» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1913 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767979 នាក់

ការចុះបញ្ជី​សារមន្ទីរ​ប្រល័យពូជសាសន៍​ទាំង​៣​កន្លែង​នៅ​កម្ពុជា បង្ហាញ​ទៅ​ពិភពលោក​ចំពោះ​ការតស៊ូ​ផ្លាស់ប្ដូរ​ពី​«​វាលពិឃាត​» មកជា​ទឹកដី​នៃ​សន្ដិភាព​

 

​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​ការដាក់​សារមន្ទីរ​ប្រល័យពូជសាសន៍​ទាំង​៣​កន្លែង​នៅ​កម្ពុជា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​គឺជា​គំរូ​មួយ​ចំពោះ​ពិភពលោក​ស្ដីពី​ការតស៊ូ​ដ៏​យូរអង្វែង​របស់​កម្ពុជា ក្នុងការ​ផ្លាស់ប្ដូរ​ដោយ​ជោគជ័យ​ពីរ​បប​ប្រល័យពូជសាសន៍ មកជា​ទឹកដី​នៃ​សន្ដិភាព​។​a genocite unesco 

​ក្នុង​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៥​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា ថ្ងៃទី​១១ ខែកក្កដា នឹង​ក្លាយជា​កាលបរិច្ឆេត​នៃ​ការចងចាំ​ដ៏​មាន​សារៈសំខាន់​មួយ​បន្ថែមទៀត​សម្រាប់​ជាតិ ប្រជាជន​កម្ពុជា និង​ពិភពលោក​។ ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មកជា​មណ្ឌល​ផ្សះផ្សា​និង​សន្ដិភាព​» គឺជា​អំណោយ​យ៉ាង​អស្ចារ្យ​មួយ​របស់​កម្ពុជា ជូន​ដល់​មនុស្សជាតិ​ទូទាំង​ពិភពលោក​នូវ​គំរូ​នៃ​ការចងចាំ ការផ្សះផ្សា​ជាតិ ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ការអប់រំ ការកសាង និង​ការការពារ​សន្ដិភាព​។​​សម្ដេច​ធិបតី​បាន​ថ្លែងថា​៖ «​ការចុះបញ្ជី​នេះ​ជាការ​បង្ហាញ​នួវ​សារ​ដែលមាន​តម្លៃ​ជា​សាកល​ទោះបីជា​ធ្លាប់​ឆ្លង​ការ​នូវ​សោកនាដកម្ម​ដ៏​អាក្រក់​យ៉ាងណាក៏ដោយ​ក៏​ប្រជាជាតិ​មួយ​អាច​ងើប​ម្ដងទៀត​។ ហើយ​ការ​ងើបឈរ​នេះ​មិនមែន​ដោយ​ការ​បំភ្លេច​ពី​អតីតកាល ប៉ុន្ដែ​ដោយ​ការចងចាំ​និង​ការ​ប្រែក្លាយ​ការចងចាំ​ទាំងនោះ​ជា​កម្លាំងចលករ​ដើម្បី​សន្ដិភាព​»

​សូមបញ្ជាក់ថា ការចុះបញ្ជី​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា ដើម្បី​ការពារ​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា និង​គាំទ្រ​ដល់​ដំណើរ​ការរៀបចំ​ដាក់​ទីតាំង​ចំនួន​បី ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ រួមមាន អតីត​មន្ទីរឃុំឃាំង​១៣ (​ខេត្តកំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)​។​គំនិត​ផ្ដួចផ្ដើម​នៃ​ការដាក់​ប​ញ្ជូ​ល​នេះ​ត្រូវ​បានលើកឡើង​ពី​ឆ្នាំ​២០១៩ តាម​អនុសាសន៍​របស់​អតីត​នាយករដ្ឋមន្ត្រី សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​បន្សល់​ទុកជា​មរតក​ប្រវត្តិសាស្ត្រ​នៃ​ការចងចាំ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រាប់ពាន់​ឆ្នាំ​តទៅ​មុខ​


​កាលពី​រាត្រី​ថ្ងៃទី​១១ ខែ​កក្ដ​ដា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ក​ន្ត្រី​នៃ បាន​ផ្សព្វផ្សាយ​ដល់​ជនរួមជាតិ​នូវ​សារលិខិត​អបអរសាទរ​ឱកាស​នៃ​ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម មកជា​មណ្ឌល​ផ្សះផ្សា​និង​ង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បន្ទាប់មក​នៅវេលា​ម៉ោង​៧​នាទី​គត់ ក៏បាន​ទូងស្គរ​បន្លឺឡើង​អបអរសាទរ​យ៉ាង​គគ្រឹក​គគ្រេង ជាមួយនឹង​ស្នូរ​ទះដៃ​លាន់​ឭ​យ៉ាង​កងរំពង ក្នុង​ស្មារតី​ស្រឡាញ់ គាំទ្រ និង​មោទនភាព​ជាតិ​ដ៏​ជ្រាលជ្រៅ​បំផុត​។​​សូមបញ្ជាក់ថា បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា ត្រូវបាន​គណ​:​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​អនុម័ត​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​សម័យប្រជុំ​លើក​ទី​៤៧ នៅ​ទីក្រុង​បារី​ស សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៥៕a constitution ament congratulation a constitution ament sdop a genocite unesco1