» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7643 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697814 នាក់

យោធា​អ៊ីស្រាអែល ប្រកាស​ត្រៀម​វាយលុក​លើ​ទីក្រុង​ហ្កា​ហ្សា​ដើម្បី​បោ​សំអាត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឯ​អសប​បាន​ត្រឹម​អំពាវនាវ​


​អ៊ីស្រាអែល​៖​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែសីហា អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាន​អំពាវនាវ​រក​បទ​ឈប់​បាញ់​បន្ទាន់ បន្ទាប់ពី​អ៉ី​ស្រា​អែល ប្រកាស​ផែន​ការចង់​កាន់កាប់​ទីក្រុង​ហ្កា​ហ្សា (Gaza City)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a israel fight 

​នៅពេល​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ការអភិវឌ្ឍ​អាហ្វ្រិក ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក Guterres ថ្លែងថា «​វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ឈានដល់​បទ​ឈប់​បាញ់​ហ្កា​ហ្សា​ភ្លាមៗ ដែល​ចាំបាច់​ដើម្បី​បញ្ចៀស​ការស្លាប់ និង​ការបំផ្លិចបំផ្លាញ​ដោយ​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ទីក្រុង​ហ្កា​ហ្សា​»​។ លោក Guterres ក៏បាន​អំពាវនាវ​ឱ្យមាន ការដោះលែង​ចំណាប់ខ្មាំង ដោយ​ឥត​លក្ខខណ្ឌ​ពី​ក្រុម​ហា​ម៉ាស​ផងដែរ ខណៈ​ជំរុញ​ឱ្យ​អ៉ី​ស្រា​អែល ប្តូរ​ចិត្ត​ឈប់​ពង្រីក​ការសាងសង់ លំនៅដ្ឋាន​ខុសច្បាប់ ក្នុង​តំបន់ West Bank​។​

​សូមបញ្ជាក់ថា​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​និយាយថា កងទ័ព​កំពុង​ប្រតិបត្តិការ​រួចហើយ​នៅក្នុង​តំបន់ Zeitoun និង Jabalia ដើម្បី​ដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការវាយលុក ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក Katz បានអនុម័ត​កាលពី​ថ្ងៃ​អង្គារ ហើយ​ដែល​នឹងត្រូវ​បានដាក់​ទៅកាន់​គណៈរដ្ឋមន្ត្រី​សន្តិសុខ​នៅ​ចុង​សប្តាហ៍​នេះ​។​កងកម្លាំង​បម្រុង​ប្រហែល​៦០.០០០​នាក់ កំពុង​ត្រូវបាន​កោះហៅ​សម្រាប់​ដើមខែ​កញ្ញា ដើម្បី​ចាប់ផ្ដើម​ត្រៀមកម្លាំង​ជា​បុគ្គលិក​ដែលមាន​កាតព្វកិច្ច​សក​ម្ម​សម្រាប់​ប្រតិបត្តិការ​នេះ​។

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រុម​ហា​ម៉ាស បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា​បាន​រារាំង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដើម្បី​បន្ត​សង្គ្រាម​ដ៏​ព្រៃផ្សៃ​ប្រឆាំងនឹង​ជន​ស៊ីវិល​ស្លូតត្រង់​។​​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់រយ​ពាន់​នាក់​នៅក្នុង​ទីក្រុង ហ្កា​ហ្សា ត្រូវគេ​រំពឹងថា នឹងត្រូវ​បាន​បញ្ជា​ឱ្យ​ជម្លៀសចេញ ហើយ​ឆ្ពោះទៅកាន់​ទីជម្រក​នៅ​ភាគខាងត្បូង​ហ្កា​ហ្សា ខណៈ​ការត្រៀម​រៀបចំ​សម្រាប់​ផែនការ​ដណ្តើម​កាន់កាប់​របស់​អ៊ីស្រាអែល កំពុងដំណើរការ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ីស្រាអែល លោក Bezalel Smotrich បានឱ្យដឹងថា ផែនការ​តាំងទី​លំនៅរ​បស់​អ៊ីស្រាអែល ឈ្មោះថា​គម្រោង​អភិ​វ​ឌ្ឈ E1 ដែល​ត្រូវ​ថ្កោលទោស​យ៉ាង​ទូលំទូលាយ បានទទួល​ការអនុម័ត​ផ្លូវការ​ចុងក្រោយ​ហើយ​កាលពី​ថ្ងៃ​ពុធ (២០ សីហា​) ដោយ​គម្រោង​នេះ​នឹង​កាត់ផ្តាច់​ទឹកដី​ដែល​ប៉ា​ឡេ​ស្ទី​ន ស្វះស្វែង​បង្កើតជា​រដ្ឋ​មួយ ក្នុង​អ្វីដែល​លោក​និយាយថា​ដើម្បី​កប់​គំនិត​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក Smotrich បាន​និយាយថា ការអនុម័ត​នៃ​គម្រោង E1 ដែល​នឹង​ពុះ​បំបែក​តំបន់​កាន់កាប់ West Bank ហើយ​កាត់​ទឹកដី​នេះ​ចេញពី​ក្រុង​យេ​រូ​សា​ឡិ​ម​ខាងកើត ត្រូវបាន​ប្រកាស​តាំងតែ​ពី​សប្តាហ៍​មុន​មក និង​បានទទួល​ការសម្រេច​ចុងក្រោយ​រួច​ហើយពី​គណៈកម្មការ​រៀបចំ​ផែនការ​របស់​ក្រសួងការពារជាតិ​អ៊ីស្រាអែល កាលពី​ថ្ងៃ​ពុធ​។​​ប្រមុខ​ហិរញ្ញវត្ថុ​រូបនេះ​បន្ថែមថា «​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​កំពុង​ត្រូវបាន​លុបបំបាត់​ចេញពី​តុ​ចរចា មិនមែន​ដោយ​ពាក្យស្លោក​អ្វី​នោះទេ ប៉ុន្តែ​ជាមួយនឹង​សកម្មភាព​ជាក់ស្ដែង​»​។​

​ការចាប់ផ្តើម​គម្រោង​ដ៏​ចម្រូងចម្រាស​នេះ​ឡើងវិញ អាចធ្វើឱ្យ​អ៊ីស្រាអែល​កាន់តែ​ឯកោ​ថែមទៀត ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច​មួយចំនួន​របស់ខ្លួន ដែល​ខកចិត្ត​ខ្លាំង​ដោយសារ​ការបន្ត​កាប់សម្លាប់ និង​ភាព​តក់ស្លុត​នៃ​សង្គ្រាម​ហ្កា​ហ្សា បានប្រកាសថា ពួកគេ​អាច​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ខែកញ្ញា ខាងមុខនេះ​៕​សម្ព័ន្ធមិត្ត​ជាច្រើន​របស់​អ៊ីស្រាអែល​បាន​ថ្កោលទោស​ផែនការ​របស់ខ្លួន ដោយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​យោធា​នេះ អាច​នាំទៅរក​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​ទាំងពីរ និង​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ធ្លាក់ចូល​ទៅក្នុង​វដ្ត​នៃ​សង្គ្រាម​អចិន្ត្រៃយ៍​៕a israel fight1 a israel fight2 a israel fight3 a un anto 

​