» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6142 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696313 នាក់

ទា​ហ៊ាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម ក្នុង​ទួល​សង្កែ​១

 

​ភ្នំពេញ​៖ គ្រូពេទ្យ​មកពី​យោធា​កងពលតូច​អន្តរាគមន៍​លេខ​១ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ហើយ​។​ក្រៅពី​ទីតាំង​នេះ​នៅ​សាលា​រឿន​បញ្ញា​ក្រែក​ក៏មាន​ការបើកចាក់​វ៉ាក់សាំង​ដែល​កាលពី​ថ្ងៃទី​៦​ឧសភា​។​a co sangkae1 

​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា គ្រូ​ពែទ្យ​ទា​ហ៊ាន​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជា ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម ក្នុង​សង្កាត់​ចំនួន​៣៣ នៃ​ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​កំពូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តំបន់​ក្រហម​ដែលមាន​ជាង​៥០​ម៉ឺន​នាក់​នេះ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​។​

ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ បានឱ្យដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ បាន​ចំនួន​សរុប ៥៤៤,៥៨៣​នាក់ ក្នុងនោះ​ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន ២៤៦, ៧០២​នាក់ ខណៈ​ចាក់​លើក​ទី​២ បាន​ចំនួន​២៧៣,៤០០​នាក់​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ជូន​មន្ត្រីរាជការ ប្រជា ពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១,៦០៦,០០៧​នាក់​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលៀ​ថ្ងៃទី​៥ ខែឧសភា បាន​ចេញមក​បញ្ជាក់ថា - ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ដែលជា​តំបន់​ប្រឈម​ការរីក​រាល ដាល ជំងឺ​កូ​វីដ​១៩​នោះ គឺ​ចាក់​រហូត​អស់​ប្រជា ពលរដ្ឋ​។a co sangkae 

​