វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8839 នាក់
ម្សិលមិញ 8227 នាក់
សរុប 14135720 នាក់
ភ្នំពេញ៖ កងទ័ពមួកខៀវរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីចំនួន ៤នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមនាយឧត្តមសេនីយ៍ទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិប្រាប់កាសែត ។
ប្រភពខាងលើបានឲ្យដឹងថា បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន៤នាក់បន្ថែម បានធ្វើឲ្យកងទព័មួកខៀវកម្ពុជាដែលឆ្លងជំងឺនេះ កើនឡើងរហូតដល់ ១០នាក់។ ក្នុងនោះ ចំនួន ៣នាក់កំពុងធ្វើចត្ថាឡីស័ក (ដាក់ដោយឡែក) ២នាក់បានជាសះស្បើយវិញ និង ១នាក់ គឺឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ។
ចំពោះមូលហេតុចម្បងដែលនាំឲ្យមានករណីឆ្លងថ្មីនេះ គឺដោយសារកងទ័ពមួកខៀវរបស់កម្ពុជាតែងតែចូលរួមការពារក្នុងយុទ្ធនាការផ្សេងៗ ក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅទីនោះផ្ទាល់។ចំពោះយោធិនដែលឆ្លងជំងឺកូវីដ-១៩ គឺកំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់អង្គការសហប្រជាជាតិ ក៏ដូចជាក្រុមគ្រូពេទ្យដែលកំពុងស្ថិតនៅទីនោះផងដែរ។
គួរជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលីជិត ៣០០នាក់ និងកំពុងឈរជើងក្នុងតំបន់ចំនួន ៦ផ្សេងៗគ្នា៕