» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1324 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654900 នាក់

អ្នកស្រី​កន្និដ្ឋា​នៅ​អាមេរិក​លើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ទើប​ដាក់ចេញ​ឲ្យ​អនុវត្តន៍​

 

​ភ្នំពេញ​៖ អ្នកស្រី សុខ កន្និដ្ឋា ជា​អ្នកបង្កើត​មាតិកា និង​ជា​អ្នក​អត្ថាធិប្បាយ​ពី​បញ្ហា​សង្គម​ដ៏​លេចធ្លោរ​ម្នាក់ បាន​សម្តែង​ការព្រួយបារម្ភ​ទាក់ទង​នឹង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ប្រាស់​នាពេល​ថ្មីៗ​នេះ​ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា​។​a kanitha 

​ធម្មនុញ្ញ​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៦ ខែសីហា មាន​គោលបំណង​លើកកម្ពស់​ស្តង់ដា​សីលធម៌​និង​ការអនុវត្ត​នៅក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ពង្រីក​លទ្ធភាព​នៅ​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ រួមទាំង​អ្នកបង្កើត​មាតិកា និង​បុគ្គល​រកលុយ​តាម​អ៊ីនធឺណិត (MMO)​។​​ធម្មនុញ្ញ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន និង​សមាជិក​ជាន់ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន​ចំនួន ៣២៥​នាក់​។ វា​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ភាពស្មោះត្រង់ យុត្តិធម៌ ភាពមិនលម្អៀង និង​ការគោរព​សិទ្ធិ​អ្នកដទៃ​។​

​ធម្មនុញ្ញ​នេះ​មាន​វិសាលភាព អនុវត្ត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍​នៅ​កម្ពុជា រួមទាំង​អ្នកសារព័ត៌មាន​អាជីព អ្នកសារព័ត៌មាន​រូប​ថត អ្នកសារព័ត៌មាន​អន​ឡាញ អ្នក​សារ ព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍ អ្នក​បោះពុម្ពផ្សាយ អង្គភាព​សារព័ត៌មាន សមាគម​អ្នក សារព័ត៌មាន ព្រមទាំង​អ្នក​ប្រកប​អាជីព​និង​សកម្មភាព​វិជ្ជាជីវៈ​ផ្សេងទៀត ទាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​។​

​យោងតាម​ប្រកាស​របស់​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា​៖ «​វា​រួមបញ្ចូល​ផងដែរ​នូវ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិនមែនជា​អ្នកសារព័ត៌មាន​អាជីព ដែល​រួមមាន​ជាអាទិ៍ អ្នកបង្កើត​មាតិកា​លើ​បណ្តាញ ទំនាក់ទំនង​សង្គម​និង​បណ្តាញ​អន​ឡាញ​គ្រប់​ប្រភេទ អ្នកសរសេរ​ប្លុក អ្នកសារព័ត៌មាន​ពល​រដ្ឋ (​ឬ​ពលរដ្ឋ​សារព័ត៌មាន​) អ្នករក​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ទម្រង់ និង​អ្នកមាន​ប្រជាប្រិយភាព (Key Opinion Leader ឬ KOL)»​។​

​ពាក្យ​គន្លឹះ​ដែល​បានកំណត់​ក្នុង​ធម្មនុញ្ញ រួមមាន ព័ត៌មាន សារព័ត៌មាន អ្នកសារព័ត៌មាន អ្នកសារព័ត៌មាន​ពល​រដ្ឋ អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​ថតរូប អ្នកសារព័ត៌មាន​អាជីព អង្គភាព​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក អ្នក​ផលិត​មាតិកា អ្នកដឹកនាំ​មតិ​សំខាន់ៗ ប្លុក បញ្ញា​សិប្ប​និមិត្ត សន្ដិសុខ​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប សមាគម​អ្នកសារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ពត៌មាន​បំភ្លៃ ពត៌មាន​ភាន់ច្រឡំ អ្នក​បោះពុម្ពផ្សាយ និង​រោង​ពុម្ព​។​

​ទោះជា​យ៉ាងណាក៏ដោយ កន្និដ្ឋា ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​តាមរយៈ​កម្មវិធី «The Kanitha Show» បានលើកឡើង​អំពី​មតិ​មួយចំនួន​ជុំវិញ​ទិដ្ឋភាព​មួយចំនួន​នៃ​ធម្មនុញ្ញ​។​​អ្នកស្រី​បាន​អះអាងថា ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​ចំពោះ​អ្នក​មិនមែនជា​អ្នកសារព័ត៌មាន​គឺ​ផ្ទុយ​ស្រលះ ព្រោះ​ប្រជាពលរដ្ឋ​ធម្មតា​មិនបាន​ទទួល​ការបណ្តុះបណ្តាល​ដូច​អ្នកសារព័ត៌មាន​អាជីព​នោះទេ​។​
​អ្នកស្រី​បន្តថា​៖ «​ពលរដ្ឋ​ធម្មតា​មិន​ទទួលបាន​ការបណ្តុះបណ្តាល​ដូច​អ្នកកាសែត​ទេ នេះ​ជា​មូលហេតុ​ដែលមាន​អាជីព​អ្នកកាសែត​ផ្សេង និង​អាជីព​ទន្ដពេទ្យ​ផ្សេង​។ ទន្ដពេទ្យ​ព្យាបាល​មាត់​ធ្មេញ ហើយ​អ្នកកាសែត​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​»​។​

​អ្នកស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ប្រសិនបើ​ក្រសួង​ព័ត៌មាន​យល់ឃើញថា សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្តតាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដូច​អ្នកសារព័ត៌មាន​ទាំងអស់នោះ ភារកិច្ច​របស់ខ្លួន​គឺ​ស្ថិតនៅលើ​ក្រសួង​ព័ត៌មាន ដែល​ត្រូវ​ចំណាយ​លើ​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ​គ្រប់រូប​»​។​​កន្និដ្ឋា ក៏បាន​ចោទសួរ​អំពី​ភាពយុត្តិធម៌​នៃ​ការអនុវត្ត​ធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​អ្នកសារព័ត៌មាន​សម្រាប់​អ្នកសារព័ត៌មាន​ទៅកាន់​សាធារណជន​ទូទៅ ដោយបាន​ស្នើថា ប្រសិនបើ​អ្នកសារព័ត៌មាន​ត្រូវបាន​ផ្តល់​សំឡេង​ក្នុង​ដំណើរ​ការព្រាង​ប្រកាស​នេះ អ្នក​មិនមែនជា​អ្នកសារព័ត៌មាន​គួរតែ​ចូលរួម​ក្នុងការ​ប្រមូល​ធាតុ​ចូល​នោះ​ផងដែរ​។​

​អ្នកបង្កើត​មាតិកា​បរិយាយ​អំពី​បញ្ហា​សង្គម​រូបនេះ បានឱ្យដឹងថា​៖ «​វា​ហាក់បីដូចជា​ក្រសួង​ត្រូវ​ផ្តល់​សំឡេង​ដល់​អ្នកកាសែត​នៅក្នុង​រឿងនេះ មុនពេល​វា​ត្រូវបាន​ព្រាង​នោះ ហេតុអ្វី​បានជា​ពួកគេ​មិន​សួរ​អ្នក​មិនមែន​អ្នកសារព័ត៌មាន​ចំនួន ១៧ លាន​នាក់​ឱ្យ​បញ្ចេញមតិ​ផង​?»​។​​តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦ សីហា ឆ្នាំ​២០២៤ លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មានការ​យល់ឃើញ​ផ្សេង​។

​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ធម្មនុញ្ញ​នេះ​ជា​និយាម​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​គ្រប់​ជំនាញ ដែលមាន​ជាអាទិ៍​អ្នកសារព័ត៌មាន​អាជីព អ្នកសារព័ត៌មាន​រូប​ថត អ្នកសារព័ត៌មាន​អន​ឡាញ អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍ អ្នក​បោះពុម្ពផ្សាយ អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន ព្រមទាំង​អ្នក​ប្រកប​អាជីព​និង​សកម្មភាព​វិជ្ជាជីវៈ​ផ្សេងទៀត ទាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​។

​លោក​បន្ដថា ដើម្បី​ធានាថា ការផ្សាយ​ព័ត៌មាន​បែប​ឌីជីថល និង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចូលរួម​លើកកម្ពស់​ការទទួល​ព័ត៌មាន​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ការផ្សាយ​ព័ត៌មាន​ដោយ​គោរព​ច្បាប់ សីលធម៌​សង្គម សិទ្ធិ​អ្នកដទៃ ព្រមទាំង​ក្រមសីលធម៌​ទាក់ទង​នឹង​ការផ្សាយ និង​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងនោះ គឺជា​ភាពចាំបាច់​មិនអាច​ខ្វះ​បាន​។

​លោក អ​ស្នា​រិ​ទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្នុងន័យនេះ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏​ជា​វិធាន​ម​គ្គុ​ទេសន៍​សម្រាប់​ជួយ​តម្រង់​ទិសលើ​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​សង្គម​របស់​អ្នក​ផ្សាយ​ព័ត៌មាន​ដែល​មិនមែនជា​អ្នកសារព័ត៌មាន​អាជីព​ផងដែរ ក្នុង​គោលបំណង​ធានា​សន្តិសុខ​ព័ត៌មាន និង​លើកកម្ពស់​ការការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ក្នុងសង្គម​កម្ពុជា​យើង​»​។​​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃ​បើក​ដំណើរការ​ដំបូង ក្រសួង​ព័ត៌មាន​បាន​លើកទឹកចិត្ត​ដល់​អ្នកអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​ទាំងអស់ ដោយបាន​ផ្សាយ​សេចក្តីជូនដំណឹង​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​។​

​ពួកគេ​ចូលរួម​ក្នុង​ដំណើរ​ការរៀបចំ ការទទួល​ធាតុ​ចូល មតិយោបល់ និង​សំណូមពរ​ពី​អ្នក​បានមក​ចូលរួម​ក្នុង​ដំណើរការ​ទាំងមូល ពោលគឺ​ទាំង​ក្នុង​និង​ក្រោយ​សិក្ខាសាលា​។​​យ៉ាងណាមិញ អ្នកស្រី កន្និដ្ឋា បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការរំពឹងទុក​របស់​ធ​ម្មនុញ្ញ​ដែលថា ប្រជាពលរដ្ឋ​ទាំងអស់​ជៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែងក្លាយ និង​ក្លែងបន្លំ ដោយ​លើក​ហេតុផល​ថា ការវែកញែក​ការពិត​គឺជា​រឿង​ស្មុគស្មាញ ដែល​មិនអាច​ដឹង​មុន​បាន​។​

​អ្នកស្រី​បញ្ជាក់ថា ការទទួលខុសត្រូវ​ក្នុងការ​ពិនិត្យមើល​ការពិត​គួរតែ​ជា​តួនាទី​របស់​អង្គភាព​រាជរដ្ឋាភិបាល មិនមែន​ពលរដ្ឋ​សាមញ្ញ​ទេ​។​​អ្នកស្រី​បន្តថា​៖ «​ទុកឱ្យ​ពលរដ្ឋ​បង្ហោះ​អ្វីដែល​ខ្លួន​ចង់បាន បើ​មាន​ភាពមិន​ត្រឹមត្រូវ នោះ​បន្ទុក​របស់​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​ការពិត និង​ផ្តល់ព័ត៌មាន​ពិត​ដល់​សាធារណជន​»​។​​កន្និដ្ឋា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា «​ប្រសិនបើ​មាន​ព័ត៌មាន​ណា​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នកដទៃ សូមឱ្យ​ជន​បរិហារកេរ្តិ៍​ដាក់ពាក្យ​បណ្ដឹង​ដោយឡែក​ពីគ្នា​។ ប្រសិនបើ​មាន​ព័ត៌មាន​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​អ្នកដទៃ ឬ​ប្រទេសជាតិ សូមឱ្យ​អ្នកអនុវត្ត​ច្បាប់​ដោះស្រាយ​។​ល​។​
​អ្នកស្រី​បន្ដថា​៖ «​ប៉ុន្តែ​យើង​មិនអាច​សុំឱ្យ​ពលរដ្ឋ​បង្ហោះ​ព័ត៌មាន​ត្រឹមត្រូវ​បានទេ​នៅពេលដែល​មនុស្ស​ទូទៅ​មិនដឹងថា​អ្វី​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នោះ​»​។​

​លោក​បាន​លើកឡើងថា​៖ «​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ដំណើរការ​នេះ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ទំនើប ក៏មាន​វត្តមាន​អ្នកបង្កើត​មាតិកា​ផ្សាយ​តាម​អ៊ីនធឺណិត​បាន​ចូលរួម ក្នុង​សិក្ខាសាលា​ផងដែរ ដែល​សិក្ខាសាលា​ចំនួន​ពីរលើក​ធំៗ​មាន​អ្នកចូលរួម​សរុប​ប្រមាណ ៥៥០ នាក់ ហើយ​ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​កម្ពុជា​»​។​ធាតុ​ចូល​ទាំងអស់ ដែល​ទទួលបាន រាប់​ចាប់តាំងពី​ពេល​ចាប់ផ្តើម​ដំណើរការ​ដំបូង​មក មាន​លក្ខណៈ​បរិ​យាប​ន្ន និង​ត្រូវបាន​កត់ត្រា​ទុក​ដោយ​ម៉ត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ត្រូវបាន​យកមក​ពិនិត្យ ពិចារណា​យ៉ាង​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការរៀបចំ​ឱ្យ​លេចចេញ​ជា​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា នេះ​ឡើង​។​

​អ្នកស្រី កន្និដ្ឋា បាន​រិះគន់​បន្ថែម​លើ​ការហាម​ប្រាម​របស់​ធម្ម​នុ​ញ្ញ​លើ​ការបោះពុម្ពផ្សាយ​មាតិកា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព ប្រពៃណី សណ្តាប់ធ្នាប់​សាធារណៈ និង​ភាពសុខដុមរមនា​ខាង​សាសនា ដោយ​លើក​ហេតុផល​ថា ការ​រឹតបន្តឹង​បែបនេះ​អាច​រារាំង​ការកែទម្រង់​សង្គម​ចាំបាច់​។​​អ្នកស្រី​បាន​បន្តថា​៖ «​ការហាម​មិនឱ្យ​ពួកគេ​បញ្ចេញមតិ ដោយសារតែ​វា​អាច​រំខាន​ដល់​សន្តិភាព​គឺ​ធ្វើឱ្យ​ពួកគេ​បន្ត​ស៊ូទ្រាំ​នឹង​ស្ថានភាព​ដដែល​ជា​រៀងរហូត​។ គ្មានអ្វី​អាក្រក់​ក្នុង​ជីវិត​ជាង​ការរស់នៅ​ក្នុង​ការពិត​ដែលមាន​បញ្ហា តែ​មិនត្រូវ​បានឱ្យ​និយាយ​អំពី​បញ្ហា​ទាំងនោះ ហើយ​អ្នក​ត្រូវតែ​បន្ត​រស់នៅក្នុង​ការពិត​ដដែល​នេះ​ពេញ​មួយជីវិត​»​។​

​អ្នកស្រី​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​មាន​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម ហើយ​ថា យើង​ត្រូវតែ​អាច​និយាយ​អំពី​វា​ដោយ​សេរី ទោះបីជា​វា​អាចមាន​រំខាន​ចិ​ត្ដ​ខ្លះ​ក៏ដោយ​»​។​​យ៉ាងណាក៏ដោយ លោក អ​ស្នា​រិ​ទ្ធ បាន​បន្ដថា ក្រសួង​ព័ត៌មាន ក៏ដូចជា​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​លើ​ការធានា​សិទ្ធិ សេរីភាព​គ្រប់បែបយ៉ាង​ទាំងអស់ ដែល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់ជូន​។
​លោក​បាន​បញ្ជាក់ថា សិទ្ធិ សេរីភាព ក៏​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ទាំង​ផ្នែក​សង្គម និង​ផ្នែក​ច្បាប់ ដោយ​លោក​បាន​លើកយក​មាត្រា​៤១ មាត្រា​១៩(៣) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មាត្រា ២៩(២) នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​អំណះអំណាង​៕ (​អត្ថបទ​ភ្នំពេញ​ប៉ុស្តិ​)