» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9189 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136070 នាក់

រដ្ឋមន្ត្រី​អប់រំ​អំពាវនាវ​កុំ​ឲ្យ​បេក្ខជន​ប្រ​ឡ​បាក់​ឌុប​បាក់​ទឹកចិត្ត​ពី​រឿង​គុណភាព​សញ្ញា​ប​ត្រ័​!

 

​ភ្នំពេញ​៖ លោក​ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ធ្នូ​នេះ​ដែលជា​ថ្ងៃទី​១​បានធ្វើ​ការបើក​កញ្ចប់​វិញ្ញាសា​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប​ដោយ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​កុំ​ឲ្យ​សិស្សានុសិស្ស​បាក់​ទឹក​ចំពោះ​អ្វីដែល​ជាការ​លើកឡើងថា​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មិនសូវមាន​តម្លៃ​គឺ​គ្រាន់តែ​ធ្វើ​បង្គ្រប់កិច្ច​ឬ​ជា​សញ្ញាបត្រ​កូ​វីដ​។​a bak dub new8 

លោក​រដ្ឋមន្ត្រី​ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឆ្នាំ​២០២១​នេះ គឺមាន​តម្លៃ​ស្មើគ្នា​នឹង​សញ្ញាបត្រ​បាក់​ឌុប​ដែល​បានរៀបចំ​ការប្រឡង​កាលពី​អំឡុង​ពេលមុន​កូ​វីដ​កើតឡើង​ដែរ​។​លោក​អះអាងថា​ទាំង​ការគ្រប់គ្រង​ការប្រឡង​ទាំង​វិញ្ញាសា​គឺមាន​លក្ខណៈ​តឹងតែង​ដូច​ឆ្នាំមុនៗ​ខណៈ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដើម​។​

លោក​ហង់​ជួន ណា​រ៉ុ​ន អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ក្តី​ឬ​ម្ចាស់​សាលា​នានា​ដែល​ត្រូវការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរៀន​បន្ត មានការ​រើសអើង​ចំពោះ​សញ្ញាបត្រ​បាក់​ឌុប​របស់​សិស្ស​ឆ្នាំនេះ​ដោយ​លោក​ធានា​អះអាងថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​គឺ​គោរព​តាម​គោលការណ៍​ច្បាប់​យុត្តិធម៌​តម្លាភាព​និង​គួរ​ឲ្យ​ទុកចិត្តបាន​។ កូ​វីដ​១៩​គឺជា​ឧបសគ្គ​នៃ​ការរៀបចំ​ការប្រឡង​បាក់​ឌុប​កាលពី​ឆ្នាំ​២០២០​នៅពេលនោះ​ក្រសួង​បានសម្រេច​ឲ្យ​បេក្ខជន​ទាំងអស់​ជាប់​ដោយ​ស្វ័យប្រវត្តិ​។​

ការដែល​បេក្ខជន​ទាំងអស់​ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះហើយ​បានជា​ធ្វើ​ឲ្យ​ចំនួន​បេក្ខជន​ដែលមាន​ឈ្មោះ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០២១​នេះ​មានការ​ថយចុះ​ជាង​ឆ្នាំមុនៗ​ប្រហែល​៣០០០​នាក់ ពីព្រោះ​តែ​នៅ​ឆ្នាំនេះ​មិនមាន​បេក្ខជនស្វ័យរិន​។ សូម​រម្លឹកថា ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១១៤ ១៨៣​នាក់ ស្រី ៦០ ៣៩៧​នាក់​។ បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន​២៥​នាក់​ក្នុង​មួយ​បន្ទប់ លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់​ដែលមាន​បេក្ខជន​មកពី វិទ្យាល័យ​អប់រំ​ពិសេស​។​ចំណែក​មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២០៤​មណ្ឌល ត្រូវជា ៤ ៦១៦​បន្ទប់​។

មណ្ឌល​កំណែ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន ១០​មណ្ឌល នៅ​រាជធានី​ភ្នំពេញ និង​មាន​បេក្ខជន​សរុប​ចំនួន ១១៤ ១៨៣​នាក់ (​ស្រី ៦០ ៣៩៧​នាក់​)​។ សូមបញ្ជាក់ថា តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ខែធ្នូ ឆ្នាំ​២០២១ គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​ថ្ងៃទី​២៧ ពេលព្រឹក​មាន​ពីរ​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា មាន​រយៈពេល ៦០​នាទី និង​ប្រវត្តិវិទ្យា មាន​រយៈពេល​៩០​នាទី និង​ពេល​រសៀល​មានមុខ​វិជ្ជា ភូមិវិទ្យា រយៈពេល ៩០​នាទី និង​ភាសាបរទេស រយៈពេល ៦០​នាទី​។ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ដែលជា​ថ្ងៃទី​២ ពេលព្រឹក​មានមុខ​វិជ្ជា គណិតវិទ្យា រយៈពេល ៩០​នាទី និង​សីលធម៌ ពលរដ្ឋ​វិជ្ជា មាន​រយៈពេល ៩០​នាទី​និង ពេល​រសៀល អក្សរសាស្ត្រ​ខ្មែរ មាន​រយៈពេល ១៥០​នាទី​។​

​ការប្រឡង​រយៈពេល​២​ថ្ងៃ ស្មើនឹង ៦៣០​នាទី ដែលមាន​ពិន្ទុ​ប្រឡង​អតិបរមា ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសាបរទេស ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ​៥០០ ដក​២៥ រួច​ចែក​នឹង​២ ស្មើនឹង ២៣៧.៥​ពិន្ទុ យក​ត្រឹម ២៣៧​ពិន្ទុ​។ ចំពោះ​ការកំណត់​និទ្ទេស​មាន A, B, C, D និង E​។ លទ្ធផល​នៃ​ការប្រឡង ក្រសួង​អប់រំ នឹង​កំណត់​យក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ ប្រកាស​លទ្ធផល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ សម្រាប់​បណ្តា​ខេត្ត ទូទាំងប្រទេស​។​

​ដើម្បី​ធានាបាន​ថា​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រសួង​អប់រំ យុវ ជន និង​កីឡា បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អគ្គិសនី​កម្ពុជា​និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។​​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ដំណើរការ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ថ្ងៃទី​១ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​។

​ក្នុងអំឡុងពេល​ដំណើរការ​ប្រឡង​នេះ ក៏មាន​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ចំនួន ២៥ ករណី​ផង​ដេរ ក្នុងនោះ​បេក្ខជន​មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​កីឡាការិនី​ចំនួន ២​នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន ៧​នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដ៏ទៃទៀត​ចំនួន ១៦ នាក់​។ សម្រាប់​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ទាំងអស់ និង​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ អាច​បន្ត​ការប្រឡង​បន្ត​ក្រោម​ការសហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សុខ​ភិ​បាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​៕a bak dub new1 a bak dub new2 a bak dub new3 a bak dub new4 a bak dub new5 a bak dub new6 a bak dub new7