» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10745 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700916 នាក់

អាមេរិក​ប្រតិកម្ម​ច្បាប់​ប្រ៊ុយណេ​ដែល​សម្លាប់​ភេទ​ទី​៣​ដោយ​គប់​និង​ដុំថ្ម​

 

​ព្រុយណេ: សារ​ព​តិ​មាន​ស៊ី​អិន​អិន​(CNN)​នៅ​ថ្ងៃអាទិត្យ​ទី​៣១ ខែ​មិនា​នេះ​បាន​ផ្សាយ​ឲ្យ​ដឹង​អំពី​ប្រតិកម្ម​មួយ​របស់​សហរដ្ឋអាមេរិក​ដែល ចំពោះ​ច្បាប់​ថ្មី​របស់​ប្រទេស​ប្រ៊ុយណេ​ដែល​តម្រូវ​ឲ្យ​សម្លាប់​មនុស្ស​ភេទ​ទី​៣​ដោយ​ដុំថ្មបើរកឃើញថាបានប្រព្រឹត្តកាមគុណ​ភេទដូចគ្នា។​a king bruynie1 

អាមេរិក​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ​មួយ​ក្នុងចំណោម​ការឆ្លើយតប ជាច្រើន​របស់​អន្តរជាតិ​ចំពោះ​ច្បាប់​ថ្មី​នៅ​ប្រទេស​ប្រ៊ុយណេ​នេះ​។ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​និយាយថា​៖​ខ្លួន មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ចំពោះ​ការសម្រេចចិត្ត របស់​ប្រ៊ុយណេ ហើយ​ការដាក់ទណ្ឌកម្ម​មួយចំនួន ក្នុង​ច្បាប់​ហាក់ដូចជា​មិន​ស្រប តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស អន្តរជាតិ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​និយាយទៀតថា រដ្ឋាភិបាល​ប្រ៊ុយណេ មាន​កាតព្វកិច្ច ដើម្បី​ធានាថា​មនុស្ស​ទាំងអស់ រួមទាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​ទទួលបាន​សិទ្ធិសេរីភាព ជា​សាកល និង​សេរី​ភាពជា​មូលដ្ឋាន ដែល​ពួកគេ​មាន​សិទ្ធិ ក្នុងការ​ទទួលបាន​។​​អាមេរិក​ប្រឆាំង​ដាច់ខាត ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ការរំលោភបំពាន​ប្រឆាំង នឹង​ក្រុមមនុស្ស​ភេទ​ទី​៣ ឬ​ហៅ​កាត់​ថា LGBTI រួមមាន​ទាំង​អំពើ​ហឹ​ង្សា ការផ្តន្ទាទោស ទៅលើ​ស្ថានភាព​របស់​ក្រុម LGBTI ឬ​ការប្រព្រឹត្ត​និ ង​ការរើសអើង បែប​ធ្ងន់ធ្ងរ​ទាំងឡាយ​។

​សូមបញ្ជាក់ថា​៖​ព្រះ​ចៅ​ស៊ុ​លត​ង់​ហាស់​សា​ណា​ល់ បុល​គៀស របស់​ប្រ៊ុយណេ (​ងារ​នេះ​ត្រូវបាន​បន្ត​រាប់​តំន​ក្នុង​រាជវង្ស​) គឺជា​ប្រមុខរដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រ៊ុយណេ​គឺជាអ្នកដាក់ចេញច្បាប់ខាងលើនេះកាលពីឆ្នាំ២០១៤ហើយមានប្រសិទ្ធភាពកាលពីសប្តាហ៍មុន។​​ព្រះអង្គ​គ្រប់គ្រង​ប្រទេស​ដោយ​ប្រឹក្សា​ជាមួយ​ក្រុមប្រឹក្សា​ជាច្រើន និង គណរដ្ឋមន្ត្រី​។​​បណ្ដាញ​ផ្សព្វផ្សាយ​សារពត៌មាន​កាន់ជើងរ​ដ្ឋា​ភិ​បាល​ទាំងស្រុង​។​

​គ្រួសារ​រាជវង្ស​នៅតែ​ជា​ឋានៈ​ដែល​ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស​គោរព​។ គ្មាន​អង្គការនីតិបញ្ញត្តិ​ដែល​ជ្រើស​ឡើង​ដោយ​ការបោះឆ្នោត​សកល​ទេ​។​

​នៅ​ខែសីហា ២០០៤ ព្រះ​ចៅ​ស៊ុ​លត​ង់​បានតែងតាំង​សភា​១ តែ​តាមពិត​សភា​នោះ​មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ផ្តល់យោបល់​ដល់​ព្រះមហាក្សត្រ​ទេ​។​
​គ្មាន​សេរីភាព​សារពត៌មាន​ក្នុងប្រទេស​ប្រ៊ុយណេ​ទេ​។ គេ​កម្រ​ឃើញ​ការរិះគន់​រដ្ឋាភិបាល​ឬ​ព្រះមហាក្សត្រ​ណាស់​។​a king bruy nei a king bruynie 


​