» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7998 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698169 នាក់

អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​

​អ៊ុយ​ក្រែ​ន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​បញ្ជាក់ថា គ្មានអ្វី​ធ្វើឱ្យ​ចុះខ្សោយ​ការប្តេជ្ញា​របស់​ប្រទេសជាតិ​នៅក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​នោះឡើយ​បន្ទាប់ពី​សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​ប​ណ្ដោះ​អាសន្ន​បញ្ចៀស Shutdown បាន​មួយថ្ងៃ​ដោយ​មិនមាន បញ្ចូល​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន​នោះទេ​។​a uy usa 

​ក្នុង​សុន្ទរកថា​ជា​សំឡេង​មួយ​ត្រូវបាន​ថត​ទុក និង​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រូបនេះ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​អ៊ុយ​ក្រែ​ន​នឹង​បញ្ឈប់​ការប្រយុទ្ធ​នៅ​ថ្ងៃមួយ​ដែល​អ៊ុយ​ក្រែ​ន​ទទួលបាន​ជ័យជម្នះ​។ បើ​យោងតាម​ការ ចេញផ្សាយ របស់ RT ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​Vladimir Zelensky បានប្រកាសថា អ៊ុយ​ក្រែ​ន​នឹង បង្កើត​មូលនិធិ​ការ ពារ​ជាតិ ថ្មី​មួយ ដែល​រួមបញ្ចូល​ទាំង​ទ្រព្យ សម្បត្តិ​របស់​រុស្ស៊ី ដែល​រឹបអូស​បាន​ក្នុង ចំណោម​ប្រភព​ហិរញ្ញប្បទាន ចម្បង​របស់ខ្លួន​។​លោក Zelensky បាន​និយាយ​រឿងនេះ​កាលពី​ថ្ងៃ​សុក្រ នៅឯ​វេទិកា​ឧស្សាហកម្ម​ការពារ​អន្តរជាតិ លើកដំបូង នៅក្នុង​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ថា វិធានការ​នេះ​គឺ សំដៅ​ផ្តល់​អាជ្ញាធរ​ក្នុង​ទីក្រុង​គៀវ​នូវ ធនធាន​បន្ថែម ដើម្បី​ជំរុញ​ផលិតកម្ម​យោធា បង្កើត​កម្មវិធី​ការពារជាតិ​ថ្មី និង​គាំទ្រ​ដល់ កងទ័ព​របស់​ប្រទេស​។​

​ទោះបីជា​យ៉ាងណាក្តី​មេដឹកនាំ​អ៊ុយ​ក្រែ​ន មិនបាន​បញ្ជាក់ថា តើ​គាត់​កំពុងនិយាយ​អំពី​មាស និង​ប្រាក់​បម្រុង Forex ជិត​៣០០​ពាន់​លាន​ដុល្លារ​របស់​រុស្ស៊ី ដែល​ត្រូវបាន​បង្កក ដោយ​អ្នកគាំទ្រ​លោកខាងលិច របស់​ប្រទេស ឬ​អំពី​ទ្រព្យសម្បត្តិ ដែល​គ្រប់គ្រង ដោយ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​រឹបអូស​បន្ទាប់ពី ការចាប់ផ្តើម​ប្រតិបត្តិការ​យោធា របស់​ទីក្រុង​ម៉ូស្គូ​ក្នុង​ខែកុម្ភៈ ២០២២​នោះទេ ។​​កន្លងមក​រុស្ស៊ី បាន​ពណ៌នា​ថា​ការ​បង្កក​ទ្រព្យសម្បត្តិ របស់ខ្លួន​នៅ​លោកខាងលិច​ថា ជា​សកម្មភាព​លួច​ប្លន់​ហើយ​បើ យោងតាម​លោក Dmitry Peskov អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង ទាំងនេះ​គឺជា សកម្មភាព​ខុសច្បាប់​ទាំងស្រុង ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ និង​តំណាងឱ្យ​ការទន្ទ្រាន ទាំង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ។​

​តែ​សម្រាប់ លោក Rustem Umerov រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន វិញ​បាន​អះអាង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដាច់ដោយឡែក​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X​ថា លោក​ទទួលបាន​ការធានា​ពី​ជំនួយ​យោធា​នៅពេល​អនាគត នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Lloyd Austin​។ «​លោក​រដ្ឋមន្ត្រី Lloyd Austin បាន​ធានា​ចំពោះ​ខ្ញុំ​ថា ការគាំទ្រ​របស់​សហរ​ដ្ឋ​អាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន នឹង​បន្ត​ធ្វើឡើង ហើយ​ថា​អ្នក​ចម្បាំង​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ទទួលបាន​ការគាំទ្រ​ដ៏​ខ្លាំងក្លា​នៅលើ​សមរភូមិ​»​។ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ក៏​ចេញមុខ​សន្យា​ដែរ​ថា សហរដ្ឋអាមេរិក​នឹងមិន​បោះបង់ចោល​អ៊ុយ​ក្រែ​ន​ឡើយ បើទោះជា​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ថវិកា​សហព័ន្ធ ឬ Shutdown ក៏ដោយ​។​

​សម្រាប់​រឿង​ជួយ​អ៊ុយ​ក្រេ​ន​នេះដែរជំហរ​មន្ត្រីជាន់ខ្ពស់​សភាជាតិ​អាមេរិក លោក Kevin McCarthy បាន​និយាយ​នៅក្នុង​បទ សម្ភាសន៍​ជាមួយ CBS កាលពី​ថ្ងៃអាទិត្យ​ថា ខណៈដែល​គាត់​នៅតែ​ប្តេជ្ញា ជួយ​អ៊ុយ​ក្រែ​ន ពេញ​មួយ​ជម្លោះ​ជាមួយ​រុស្ស៊ី ការដោះស្រាយ​បញ្ហា សន្តិសុខ​ព្រំដែន របស់​សហរដ្ឋអាមេរិក គួរតែ​ជា​អាទិភាព​ធំ​ជាង សម្រាប់​សមាជិកសភា អាមេរិក​ផងដែរ​។​លោក McCarthy ដែលជា​មន្ត្រីជាន់ខ្ពស់​ស​ភា និង​បក្ស​សាធារណៈ​ផង​នោះបាន​ថ្លែងការណ៍ នៅលើ​កញ្ចក់​ទូរទស្សន៍ CBS ក្នុង​កម្មវិធី The Face the Nation កាលពី​ថ្ងៃអាទិត្យ​ថា ៖​អាទិភាព​សម្រាប់​ខ្ញុំ​គឺ​អាមេរិក និង​ព្រំដែន​របស់​យើង ។ ឥឡូវនេះ ខ្ញុំ​គាំទ្រ​ក្នុងការ​ធ្វើឱ្យ​ប្រាកដថា អ៊ុយ​ក្រែ​ន​មាន​អាវុធ ដែល​ពួកគេ​ត្រូវការ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ខ្ញុំ នៅតែ​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​បញ្ហា​ព្រំដែន​អាមេរិក ដែលជា​រឿង​ត្រូវតែ​ដោះស្រាយ ជាមុនសិន​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​McCarthy បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ថវិកា​នៅ​នាទីចុងក្រោយ​ត្រូវបាន​សម្រេច​ដោយ​សភា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ការពារ​អ្វីដែល​នឹង​ក្លាយជា​ការអនុម័ត​ដ៏​មានតម្លៃ និង​រំខាន​ដល់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បំផុត​។​​សភាតំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក បាន​ធើ្វ​ការបោះឆ្នោត​អនុម័ត​ច្បាប់​ថវិកាជាតិ​ថ្មី​មួយ កាលពី​ថ្ងៃ​សៅរ៍ ដោយមាន​ការគាំទ្រ​ភាគច្រើន​ពី​ក្រុម​អ្នកនយោបាយ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​លទ្ធផល ៣៣៥ ទល់នឹង ៩១​សម្លេង បន្ទាប់ពី​មន្ត្រី​ប្រធានសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Kevin McCarthy ព្រម​ទម្លាក់ចោល​ការទាមទារ​របស់ខ្លួន​ជុំវិញ​គម្រោង​ច្បាប់​ថវិកា​ដែលមាន​បំណង​ធើ្វ​ការ​រឹតត្បិត​ការចំណាយ​របស់​រដ្ឋាភិបាល​។

​គួរ​ជម្រាប​ថា ការអនុម័ត​ច្បាប់​ថវិកាជាតិ​ទាំង​ប្រញាប់ប្រញាល​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​អាម៉េរិក ទំនងជា​ធើ្វ​ឡើង​ដើម្បី​បញ្ចៀស​ការកាត់បន្ថយ​ចំនួន​ស្ថាប័ន​របស់​រដ្ឋាភិបាល ដែល​ធ្លាប់ជា​ការទាមទារ​មួយ​របស់​ក្រុម​អ្នកនយោបាយ​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​នៅ​ស្របពេល​ដំណើរការ​សេដ្ឋកិច្ច​របស់​អាម៉េរិក​កំពុង​តែមាន​បញ្ហា​។​គួរ​បញ្ជាក់ថា នៅក្នុង​ដំណើរការ​បោះឆ្នោត​អនុម័ត​ច្បាប់​ថវិកា​ខាងលើនេះ ប្រធានសភា​តំណាងរាស្ត្រ​ពី​គណបក្ស​សាធារណៈរដ្ឋ លោក McCarthy បាន​បោះបង់ចោល​នូវ​លក្ខខណ្ឌ​ពីដំបូង​ដោយ​ក្រុម​អ្នកនយោបាយ​របស់លោក ដែល​តម្រូវឱ្យមាន​សម្លេង​គាំទ្រ​ភាគច្រើន​ចេញពី​អ្ន​កនយា​បាយ​គណបក្ស​សាធារណរដ្ឋ ដើម្បី​អាចឱ្យ​ច្បាប់​ថវិកា​ដំណើរការ​ទៅបាន ប៉ុន្តែ​សកម្មភាព​នេះ​អាច​ធើ្វ​ឱ្យ​លោក ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ទំនុក​ចិត្តជា​ប្រធានសភា​តំណាងរាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ​ពី​សំណាក់​ក្រុម​អ្នកនយោបាយ​ស្តាំនិយម​មួយចំនួន ៕a americ uy a uy us3 

​