» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6215 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696386 នាក់

អនុសាសន៍​៥​ចំណុច​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ២០២៣

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​អនុសាសន៍ ៥​ចំណុច ដើម្បី​ត្រៀម​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ២០២៣ ។a hun asean1 

ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​វិមាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រត​តេ​ជោ និង​រាប់​ថយក្រោយ ៥០២​ថ្ងៃ ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាស៊ាន បា​រ៉ា​ហ្គេម ២០២៣ នា​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា៖ ទី​១ ក្រសួង​ស្ថាប័ន រាជធានី​ខេត្ត មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ តាម​គ្រប់​រូបភាព និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​របស់ខ្លួន​ឲ្យ​បាន​ផុស​នៅ​គ្រប់​ទីកន្លែង​។​

​ទី​២ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ទូត តំណាង​នៅក្រៅ​ប្រទេស និង​ក្រសួង​ស្ថាប័ន​នានា​ត្រូវ​ចូលរួម​យុទ្ធនាការ​ការទូត និង​កិច្ចការបរទេស​កីឡា​ដោយ​ដាក់​របៀបវារៈ នៃ​ការផ្សព្វផ្សាយ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ដោយ​ប្រើប្រាស់​គ្រប់​វេទិកា​សវនាការ ដើម្បី​ស្វែងរក​ការគាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​។​

​ទី​៣ រួមគ្នា​លើកកម្ពស់​មុខមាត់​កម្ពុ​ជា តាមរយៈ​ឥទ្ធិពល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ក្នុង​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ​កីឡា​រស់ក្នុង​សន្តិភាព ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ឥទ្ធិពល​គ្រឿងញៀន​។

​ទី ៤​គណៈកម្មការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី អាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ដោយ​គោរព​តាម​គោលការណ៍​កីឡា​បៃតង ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ កិត្តិយស ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ជា​លើកដំបូង​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ណែ​នាំអោយ​សហព័ន្ធ​កីឡា​ជាតិ កីឡាករ កីឡាការិនី កីឡាករ កីឡាការិនី​ជនពិការ សូម​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី​ក្នុងការ​ហ្វឹកហាត់​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ជា​កីឡា និង​បំពេញបេសកកម្ម​រៀងខ្លួនៗ​ជាមួយ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ប្រកបដោយ​ជោគជ័យ​។​

​ទី​៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់ ក្រុមហ៊ុន​សហគ្រាស​ឯក​ជន​ទាំងអស់ ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​មូលនិធិ​កីឡា​អាស៊ី អាគ្នេយ៍ ឆ្នាំ ២០២៣ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​នេះ​គឺជា​ចំណុច​ទាំង ៥ ដែល​ខ្ញុំ​ដាក់ចេញ​នូវ​អនុសាសន៍​សម្រាប់​ការបន្ត​ទៅមុខ​ក្នុងការ​រៀបចំ​របស់​យើង សូម្បីតែ​បញ្ហា​ថវិកា​ក៏​យើង​បាន​បង្កក​ប្រចាំឆ្នាំ​ប្រមាណ​ជា ៨​លាន​ដុល្លា ក្នុង​មួយឆ្នាំ ដែលមាន​រយៈពេល ៤​ឆ្នាំ​មកហើយ​សំរាប់​ត្រៀម​រៀបចំ​»។

​វិមាន​កីឡដ្ឋាន ដែលជា​សំណង់​ធំជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កើតឡើង​ពី​ចំណងមិត្តភាព កម្ពុជា​-​ចិន ជា​ជំនួយឥតសំណង​ពី​មិត្ត​ចិន​តម្លៃ​១៥០​លាន​ដុល្លារ​ងា​មេ​រិ​ក ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​​វិមាន​កីឡដ្ឋាន បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ គឺជា​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់ ៦​ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​។ ពិសេស​នឹង​ក្លាយជា​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា នា​ឆ្នាំ​២០២៣​ខាងមុខ ។a hun stadium3 

​