» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11481 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701652 នាក់

ផ្សេងៗ​ពី​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​៖​ត្រៀម​ឡាន​សម្រាប់​ភ្ជុំ​និង​ត្រៀម​ដេញ​កម្មករ​កូរ៉េខាងជើង​ទៅ​ស្រុក​វិញ​

 


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ​បានសម្រេច​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បន្ត​ផ្ដល់​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ជូន​ដល់​ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី​ទាំងអស់​។​a hun ocm 

សម្រាប់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៩​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ឲ្យបញ្ចេញរ​ថ​យន្ត​ក្រុង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ទៅ​ស្រុកកំណើត និង​ត្រលប់មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ផងដែរ​។​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ រាជរដ្ឋាភិបាល​បានសម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្ដែត និង​មន្ត្រី​ចូលនិវត្តន៍​។​

​ក្រៅពី​ការសម្រេច​ខាងលើ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ជាថ្មី​ទៀតថា​៖ «​រាល់​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អំពើ​ខុសច្បាប់ និង​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងនេះ ឱ្យអស់​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ​»​។​​សម្ដេច​តេ​ជោ បញ្ជាក់​​ថា ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ឈរលើ​មូលដ្ឋាន នៃ​សេវា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ជាជាង​ការពឹង​ផ្អែកលើ​ចំណូល ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ​។​

​សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​ជំរុញ​ការអភិវឌ្ឍ ក្រុងព្រះសីហនុ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​នឹង​អាច​ក្លាយជា​ទីតាំង​ហិរញ្ញវត្ថុ នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ដោយ​ផ្ដល់​អាទិភាព​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រួមមាន​ផ្លូវ​ផ្ន​ល់ និង​ប្រព័ន្ធ​លូ​ជាដើម​។ ទន្ទឹមនឹងនេះ​ផងដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​ការផ្ដល់​សេវាសាធារណៈ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​។​

​សម្តេច​បញ្ជាក់​ពី​ជំហរ​កម្ពុជា​ថា «​ទាក់ទិន​នឹង​បញ្ហា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​»​។​

​សូមបញ្ជាក់ថា សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ការដាក់ទណ្ឌកម្ម​ចំពោះ​ប្រទេស​កូរ៉េខាងជើង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​របស់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​។​

​សំរាប់​របៀបវារៈ​ទទួល​បាន​ការអនុមត័​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​មាន​ដូចខាងក្រោម​៖
១)​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​។​២)​សេចក្តីព្រាង​ឯកសារ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២​។​
៣)​សេចក្តីព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​(​អ៊ុន​កាក់​, UNCAC) ជុំ​ទី​២​នៅ​កម្ពុជា​។​

៤)​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖៤.១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​៤.២- ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វា​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ទំនិញ​៕a hun ocm1 a hun ocm2 a hun ocm3 

 

​