
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6557 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696728 នាក់
កំពង់ឆ្នាំង៖ មន្ត្រីជំជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បានរកឃើញជំងឺផ្តាសាយបក្សី លើសត្វមាន់ឈឺ និងងាប់ នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងតែ ករណីនេះមិនមានឆ្លងលើមនុស្សឡើយ។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីជំនាញបានទទួលព័ត៌មានពីករណីមានសត្វមាន់ងាប់ចំនួន ៨ក្បាល និងឈឺចំនួន ៤ក្បាល
នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ នៅពេលនោះមន្ត្រីជំនាញ ៤នាក់ បានបានចុះទៅពិនិត្យស្ថានភាពជំងឺ និងបានយកវត្ថុវិភាគសត្វមាន់ងាប់ ចំនួន ២ក្បាលផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យរកមេរោគជំងឺឆ្លងបក្សី។
នៅក្នុងថ្ងៃដដែលនោះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលមានសត្វមាន់ឈឺ និងងាប់។ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានទទួលលទ្ធផលពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វថា មានវិជ្ជមានជំងឺផ្តាសាយបក្សី។លោកបញ្ជាក់ថា ទីកន្លែងដែលរកឃើញមានជំងឺផ្តាសាយបក្សីនោះ មិនមានសត្វមាន់ច្រើនទេ ប្រជាពលរដ្ឋចិញ្ចឹមតិចតួច ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ នៅថ្ងៃទី៥ មីនា មន្ត្រីជំនាញបានចុះផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងភូមិនូវវិធានការ ការពារ និងអនុវត្តទៅតាមវិធានការជំនាញ ផ្សេងៗទៀត ដើម្បីកុំឲ្យមានការឆ្លងរាលដាលទៅកន្លែងផ្សេង៕