
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 927 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348062 នាក់
ភ្នំពេញ ៖លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។
ករណីនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើកលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។
សូមបញ្ជាក់ថា កម្ពុជា ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី តែមិនមែនកម្ពុជា ត្រូវបោះបង់សកម្មភាពតវ៉ា និងលើកបង្ហាញពីការឈ្លានពានរបស់ថៃលួចប្លន់ដីកម្ពុជានោះទេព្រោះកម្ពុជាបានស្នើសុំថៃអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញថ្ងៃ២៧ធ្នូដែលតម្រូវឲ្យគណកម្មាធិការបច្ចេកទេសព្រុំដែនប្រទេសទាំងពីរកម្ពុជាថៃJBCធ្វើការវាស់វែងព្រុំដែនតែថៃមិនអនុវត្តន៍។ឡូវនេះ នៅគ្រប់វេទិកាអន្តរជាតិ ទាំងក្របខណ្ឌសភា និងរាជរដ្ឋាភិបាល មន្ត្រីកម្ពុជា ត្រូវតែលាតត្រដាងទង្វើឈ្លានពានរបស់ថៃ។សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦នេះ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេសនៅលើពិភពលោកពិសេសវត្តមានលោកប្រធានាធិបតីបារាំងម៉ាក្រុង។