» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11908 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702079 នាក់

ចិន​ព្រមាន​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ថា​លោក​មិន​យល់​ពី​រឿងនេះ​?

 

​ចិន​ហុងកុង​៖​ជាថ្មី​ម្តងទៀត​ក្រុង​ប៉េកាំង​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុង​ហុងកុង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ចិន​បាន​ចល័ត​កងទ័ព​ទៅកាន់​ព្រំដែន ដែល​នៅជាប់​នឹង​ហុងកុង​កាលពីដើម​សប្តាហ៍​នេះ​។a hong kong4

សារព័ត៌មាន​រុស្សី Sputnik នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ ២០១៩​ឲ្យ​ដឹងថា​ការអំពាវនាវ​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក បាន​ជូនដំណឹង​ដល់​រូបលោក​ពី​ការដាក់​ពង្រាយ​កងទ័ព​ចិន ទៅកាន់​ទីក្រុង​ហ្សិ​ន​ជិន (Shenzhen) ស្ថិត​នៅជាប់​ព្រំដែន​ទីក្រុង​ហុងកុង​។​

​ចាប់តាំងពី​ការផ្ទុះ​មាន​បាតុកម្ម នៅ​ទីក្រុង​ហុងកុង​ជាង​ពីរ​ខែ​កន្លងមកនេះ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ចិន​បាន​អំពាវនាវ​ត្រង់ៗ​ទៅកាន់​សហរដ្ឋអាមេរិក កុំ​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ពេលខ្លះ​រហូតដល់​ចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក «​ដក​បាតដៃ​ខ្មៅ​របស់ខ្លួន​ចេញពី​ទីក្រុង​ហុងកុង​» ទៀតផង​។​

​សម្រាប់​លោក ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មិន​យល់​ទាល់តែសោះ​ថា តើ​ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​ទាញ​ភ្ជាប់​សហរដ្ឋអាមេរិក ទៅនឹង​បាតុកម្ម​តវ៉ា​បច្ចុប្បន្ន​នៅក្នុង​ទីក្រុង​ហុងកុង​? ។​ព័ត៌មាន RT នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ​២០១៩​ប​នា​ឲ្យ​ដឹងថា​តាមរយៈ​សារ​មួយ​បង្ហោះ​លើ Twitter នៅ​ល្ងាច​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) លោក ដូ​ណា​ល់ ត្រាំ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មនុស្ស​មួយចំនួន​បន្ទោស​ខ្ញុំ និង​សហរដ្ឋអាមេរិក​ថា ជា​អ្នក​បង្កបញ្ហា​នៅក្នុង​ទីក្រុង​ហុងកុង​... ខ្ញុំ​មិន​យល់​ហើយ​មិនអាច​ស្រមៃ​បាន​ទាល់តែសោះ​ថា ហេតុអ្វី​បានជា​ពួកគេ​យល់​បែបនេះ​»​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​កាសែត​នៅក្នុង​ទីក្រុង Morristown នៃ​រដ្ឋ New Jersey​ថា​ស្ថានភាព​បច្ចុប្បន្ន ក្នុង​ទីក្រុង​ហុងកុង កំពុងស្ថិត​នៅក្នុង​គ្រាមួយ​ដ៏​លំបាក​។ ប៉ុន្តែ​ទន្ទឹមគ្នា លោក​ក៏​សង្ឃឹម​ដែរ​ថា ស្ថានភាព​នឹង​ល្អប្រសើរ​ឡើងវិញ​សម្រាប់​អ្នក​គ្រប់គ្នា និង​ដើម្បី​សេរីភាព ដោយ​មិន​បង្ក​ឱ្យ​នរណា ម្នាក់​ឈឺចាប់ ឬ​ត្រូវបាន​សម្លាប់​ឡើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ​២០១៩​។​

«​ស្ថានភាព​បច្ចុប្បន្ន​នៅ​ទីក្រុង​ហុងកុង ពិតជា​កំពុង​ស្ថិតក្នុង​គ្រាមួយ​ដ៏​លំបាក ប៉ុន្តែ​ខ្ញុំ​គិតថា​វា​នឹង ល្ប្រ​សើរ​ឡើងវិញ​...​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​វា​នឹង​ល្អប្រសើរ​ឡើងវិញ​ដើម្បី​សេរីភាព និង​អ្នក​គ្រប់គ្នា​ក្នុងនោះ​រួមមាន​ទាំង​ចិន ដោយ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រង​ការឈឺចាប់ ឬ​ត្រូវបាន សម្លាប់​នោះទេ​»​។​a hong kong trum1 a hong kong trum2 


​