» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5186 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695357 នាក់

ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ព្រះ​ប្រទាន​ថវិកា​១​លាន​ដុល្លារ​អាមេរិក​សង់​អគា​វះកាត់​បេះដូង​នៅ​ពេទ្យ​គន្ធបុប្ផា​!


​ភ្នំពេញ ៖ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ បាន​ព្រះរាជទាន ជា​ព្រះរាជ​ទ្រព្យ​ដ៏​វិសេស វិសាល​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ចូលរួម​សាងសង់​អគារ​វះកាត់​បេះដូង​សីហមុនី មុនីនាថ​ជា ដំបូង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ដែលមាន​តម្លៃ​ចំណាយ​ថវិកា អស់​ប្រមាណ ៨​លាន​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បាន​ឲ្យ​ដឹង​។a king hospitala1 

ក្នុង​ពិធី​នោះ​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា វិស័យ​សុខាភិបាល ជា​បញ្ហា​គន្លឹះ​ក្នុងចំណោម​បញ្ហាសំខាន់ៗ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត សំដៅ​ថែរក្សា​ការពារ និង​ព្យាបាល​សុខភាព​ប្រជារាស្ត្រ​ទូទាំងប្រទេស​។​

​ទន្ទឹមគ្នានេះ សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រទាន​ព្រះរាជ​ទ្រព្យ​បន្ថែមទៀត​ចំនួន ១០​ម៉ឺន​ដុល្លារ ចំពោះ​មូលនិធិ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។​

បន្ទប់វះកាត់​បេះដូង​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ នៃ​អគារ​គន្ធបុប្ផា​-​សីហមុនី មុនិនាថ ថ្មីៗ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩ តទៅ ដែល​ក្នុង​មួយឆ្នាំៗ​យើង​នឹង​អាច​បង្កើន​ការវះកាត់​បាន​ចំនួន​ប្រមាណ​១០០០​នាក់ រួមគ្នា​ជាមួយ​មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី​១ ដែល​បានធ្វើ​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខេត្តសៀមរាប តាំងពី​ឆ្នាំ​២០១១ កន្លងមក​។​

​ព្រះមហាក្សត្រ ក៏បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ ដល់​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ១.៦៣៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ខោ​-​អាវយឺត ១​សម្រាប់ និង​ថវិកា ២​ម៉ឺន​រៀល​។ ដោយឡែក​សម្រាប់​អ្នក​កំដរ​ចំនួន ១.៦៣៧​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​។ ចំណែក​សម្រាប់​បុគ្គលិក​ពេទ្យ​ចំនួន ១.១៩៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​៕a king hospital a king hospital2 a king hospitala 

​