» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9837 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700008 នាក់

សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​កូនចៅ​យកចិត្តទុកដាក់​ឪពុក​ម្តា​យា​ចាស់ៗ​ក្នុងពេលដែល​ក្រុ​ហ៊ុន​ជប៉ុន​១​ចង​រកស៊ី​បើក​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​

 

​ភ្នំពេញ​៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​សម្បទា បានអនុញ្ញាត​ឱ្យ​លោក ខន​ដូ យ៉ូ​ស៊ីអូ អភិបាល​ក្រុមហ៊ុន Procast Cambodia និង​សហការី ជួបពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៣ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច​ស្តីពី​ការថែទាំ​មនុស្ស​ចាស់ៗ ។a japon old man 

លោក ខន​ដូ យ៉ូ​ស៊ីអូ បាន​ជម្រាបជូន​ពី​គម្រោង​មួយចំនួន​ថា ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៣​នេះ​លោក​មានការ​ពិភាក្សា​ជាមួយ​អ្នក​ដែល​ចង់​បណ្តាក់ទុន ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា ហើយ​ក៏មាន​គម្រោង​បញ្ជូន​អ្នកជំនាញ​ខាង​ថែទាំ​មនុស្ស​ចាស់ ទៅ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ថែទាំ​នៅ​កម្ពុជា និង​គម្រោង​បង្កើតឱ្យមាន​សិក្ខាសាលា​ខ្លី ៗ ដែល​អាចជួយ​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​មនុស្ស​ចាស់​នេះ ឱ្យមាន​ភាពល្អប្រសើរ និង​ផ្សព្វផ្សាយ​ទូទាំងប្រទេស ។​ក្នុងនោះ​អភិបាល​ក្រុមហ៊ុន Procast Cambodia ក៏មាន​គម្រោង​ធ្វើ​ការកែ​អាគារ​មួយ​ដែលមាន​ស្រាប់ ឱ្យក្លាយ​ទៅជា​អាគារ​ដែលមាន​ស្តង់ដា​ដូច​អាគារ​ថែទាំ​មនុស្ស​ចាស់​ក្នុងប្រទេស​ជប៉ុន ។​សម្រាប់​សិក្ខាកាម​កម្ពុជា និង​ត្រូវ​យកទៅ​បណ្តុះបណ្តាល​អនុវត្ត​ផ្ទាល់ នៅ​ប្រទេស​ជប៉ុន​ផងដែរ មុននឹង​មក​បង្រៀន​បន្ត​ដល់​សិក្ខាកាម​នៅក្នុង​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ត្រី វង សូត មានប្រសាសន៍ថា លោក​ក៏​ចង់ឱ្យមាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​ផងដែរ តែ​សម្រាប់​បរិបទ​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​នេះ មិនទាន់​អាចបង្កើត​ឱ្យមាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ឱ្យ​ច្រើន​នៅឡើយ​ទេ ព្រោះ​គ្រួសារ​នីមួយៗ នៅក្នុង​ប្រទេស​កម្ពុជា​ឳ​ពុក​ម្តាយ​ដែលមាន​វ័យចាស់ ត្រូវបាន​មើលថែទាំ​ពី​ក្រុមគ្រួសារ ពី​កូនៗ ព្រោះ​ជា​ប្រពៃណី​តាំងពីដើម​មក ដែល​កូន​មាន​ភារកិច្ច​ត្រូវ​មើលថែទាំ​ឳ​ពុក​ម្តាយ​ពេល​ចាស់​ទៅ ឬ​ពេល​ចាស់​ទៅ​បើ​គ្មាន​កូនចៅ​មើលថែ​ទេ ក៏មាន​វត្ត​អារាម​សម្រាប់​ស្នាក់អាស្រ័យ​ដែរ ។

​ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី ក៏បាន​ទទួលយក​សំណើ​របស់លោក ខន​ដូ យ៉ូ​ស៊ីអូ ដែល​បាន​អ​ញ្ញើញ​លោក​ទៅ​ទស្សនកិច្ច​ដោយផ្ទាល់ នៅ​មជ្ឍមណ្ឌល​ថែទាំ​មនុស្ស​ក្នុងប្រទេស​ជប៉ុន នៅពេល​វេលា​ណាមួយ​សមស្រប និង​បាន​ណែនាំ​ឱ្យ​លោក​អភិបាល​ក្រុមហ៊ុន Procast Cambodia និង​សហការី ទំនាក់ទំនង​មក​មន្ត្រី​របស់​ក្រសួង​ប្រសិន​មានការ​ចាំបាច់​បន្ទាន់ ។​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​ប្រគល់​សញ្ញា​ប​ត្រ័​ដល់​និស្សិត​សាលា​វិជ្ជាជីវៈ​តុល​កា​នា​ព្រឹក​ថ្ងៃទី​៦​មិថុនា​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​រំលឹក​ពាក្យបុរាណ​ដែល​លើកឡើងថា​ឪពុកម្តាយ​ពីរ​នាក់​ចិញ្ចឹម​កូន​៥​នាក់់​រស់​តែ​កូន​ប្រាំ​នាក់​ចិញ្ចឹម​ឪពុកម្តាយ​មិន​រស់​ដោយ​សម្តេច​អំពា​នាវ​ដោយ​លើកយក​ទ្រឹស្តី​ក្រម​ង៉ុ​យ​និង​ប​ណ្ឌឹ​ត​ហ៊ុយ​ចុង​ថា​ត្រូវ​យកចិត្តទុកដាក់​ព្រះ​ក្នុងផ្ទះ​ដែល​មានន័យថា​កូនៗ​ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ឪពុកម្តាយ​ចាស់ជរា​តាម​ប្រពៃណី​យ៍​បុរាណ​ខ្មែរ​យើង​៕a japon old man1 
​