» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9770 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699941 នាក់

ស្ត្រី​ខ្មែរ​៣​រូប​ទទួលបាន​ម្កុដ​ជា​នារី​ឆ្នើម​ពី​ប្រទេស​ថៃ​


ភ្នំពេញ​៖ មោទនភាព ដែល​ស្ត្រី​ខ្មែរ​៣​រូប ត្រូវបាន​ប្រទេស​ថៃ បំពាក់​ម្កុដ​ឲ្យ​ជានា​រី​ឆ្នើម​តំណាង​កម្ពុជា ។ អ្នក​ទាំង​៣​បាន​ទាំង​អះអាងថា​មិនបាន​ដឹងខ្លួន​មុន​ថា បានទទួល​មកុដ​ឆ្នើម ក្រៅតែពី​ដឹងថា​មាន​អ្នករៀបចំ​កម្មវិធី​បាន​ស៊ើបអង្កេត​ពី​ខ្លួន​មិនតិច​៤​ឆ្នាំ​មកហើយ​។​a cambodia girl2 

ស្ត្រី​ខ្មែរ ដែល​ទទួលបាន​មកុដ​ជា​នារី​ឆ្នើម​តំណាង​ប្រទេស​កម្ពុជា​ទាំង​៣​នោះ​រួមមាន អ្នកស្រី ចែម សេរី​រក្ស មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​នៅ​ច្រកព្រំដែន​ជប់​-​គគីរ ខេត្ត​ឩ​ត្ត​រ​មានជ័យ ទទួលបាន​ពាន​ជា​ស្ត្រី​ឆ្នើម​ដែលមាន​ឈ្មោះថា Miss Global Ecotourism Univere 2019 ដោយសារតែ​អ្នកស្រី​មាន​ស្នាដៃ​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​ទំនាក់ទំនង​រវាង​មន្ត្រី​យោធា​ខ្មែរ និង​ថៃ បានល្អ​ក្នុង​រយៈពេល​កន្លងមក និង​ដោយសារតែ​អ្នកស្រី​ជា​យោធា​នារី ដែលមាន​សមត្ថភាព​លោតឆ័ត្រ​យោង​បាន ល្អ​ក្នុងនាម​ជា​មន្ត្រី​ឆ័​ត្រ​យោង​កន្លងមក​។​

​អ្នកស្រី ប្រាក់ គ​ន្ធី​នី បុគ្គលិក​អង្គការ ដែល​ទទួលបាន​មកុដ Miss Cambodia Nation 2019 ដោយសារតែ​អ្នកស្រី​ជា​ស្ត្រី​មួយរូប​ដែល​ចូលរួម​ក្នុង​សកម្មភាព​លើកស្ទួយ​វប្បធម៌ ប្រពៃណី និង ទំនៀម​ទំលាប់​ជាតិខ្មែរ និង​ស្ត្រី​មួយរូប​ចុងក្រោយ គឺ អ្នកស្រី សុ​បិ​ន្ត លីន​ណា បុគ្គល​អង្គការ ផងដែរ ដែលមាន​ស្នាដៃ​ច្រើន​ក្នុង​កិច្ចការ​សប្បុរសធម៌ មនុស្សធម៌ ដែល​មិន​ខុសពី កញ្ញាឯក​អគ្គរាជទូត​សុ​ឆន្ទៈ ផ្នែក​សប្បុរសធម៌ ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកស្រី ចែម សេរី​រក្ស បញ្ជាក់ថា គណកម្មការ​ប្រទេស​ថៃ ចុះមក​ស្រាវជ្រាវ​ពី​ស្នាដៃ​ក្នុង ជំនាញ​លោតឆ័ត្រ​យោង និង​ការងារ​ផ្នែក​ទំនាក់ទំនង​របស់​អ្នកស្រី​នៅ​ច្រក​ជប់​-​គគីរ ជា​យូរ​មកហើយ ទើប​ផ្ញើ​លិខិតស្នើ​អ្នកស្រី​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​កាលពី​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៩ ហើយក៏​មិនបាន​បញ្ជាក់​មុន​ថា អ្នកស្រី​នឹង​ឈ្នះ​ពាន​បែប​នឹង​នោះដែរ​។​

​អ្នកស្រី ប្រាក់ គ​ន្ធី​នី បញ្ជាក់ថា កម្មវិធី​នេះ​មាន​ស្ត្រី​ដែលមាន​ស្នាដៃ​មកពី​ប្រទេស​ជាច្រើន​ដូចជា ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម និង​អាមេរិក​ជាដើម ដោយ​មុននឹង​ទទួល បាន​មកុដ​ក៏មាន​ការ​ចោទ​ឆ្លើយ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ផងដែរ​។​​អ្នកស្រី​ក៏ត្រូវ​បាន​ខាង​ប្រទេស​ថៃ​សុំ​ការសហការ ដើម្បី​អាចធ្វើ​កិច្ចការ​សង្គម​រួមគ្នា​ជា​ប្រយោជន៍​ដល់​សង្គម​ផងដែរ​៕a cambodia girl a cambodia girl1 
​