិន​ខាងលើ ដោយ​ពួកគេ​បាន​ទាំង​បកអាក្រាត​ពី​អា​ថ៏​កំបាំង​ផ្ទៃក្នុង​អោយ​មហាជន​បានដឹង​ទៀតផង ។

​ជាក់ស្តែង​កាលពី​ចុងខែ​មិថុនា​កន្លងទៅ​ស្ត្រី​ខ្មែរ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា ពួកនាង​បាន​រង​នូវ​ការជិះជាន់​កម្លាំង​ពលកម្ម​ពី​មេការ​ជនជាតិ​បរទេស​ឈ្មោះ​ប៉ូល​ល​( Paul) ជា​ជនជាតិ​ម៉ាឡេស៊ី ។ ពួកនាងៗ​ថា ជនបរទេស​រូបនេះ​គ្រប់គ្រង​ស្រី​ខ្មែរ​និង​ស្រី ថៃ ចំណែក​ស្រី​ចិន វិញ​គេ​មាន​មេការ​ជា​ជន​ជាតិចិន​ជា​អ្នកគ្រប់គ្រង ។ ​លក្ខណៈ​ការងារ​នៅក្នុង​ក្លឹប​កំសាន្ត​អ៊ី​ច​ស្តារ​រួមមាន​ស្រី​ខ្មែរ ថៃ​និង​ចិន​ផង​ធ្វើការ​គ្មាន​ប្រាក់ខែ​គ្មាន​ថ្ងៃ​ឈប់សំរាក និង​គ្មាន​បន្ទប់​ស្នាក់​នៅឡើយ​។

​របៀប​រកប្រាក់​ចំណូល​នៅក្នុង​ហាង​ខារ៉ាអូខេ​អ៊ិ​ច​ស្តារ​គឺ ស្រី​ខ្មែរ ពេល​អង្គុយ​ជាមួយ​ភ្ញៀវ ម្តង ក្នុង​ម្នាក់ មេការ​តម្រូវ​កាត់លុយ​ពី​ភ្ញៀវ​ចំនួន​២០០០​បាត​ប្រាក់​ថៃ​។ ប្រាក់​២០០០​នេះ​ត្រូវ​មេការ​ដកយក​១០០០​ទុក​អោយតែ​១០០០​បាត​ទេ​ហេ​ី​យ​១​ស​ប្តា​ហ៏​ទើបបាន​បើក​ម្តង ។ ពេល​ភ្ញៀវ​ពេញចិត្ត​លើ​នារី​ណា​ហើយ​គឺ​មេការ​តម្រូវអោយ​ទៅ​ដេក​ជាមួយ​ដោយ​គិតថ្លៃ​សេវា​១០០០០​បាត​ដោយ​ចែក​ផល​ជា​ពីរ​ចំណែក ។ ​ចំណែក​នារី​ជនជាតិ​ថៃ​តម្លៃ​ខ្លួន​២៥០០​បាត ពេល​អង្គុយ​កំដរ​ភ្ញៀវ​។​ម្តង​មេការ​កាត់​យក​១០០០​បាត​សេវា​រួមភេទ​ដេក​ជាមួយ​ភ្ញៀវ​ម្តង​១០០០០​បាត​មេការ​ដកយក​ពាក់កណ្តាល​ដូចគ្នា ។

​ចំណែក​ស្រី​ជា​ជន​ជាតិចិន​វិញ ពេល​អង្គុយ​ជាមួយ​ភ្ញៀវ​ម្តង​តម្លៃ​២៥០០​បាត មេការ​កាត់​យក​ចំនួន​១០០០​បាត​ប្រាក់​ថៃ ប៉ុន្តែ​ពួកនាង​ពេល​ទៅ​គេង​ជាមួយ​ភ្ញៀវ​ម្តង​តម្លៃ​ខ្លួន​២០០០០​បាត​មេការ​ចែក​ផល​ជា​ពីរ​ដូចគ្នា ។ ​ប្រភព​បានអោយដឹង​បន្ថែមទៀតថា បន្ទប់​ខារ៉ាអូខេ​អ៊ិ​ច​ស្តារ​មាន​ពីរ​ប្រភេទ ។​ប្រភេទ​ធម្មតា​មួយ​ម៉ោង​តម្លៃ​១០០០​បាត​ប្រាក់​ថៃ​ដោយឡែក​បន្ទប់​វី​អាយ​ភី​មួយ​ម៉ោង​តម្លៃ​១៥០០​បាត​ប្រាក់​ថៃ​។

ក្រៅពី​ប្រើប្រាស​ក្លឹប​សម្រាប​ជួញដូ​ភេទ​​កាលពី​ថ្ងៃ ១៧ ខែមិថុនា ឆ្នាំ​២០១៩​នារី​ខ្មែរ​ដែល​ត្រូវ​មេការ​បញ្ឈប់​ពី​ការងារ​ហើយ​តែ​មិន​ព្រមអោយ​ប្រាក់​កម្លាំង​ពលកម្ម​ដល់​នាង​ទៀតផង​។ នាង​បាន​ប្រាប់ថា ប្រាក់​របស់​នាង​មាន​ចំនួន​៩០០០​បាត​ប្រាក់​ថៃ​គឺជា​លុយ​ញើស​ឈាម​ដែល​បានធ្វើការ​នៅ​ទីនោះ ។​នាង​ថា​រាល់ពេល​ដេញ​បុគ្គលិក​ចេញ​ម្តងៗ មេការ​រូបនោះ​តែង ជំ​រុញអោយ​បុគ្គលិក​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​គ្មាន​អ្នកណា​ហ៊ាន​ចេញមុខ​ប្តឹង​វា​ទេ ព្រោះ​ពួកនាង​ខ្លាច​ប៉ះពាល់​កិត្តិយស​និង​កេរ្តិ៍ខ្មាស់​របស់​ពួកនាង ។

​យោងតាម​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ត្រង់​ជំពូក​ទី​៤ មាត្រា​២៣ មាត្រា​២៤ និង​មាត្រា​២៥ ។
​ចំណែក​មាត្រា​២៦​បានលើកឡើង​ថា​ជន​ណា​ដែល​ប្រព្រឹត្ត​សញ្ចារកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ ។ មាត្រា​២៧​ស្ថាន​ទម្ងន់ទោស​នៃ​សញ្ចារកម្ម ជន​ណា​ដែ​ប្រព្រឹត្ត​សញ្ចារកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។ បទល្មើស​សញ្ចារកម្ម​នោះ​កាលណា​ត្រូវបាន​ប្រព្រឹត្ត​ជា​ក្រុម​មានការ​ចាត់តាំង ឬថា​កាលបើ​សញ្ចារកម្ម​ត្រូវបាន​ប្រព្រឹត្ត​លើ​បគ្គ​ល​ច្រើន​នាក់​ធ្វើ​ពេស្យាចារ ។

​បែបនេះ​មែន​នោះ​ទីតាំង​ខារ៉ាអូខេ​យីហោ​អ៊ិ​ច​ស្តារ​មិនអាច​ថា​មិន​ជាប់​ពាក់​ព​ន្ធ័​និង​ផ្លូវច្បាប់​របស់​កម្ពុជា​ជាក់​នោះទេ ។ សង្ឃឹមថា​អាជ្ញាធរ​ក្រោម​ការដឹកនាំ​របស់លោក​អ៊ុំ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​នឹងមិន​សម្ងំស្ងៀម​នោះទេ​មុខជា​ដុតដៃដុតជើង​នាំគ្នា​អនុវត្ត​ន៏​ច្បាប់​ជាក់​ជាមិនខាន​ពុំនោះ​ទេជ​នបរ​ទស​នឹង​មាក់ងាយ​អ្នកអនុវត្ត​ច្បាប់​កម្ពុជា ថា​មាន​សភាព​ទោ​ទន់​ទៅរក​តែ​លុយ​ជាធំ ជាមិនខាន ៕a nak csino1 
​