» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10706 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700877 នាក់

ប៉ាល់​ជីវន្ត​កីឡា​តៃ​ក្វាន់​ដូ​ខ្មែរ​ទ​ទួ​លបាន​មេដាយមាស​ពី​ការប្រកួត​នៅ​ប៊ុលហ្គារី​

 

​ភ្នំពេញ​៖​សេចក្ដីរាយការណ៍​ពី​ទីក្រុង Polovdiv ប្រទេស​ប៊ុលហ្គារី កន្លែង​ប្រកួត​តេ​ក្វាន់​ដូ I T F(International Taekwondo Federation)​ឲ្យ​ដឹងថា កីឡាករ​កម្ពុជា​លោក​ប៉ាល់ ជី​វ័​ន្ដ ក​ម្រឹត​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង​ហើយ ។​a keo remy 

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃនេះ បាន​សម្តែង​ការអបអរសាទរ​តាម​ហ្វេ​ស​ប៊ុ​ក​ចំពោះ​កីឡាករ​តៃ​ក្វាន់​ដូ ប៉ាល់ ជី​វ័​ន្ត ដែល​ប្រកួត​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​តេ​ខ្វាន់​ដូ​កម្រិត​អន្តរជាតិ (ITF) លើក​ទី​២១ នៅ​ប្រទេស​ប៊ុលហ្គារី។​

«​សូម​អបអរសាទរ​ដល់​កីឡាករ​តៃ​ក្វាន់​ដូ​កម្ពុជា កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែល​បាន​ទទួលបាន​មេដាយមាស​កម្រិត​ពិភពលោក​ពី​ការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី (Bulgaria) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ ២០១៩​។ នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​ដែល​កូន​ខ្មែរ​បាន​ដណ្តើមយក​មេដាយ​មាសក​ម្រិ​ត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ​»​។​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ស្នើ​កីឡាករ កីឡា​ការ​នី​កម្ពុជា ព្យាយាម​ហ្វឹកហាត់​បន្ថែម ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (SEA GAME) ក្នុង​ឆ្នាំ​២០២៣​។​

​ក្រៅពី​ទ​ទួ​លបានមេដាយមាស​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក៏​ត្រូវបាន​អង្គសមាជ​តេ​ក្វាន់​ដូ​នៅ​ប្រទេស​ប៊ុលហ្គារី ជ្រើសតាំង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អន្តរជាតិ (ITF) ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី ជា​ព្រឹត្តិការណ៍​ពិភពលោក (World ITF Taekwon-do Championship)​មួយ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ ការប្រកួត​នេះ មាន​កីឡាករ កីឡាការិនី មកពី​បណ្ដា​ប្រទេស​ចំនួន​៧៤ អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​ចូលរួម​សរុប ១,៤១២​នាក់ ក្នុង​អត្ត​ព​លិ​ក​ប្រកួត​មាន​ចំនួន ៩៧១​នាក់​។ ដោយឡែក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ចំនួន ១៧​នាក់ (​ស្រី​២​នាក់​) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។​a keo remy (1) a keo remy1 a keo remy2