» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 484 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418151 នាក់

រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​នាំយក​ដំណក់​ប្រេងកាត​ដំបូង​ផស​ខ្មែរ​ទៅ​តំកល់​នៅ​វិមាន​ឈ្នះ​!​ឈ្នះ​!!

 

​ភ្នំពេញ​៖​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​កា​ពារ​ជាតិ​បានចាត់ទុក ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បានកា​លពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ទាំងមូល ដែល​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទន្ទឹងរង់ចាំ​ជាច្រើន​ជំនាន់​មកហើយ​។​a banh oil 

​នៅក្នុង​ពិធី​ប្រគល់​ទទួល​កែវ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ពី​ឯកឧត្តម​ស៊ុយ​សែម​រដ្ឋមន្ត្រី​ក​ហរ​សួង​រ៉ែ​និង​ឋា​ម​ពល​នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា​នេះ នៅ​វិមាន​ឈ្នះ​ឈ្នះ​( នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​)​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុយ សែម ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​និង​ឯកសារ​នានា​មក​ជូន​គ​ពក​ម្មការ​វិមាន​ឈ្នះៗ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​។​

​សម្តេច​ពិជ័យ​សេនា​ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ចូលរួម​គាំទ្រ​អភិវឌ្ឍ​សារមន្ទីរ​មគ្គុទេសក៍​តេ​ជោ​សែន​យើង​នេះ ទៅតាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត តាមរយៈ​ការផ្តល់​វត្ថុ​តឹកតាង និង​ឯកសារ​ពាក់ព័ន្ធ ដែលជា​សមិទ្ធផល​សំខាន់ៗ​សម្រេច​បានជា​ប្រវត្តិសាស្ត្រ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ក្រុមការងារ​តម្កល់ទុក​ក្នុង​សារមន្ទីរ​វិមាន​ឈ្នះ​ឈ្នះ សម្រាប់​ទុក​ជូន​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត ដូចដែល​ក្រសួង​រ៉ែ និង​ថាមពល​បានប្រគល់​ជូន​នា​ថ្ងៃនេះ ជា​សក្ខីភាព​ស្រាប់​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បានកា​លពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ទាំងមូល ដែល​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទន្ទឹងរង់ចាំ​ជាច្រើន​ជំនាន់​មកហើយ​។​a banh oil1