» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695742 នាក់

កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​

​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​សហរដ្ឋ​អាម៉េរិក នាពេល​កន្លងមក​។ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​ផងដែរ ក្នុងការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍ នៃ​ប្រទេស​ទាំងពីរ​។a manet usa

សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ជំនួប​រវាង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ផា​ទីក មើ​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ក្នុងជំនួប​នេះ សម្ដេច​ធិបតី បានទទួល​ស្វាគមន៍​ចំពោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី និង​បាន ជម្រាប​ពី​លទ្ធផល​ល្អ​ដែល សម្ដេច​ធិបតី និង​គណៈប្រតិភូ​កម្ពុជា ទទួលបាន​ពី​ជំនួប​ទ្វេភាគី​នានា នៅ​ទីក្រុង ញូវយ៉ក ជាពិសេស​នា​ជំនួប​ទ្វេភាគី​ជាមួយ លោកស្រី វ៉ិ​ច​តូ​វី​យ៉ា​នូ​លែ​ន អនុរដ្ឋមន្ត្រី​ការ បរទេស​ស្តីទី​សហរដ្ឋ​អាម៉េរិក​។

​សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដែល​បាន​ផ្តល់ជូន​ឡើងវិញ​នូវ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​ទីភ្នាក់ងារ សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​។ ប្រាក់​ជំនួយ​ដែល​ត្រូវបាន​ផ្ដល់ជូន​ឡើងវិញ​នេះ នឹងត្រូវ យកទៅ​ប្រើប្រាស់​នៅក្នុង​វិស័យ​សំខាន់ៗ ដូចជា ការកែលម្អ​ការផ្តល់សេវា​សុខាភិបាល​ទាំង​ក្នុង​ផ្នែក​រដ្ឋ និង ផ្នែក​ឯកជន​, ការការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព​, ការការពារ និង​ការប្រយុទ្ធ​នឹង​ជំងឺរបេង និង ការបណ្ដុះបណ្ដាល​ផ្នែក​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា​ជាដើម​។ សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​ដំណើរ​អញ្ជើញ​ទៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ជួប អនុរដ្ឋមន្ត្រី​ស្តីទី​ក្រសួងការបរទេស​អាមេរិក លោកស្រី វិក​តូ​រី​យ៉ា នូ​ឡែ​ន (Victoria Nuland) ។​

​ក្នុងឱកាស​នោះ​លោកស្រី វិក​តូ​រី​យ៉ា នូ​ឡែ​ន បានប្រកាស​ផ្តល់ជំនួយ​ផ្នែក​អភិវឌ្ឍន៍​១៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​មកឱ្យ​កម្ពុជា​វិញ បន្ទាប់ពី​ប្រកាស​ផ្តាច់​ក្រោយពេល​បោះឆ្នោត​ខែកក្កដា ឆ្នាំ​២០២៣​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​ពេល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ត្រឡប់​ពី​អាមេរិក​វិញ នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ​តាន់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ក៏ បាន​គូស​រំលេច​ឱ្យដឹង​យ៉ាង​ដូច្នេះ «​ពេលដែល​ជួប​ជាមួយ​លោកជំទាវ វី​ក​តូ​រី​យ៉ា នូ​ឡែ​ន ទាំង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាំង​លោកជំទាវ វី​ក​តូ​រី​យ៉ា នូ​ឡែ​ន សុទ្ធតែ​សម្តែង​នូវ​ឆន្ទៈ​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​រឹងរឹត​ពី​ប្រសើរ​។ បានន័យថា ប្រសើរ​ហើយ ឥឡូវ​ធ្វើឱ្យ​រឹងរឹត​ពី​ប្រសើរ​»​។​


​ត្រឡប់មកវិញ​សម្រាប់​ជំនួប​នៅ​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ ភាគី​ទាំងពីរ​(​អាមេរិក​កម្ពុជា​)​បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​សម្របសម្រួល និង សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​នៅ​គ្រប់​ជំហាន​នៃ​នីតិវិធី ពោលគឺ ព​ន្លឿ​ន​នីតិវិធី​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​ការរៀបចំ​បញ្ជូន​ពលរ​ដ្ឋ​ខ្មែរ​មក​កម្ពុជា​, ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​នៅពេល​ប​ញ្ចូ​ន និង រៀបចំ​ផែនការ​សកម្មភាព​នៃ​ការគាំទ្រ និង​ការធ្វើសមាហរណកម្ម​ស​ម្រា​ប់​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​បន្សំ និង​អាចធ្វើ​សមាហរណកម្ម​ទៅ ក្នុងសង្គម​កម្ពុជា​វិញ សំដៅ​កសាង​ជីវិត​ថ្មី​មួយ​ឱ្យ​បានល្អ​សមស្រប​នៅលើ​ទឹកដី​កម្ពុជា​។

​ចំពោះ​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាម៉េរិក​បាត់​ខ្លួន (POW/MIA) សម្ដេច​ធិបតី បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បានរៀបចំ​កែសម្រួល សមាសភាព​នៃ​គណៈកម្មការ POW/MIA ក្នុងការ​សម្របសម្រួល និង​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​ឱ្យបាន​រហ័ស​ទាន់ពេល និង ជោគជ័យ ប្រកបដោយ​កាយវិការ​នៃ​ការគោរព និង​ស្រឡាញ់​ចំពោះ​ក្រុមគ្រួសារ​នៃ​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន​។​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​បន្ត​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត ដែល​ប្រទេស ទាំងពីរ​កំពុង​យកចិត្តទុកដាក់​បំផុត​។ប្រាវ៉ូចឹងតិចទៀតបញ្ហាសិទ្ធមនុស្សនិងអ្នកនយោបាយអាចនឹងត្រូវធូស្រាល!៕a manet usa 
​