» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6631 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696802 នាក់

ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​

 

​ភ្នំពេញ​៖​កីឡាករ​កម្ពុជា​ដែល​ធ្លាប់​ដណ្តើមបាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​ប្រារព្ធ​ធ្វើ នៅ​កម្ពុជា ចំនួន​១០​នាក់ មិនមាន​ឈ្មោះ​ក្នុង ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ចុងឆ្នាំ​២០២៥​នេះ​ទេ​។​a box thai 

​យោងតាម​លិខិត​ឧទ្ទេសនាម ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នោះ បាន​បង្ហាញថា មាន​កីឡាករ និង​កីឡាការិនី​ចំនួន​១២​នាក់ ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ប្រមូលផ្តុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៥​នេះ​។​​ប៉ុន្តែ​នៅក្នុង​ចំណោម​អ្នក​ទាំង​១២​នោះ គ្មាន​វត្តមាន​កីឡាករ ឈុត សេរី​វ៉ាន់​ថង​, ឃីម បូរ៉ា​, ព្រំ សំណាង​, ខាំ ខ្លា​នាង​, កាន់ ម៉េង​ហុង​, ឡៅ ចន្ទ្រា​, រឿង សោ​ភ័​ណ្ឌ​, ម៉ាប់ ធារ៉ា​, ហ៊ឹម គឹម​រៀង​និង ឃួន ឡាំង​កូស៊ីន ដែល​ធ្លាប់​ដណ្តើមបាន​មេដាយមាស សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នោះទេ ។​

​លិខិត​ឧទ្ទេសនាម​នោះ បង្ហាញថា មានតែ​កីឡាករ ឡៅ ចិ​ត្ត្រា កីឡាករ ផុន ពិសិដ្ឋ និង​កីឡាការិនី មឿ​យ ស៊ឹង ទេ ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ ក្នុងនាម​ជា​អ្នក​ធ្លាប់​ដណ្តើមបាន​មេដាយមាស កាល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខណៈ​កីឡាការិនី​ម្ចាស់​មេដាយមាស ទូច ចាន់​វ​ត្តី បាន​ជាប់​ជម្រើសជាតិ​ប្រដាល់​ឃី​ក​ប៊ុ​ក​ស៊ី​ង​ទៅវិញ​។​​ចំណែក​បេក្ខភាព​ចំនួន​៩​នាក់​ទៀត ដែល​ត្រូវបាន​ជ្រើសរើស​ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ​គុន​ខ្មែរ លើក​នេះ រួមមាន​កីឡាការិនី ធឿន ដា​សុ​ផាន្នី​, អេ ព្រី​យ៉ា​នុត​ភូ​ថង កីឡាករ ជា ចំរើន​, ទិន ឌិន​, ស៊ីម ស៊ី​ហុង​, ហុង សុវណ្ណ​ច័ន្ទ​សុធី​, អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង​, អេ អាំ​ម៉ា​រិ​ន​ភូ​ថង និង​កីឡាករ​ជើង​ខ្លាំង​កំពុង​ទទួលរង​រិះគន់​លើ​ការ​បង្ហោះ​ការជក់បារី​អេឡិចត្រូនិក (​វេ​ប​) ធឿន ធារ៉ា ចំណែក​លោក អេ ភូ​ថង ត្រូវបាន​ជ្រើសតាំង​ជា​គ្រូ​បង្គោល និង​លោក ឡៅ ស៊ី​ណាត ជា​គ្រូ​ជំនួយ​។​

​ជុំវិញ​ការ​គ្មាន​ឈ្មោះ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម រហូតដល់​១០​នាក់ នៅ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ លើក​នេះ បង្កឱ្យមាន​ការមន្ទិលសង្ស័យ​ថា អាចជា​ការជ្រើសរើស​ទៅតាម​ខ្សែ​បក្ខពួក គឺ​បំភ្លេច​អ្នកមាន​ស្នាដៃ​ជូន​ជាតិ ។​
​ករណី​យ៍​នេះ​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អះអាង​ពី​មូល​ហេតុថា ការជ្រើសរើស​បេក្ខភាព​ក្រុម​ជម្រើសជាតិ​ឆ្នាំនេះ គឺ​ផ្តោត​ខ្លាំង​ទៅលើ​សមត្ថភាព និង​សមិទ្ធផល​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​របស់​កីឡាករ ហើយ​អាយុ​ក៏​ជា​ផ្នែក​មួយ ត្រូវ​គិតគូរ​ឡើងវិញ​ផងដែរ​។​

​លោក​បាន​កាសែត​ថា កាលពីពេល​ថ្មីៗ​នេះ​ថា​៖ «​យើង​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ តំណាងឱ្យ​ជាតិ​នេះ គឺ​ផ្នែក​ទៅលើ​សមិទ្ធផល ទម្រង់​ប្រកួត និង​កម្រិត​សមត្ថភាព​របស់គាត់ នាពេល​បច្ចុប្បន្ន ព្រោះ​កីឡាករ​ខ្លះ​ពីមុន​គាត់​ល្អ​មែន តែ​ឥឡូវ​គាត់​ធ្លាក់​ទម្រង់ អ៊ីចឹង​ក៏​យើង​អត់​ជ្រើសរើស​ដែរ គឺ​យើង​ជ្រើសរើស​យកតែ​កីឡាករ​មាន​ទម្រង់​ល្អ ក្នុងពេល​បច្ចុប្បន្ន​»​។​​លោក​បាន​បន្ថែមថា​៖ «​មួយវិញទៀត យើង​មើល​ទៅលើ​វ័យ​ដែរ ដោយ​យើង​ផ្តោតទៅលើ​យុវជន​ឱ្យបាន​ច្រើន ព្រោះ​គាត់​អាច​ទៅ​ប្រកួត​ដកស្រង់​បច្ចេកទេស នៅ​ស៊ី​ហ្គេម លើក​នេះហើយ គាត់​នឹង​អាច​ទៅ​ប្រកួត​លើក​ក្រោយ កាន់តែ​កើន​សមត្ថភាព​ខ្ពស់ជាង​ហ្នឹង​ទៀត​»​។​

​សម្រាប់​ការជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ លើក​នេះ ក៏​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​កីឡាករ ដែល​ចេះ​ប្រកួត ក្នុង​ទម្រង់​ពាក់​ឧបករណ៍​ការពារ​ខ្លួន ជាពិសេស​ជា​កីឡាករ ដែល​ដឹង​ពី​របៀបរបប និង​ច្បាប់​នៃ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣៣​នេះ ដែល​កំណត់ដោយ​ម្ចាស់ផ្ទះ​ថៃ គឺ​គេ​ប្រើ​លក្ខន្តិក​ប្រកួត​បែប Muay Thai មិនមែន​បែប​គុន​ខ្មែរ ដូច​ស៊ី​ហ្គេម ឆ្នាំ​២០២៣​នោះទេ​។​

​លោក ខូវ ឆាយ បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា ការប្រកួត​ស៊ី​ហ្គេម មាន​ពាក់​ឧបករណ៍​ការពារ អ៊ីចឹង​កីឡាករ​មួយចំនួន​គាត់​ល្អ​មែន តែ​ល្អ​បានតែ​ការប្រកួត​អាជីព ប៉ុន្តែ​ពេល​ទៅ​ប្រកួត​បែប​ស្ម័គ្រចិត្ត វាយយក​ពិន្ទុ មាន​ពាក់​ឧបករណ៍​ការពារ គាត់​វាយ​អត់​បាន​ពិន្ទុ​ទេ​។ គាត់​អត់​មាន​ក្បាច់ មាន​ក្បួន និង​មាន​ទម្រង់​ក្នុងការ​ប្រកួត​បែប​ហ្នឹង​ឡើយ ជាពិសេស​យើង​ដឹងថា ការប្រកួត​នៅ​ប្រទេស​ថៃ ច្បាប់​គេ​ប្រើ​បែបណា ហើយ​កីឡាករ​ណា ដែល​សមស្រប​ទៅនឹង​ការអនុវត្ត​ច្បាប់​ប្រកួត​បែប​នោះ អ៊ីចឹង​យើង​ត្រូវតែ​ជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ​»៕a box theara a box theara2 
​