» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6081 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696252 នាក់

សម្រាលកូន​ភ្លោះ​បី​នៅ​ស្ទឹងត្រែង​តែ​មិនដឹងថា​បាន​គោលនយោបាយ​បន្តទៀត​ដែរ​ឬ​អត់​?


​ខេត្តស្ទឹងត្រែង​៖​ស្ត្រី​ម្នាក់ សម្រាល​បានកូន​ភ្លោះ​៣​នាក់​គឺ​ប្រុស​១ ស្រី​២ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​កន្លងទៅ ។a child three1 

​លោក ស៊ុយ សុភាព ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ឲ្យ​ដឹងថា ការ​សម្រាល​កូនភ្លោះ​៣​នេះ​គឺ​ដោយ​ការវះកាត់ ដោយ​ស្ត្រី​ជា​ម្ដាយ​បានមក​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ផ្ទះ​រង់ចាំ រយៈពេល​១​ខែ​ដើម្បី​ថែទាំ​សុខភាព​ដោយសារតែ​ដឹងថា នាង​មានកូន​ភ្លោះ​៣ ។ លុះ​មកដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១​រសៀល ក្រុមគ្រូពេទ្យ​បាន​សម្រាល​ជូន​ដោយ​វះកាត់ ដោយ​ទទួលបាន​កូនស្រី​ដំបូង​ទម្ងន់​២,៥​គីឡូក្រាម កូន​​ទី​២​ស្រី​ទម្ងន់​២​គីឡូក្រាម និង​កូន​ទី​៣​ប្រុស​ទម្ងន់់​២,៤​គីឡូក្រាម ។ ក្រោយពេល​សម្រាល ស្ត្រី ជា​ម្តាយ​មាន​សុខ​ភាពល្អ​ធម្មតា និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ក្រោម​ការតាមដាន​រប​ស់​គ្រូពេទ្យ ។​

​បុរស​ជា​ប្ដី​ឈ្មោះ ភ​ត្ត្រា អាយុ​២៥​ឆ្នាំ និយាយថា រូបគេ​ជា​កសិករ​រស់នៅ​ភូមិ​កោះ​ឈើទាល​តូច ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ ប្រពន្ធ​របស់គាត់​ឈ្មោះ ស្រី ពេ អាយុ​២១​ឆ្នាំ បាន​សម្រាលកូន​៣​ដង​ហើយ​គិត​ទាំង​លើក​នេះ ។​​លើក​ទី​១ សម្រាល​ដោយ​ធម្មជាតិ លើក​ទី​២​ក៏​សម្រាល​ដោយ​ធម្មជាតិ​ដែរ និង​លើក​ទី​៣​នេះ ដោយ​វះកាត់ ព្រោះ​ជា​កូនភ្លោះ​៣ ហើយ​មក​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ជាង​១​ខែ​មកហើយ រហូតដល់​ថ្ងៃ​សម្រាល គឺ​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ។​ករណី​យ៍​គេ​ឃើញ​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​អញ្ជើញ​ទៅពិនិត្យ​ស្ត្រី​ខាងលើ​នេះដែរ​។​ទោះបីយ៉ាងណា​ដោយសារ​សម្តេច​តេ​ជោ​ហ៊ុនសែន​លែង​ជា​នាយករដ្ឋមន្ត្រី​មិនដឹងថា​តើ​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​មាន​គោលនយោបាយ​ជួយឧបត្ថម្ភ​ស្ត្រីកូនភ្លោះបីបន្តដែរ​ឬ​អត់​នោះទេ​?៕a child three a child three2 

​