» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8172 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698343 នាក់

សម្តេច​តេ​ជោ​ប្រកាស​បើក​ឲ្យ​កីឡាករ​វិជ្ជមាន​កូ​វីត​អាច​ប្រឡង​បាក់​ឌុប​បាន​!

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នា​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១​នេះ​ថា «​ខ្ញ៉ំ​សម្រេច​ឱ្យ​កីឡាករ​ការ៉ាត់តេដូ ២​រូប​វិជ្ជមាន​កូ​វីដ​១៩ ដែល​ទើប​មកពី​ប្រកួត​នៅ​ប្រទេស​កា​ហ្សា​ក់ស្ត​ង់ អាច​ប្រឡង​បាក់​ឌុប​បាន​នៅ​មន្ទីរពេទ្យ​»​។ ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឡើង ក្នុង​ពិធី​ប្រគល់ ទទួល​អំណោយ​វ៉ាក់សាំង​កូ​វីដ​-១៩ (Pfizer)​ពី​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​អូស្ត្រាលី​ចំនួន​៧៨,៣០០​ដូ​ស​ក្នុងចំណោម ចំនួន ២,៣៥​លាន​ដូ​ស ជូន​រាជ​រដ្ឋ​ភិ​បាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩.​។​នៅសល់​ចំនួន​១,៥៦៧,៥៣០​ដូ​ស​ទៀត​នឹង​មកដល់​ថ្ងៃទី​២៨ ធ្នូ​ឆ្នាំ​២០២១​ខាងមុខ ។​a hun bakdub1 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា​« កន្លងទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​ថា អ្នក​ដែលមាន​កូ​វីដ​១៩ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការចូល​ប្រឡង​បាក់​ឌុប​នោះទេ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ខ្ញុំ​បានស្នើ​ឲ្យ​មានការ​កែតម្រូវ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​បាន​ចូល​ប្រឡង ក៏ប៉ុន្តែ​ខ្ញុំ​ក៏​សុំ​ស្នើ​កុំ​ឲ្យ​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​ត្រៀមប្រឡង​បាក់​ឌុប​ក៉ំ​មានការ​ស្លន់ស្លោរ យើង​មិន​យក​អ្នក​ទាំង​ពីររូប​ដែល​ចេញទៅ​ប្រកួត​កីឡា ដោយមាន​ការចាត់តាំង​ត្រឹមត្រូវ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៅ​ប្រឡង​នៅ​មណ្ឌល​ប្រឡង​បាក់​ឌុប​នៅ​វិទ្យាល័យ​បាក់​ទូក​នោះទេ​ក៏ប៉ុន្តែ​យើង​បាន​ចាត់ចែង​ឲ្យ​មានការ​ប្រឡង​នៅ​នឹង​មន្ទីរពេទ្យ​តែម្ដង ដែលមាន​គ្រូពេទ្យ សាស្ត្រាចារ្យ​របស់​យើង​ចូលទៅ​ធ្វើការ​ពិនិត្យ នៃ​ការប្រឡង​»​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​រៀបចំឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២១ មាន​មណ្ឌល​ប្រឡង​សរុប ២០៤​មណ្ឌល ត្រូវជា ៤៦១៦​បន្ទប់ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១​សែន​១​ម៉ឺន ៤​ពាន់ ១៨៣​នាក់ គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​មាន​ចំនួន ៣​ម៉ឺន​១​ពាន​៤៣២​នាក់​។​​

ទាក់ទង​រឿង​កូ​វីត​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​សង្ឃឹមថា មេរោគ​កូ​វីដ​១៩ អូ​មី​ក្រុង មិន​ហូរ​ចូលដល់​សហគមន៍​នោះទេ​។ «​បើទោះបី​ពិភពលោក​កំពុង​ប្រឈម​ដោយ​មេរោគ​កូ​វីដ អូ​មី​ក្រុង តែ​កម្ពុជា​នៅ​បន្ត​បើក​ប្រទេស​ឡើងវិញ​ដំណើរការ​សង្គម​ធម្មតា ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​»​។​សម្តេច​តេ​ជោ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ករណី​មេរោគ អូ​មី​ក្រុង តែ​ក៉ំ​ភ័យ​ស្លន់ស្លោ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា «​ថ្ងៃនេះ​មាន​កូ​វីដ​១៩ មាន​១៥​ករណី សុទ្ធតែ​នាំចូល​។ រហូតមកដល់​ពេលនេះ កម្ពុជា​មានការ​រកឃើញ អូ​មី​ក្រុង ៣១​ករណី តែ​បានជា​សះស្បើយ ៣​ករណី​ហើយ​»​។​​ទាក់ទង​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Pfizer ចំនួន ២,៣៥​លាន​ដូ​ស ជួយ​កម្ពុជា​​វា​បង្កើតបានជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី ក្នុងការ​ចែករំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ទៅ ៦០​លាន​ដូ​ស ជាមួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ត្រឹម​ដំណាច់ឆ្នាំ ២០២២​ដែល​បាន​ចែកចាយ​បាន​ជាង ១០​លាន​ដូ​ស មកហើយ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កន្លងទៅ​ថ្មីៗ​នេះ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជា​មិត្ត មាន​ចិន ជប៉ុន អង់គ្លេស អាមេរិក ហូ​ឡង់ ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ជា​ចំណែក​ទប់ស្កាត់​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ​។ កម្ពុជា គឺជា​ប្រទេស​ដែល​រកបាន​វ៉ាក់សាំង បាន​លឿន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការទិញ ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នោះ មកដល់ពេលនេះ កម្ពុជា​រកបាន​វ៉ាក់សាំង​សរុប​ជាង ៤០​លាន​ដូ​ស​។

​គួរ​បញ្ជាក់ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​ឆ្នូ ឆ្នាំ​២០២១​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០១,៤១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៩,០៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១​លាន​៨​សែន នាក់​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៥,០៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត ១​លាន​៩​សែន​នាក់ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៩៨,២៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០​ម៉ឺន​នាក់ ជារួម​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៩,០៣% a hun bakdub a hun bakdub2 

 

​