» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7703 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697874 នាក់

លោក ហ៊ុន ម៉ា​ណែ​ត អស់សំណើច​រឿង​អ្នកវិភាគ​ថា លោក​ចង់បាន​ភរិយា​អាមេរិក !


​ភ្នំពេញ ៖ អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការហួសចិត្ត និង​អស់សំណើច​ផងដែរ​ចំពោះ​អ្នកវិភាគ​ក្រៅ​ស្រុក ដែល​បាន​លើកឡើងថា លោក​ចង់យក​ភរិយា​ជា​ជនជាតិ​អាមេរិកាំង តែ​ត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន រារាំង​។a hunma pp

​ការលើកឡើង​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើអោយ​លោកតា លោកយាយ​ផ្ទុះសំណើច ខណៈ​លោក​បណ្ឌិត បញ្ជាក់ថា​, សម័យ​ហ្នឹង​លោក​នៅ​អៀន​នៅឡើយ​។​លោក​បណ្ឌិត បាន​គូសបញ្ជាក់ថា កាល​រៀន​នៅ​អាមេរិក​មាន​នារី​អាមេរិកាំង បេតី​ខ្លះ​ដែរ តែ​លោក​ជា​មនុស្ស​អៀន ដូច្នេះ​ក៏​មិនមាន​ទំនាក់ទំនង​ណា​ស៊ីជម្រៅ​នោះឡើយ​។​​លោក​បណ្ឌិត បាន​គូសបញ្ជាក់​បែបនេះ «​កាលពី​ប៉ុន្មាន​ខែ​មុន មាន​អ្នកនយោបាយ​ត្រាស់ដឹង​រឿង​ទឹក​ជន់​លិច​ផែនដី​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​លេចចេញ​អ្នកវិភាគ​ម្នាក់​នៅក្រៅ​ប្រទេស ត្រាស់ដឹង​ពី​រឿង​នៃ​ជីវិត​ស្នេហា​របស់ខ្ញុំ​… ដែល​ខ្ញុំ​ចាត់ទុកថា ជាការ​ត្រាស់ដឹង​នោះ ក៏​ព្រោះតែ​គាត់​បាន​អួតថា គាត់​ដឹង​រឿង​ខ្ញុំ​ច្បាស់ ដែល​សូម្បីតែ​រូបខ្ញុំ​ជា​សាមីខ្លួន ក៏​មិនដែល​ដឹង​រឿង​នោះ​ផង សុំ​ស្ងើច​ហើយ បច្ចុប្បន្ន​សម្បូរ​អ្នក​ត្រាស់ដឹង​គ្រប់​រឿង​ណាស់​»​។​

​សូមបញ្ជាក់ថា អ្នកវិភាគ​នៅក្រៅ​ស្រុក​រូបនេះ ធ្លាប់​ត្រូវបាន​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្រៀន​ពី​ការវិភាគ​ផងដែរ​។ លោក​បាន​បង្រៀន​ថា បើ​ចង់​វិភាគ​ឱ្យបាន​ត្រឹមត្រូវ ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។
​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​, សូម​ជូន​រឿង​អស់សំណើច​មួយ​ក្រោម​ចំណងជើង​ថា​៖ “​អ្នកវិភាគ​ដែល​ត្រាស់ដឹង​គ្រប់​រឿង​”​កាលពី​ប៉ុន្មាន​ខែ​មុន មាន​អ្នកនយោបាយ​ដែល​ត្រាស់ដឹង​រឿង​ទឹក​ជន់​លិច​ផែនដី​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​លេចចេញ​អ្នកវិភាគ​ម្នាក់​(​នៅក្រៅ​ប្រទេស​) ដែល​ត្រាស់ដឹង​ពី​រឿង​នៃ​ជីវិត​ស្នេហា​របស់ខ្ញុំ … ដែល​ខ្ញុំ​ចាត់ទុកថា​ជាការ​ត្រាស់ដឹង​នោះ ក៏​ព្រោះតែ​គាត់​បាន​អួតថា​គាត់​ដឹង​រឿង​ខ្ញុំ​ច្បាស់ ដែល​សូម្បីតែ​រូបខ្ញុំ​ជា​សាមីខ្លួន​ក៏​មិនដែល​ដឹង​រឿង​នោះ​ផង​សុំ​ស្ងើច​ហើយ បច្ចុប្បន្ន​សម្បូរ​អ្នក​ត្រាស់ដឹង​គ្រប់​រឿង​ណាស់ ៕

​