» កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4038 នាក់

ម្សិលមិញ 5467 នាក់

សរុប 14163615 នាក់

គ្រួសារ​លោក​ឆែម​សាវុធ​ដែល​បង្ក​ឲ្យ​មាន​ព្រិ​ត្តិ​ការណ៍​២៨​វិ​ចិ្ឆកា​ផ្អើល​ពេញ​ប្រទេស​អា​ឡូ​វ​ចូលដល់​រដ្ឋសភា​ព្រួយ​ទៀតហើយ​!

 

​ភ្នំពេញ​៖​ដោយសា​តែ​មេ​គុក​ស្រុក​ខ្មែរ​និង​ប្រពន្ធ​កូនចៅ​ម៉ា​ពូជ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឆែម​សាវុធ​មាន​ផ្ទុក​វិ​រុស​កូ​វិត​១៩​ដែល​ភាសា​ការទូត​ហៅថា​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ក្រៅពី​មន្ត្រីជាន់ខ្ពស់​ដែល​រួមមាន​សម្តេច​ក្រឡាហោម​សខេង​រដ្ឋ​ឧបនាយករដ្ឋមន្ត្រី​និង​អ្នក​ក្រោម​ឱវាទ​ផ្សេង​ដែល​បារម្ភ​ពី​ការឆ្លង​នៅ​រដ្ឋសភា​កម្ពុជា​ក៏​មានការ​ជ្រួលច្របល់​ដែរ​។​a palia 

ជាក់ស្តែង​នៅ​ថ្ងៃទី​៣០វិច្ឆិកាលេខាធិការដ្ឋាន​រដ្ឋសភាជាតិ បានធ្វើ​លិខិត​គោរព​ជូន​រដ្ឋមន្ត្រី​សុខាភិបាល ដើម្បី​ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋ​ភា ដែលមាន​ជាប់​ពាក់ព័ន្ធ​ឯកឧត្តម​តំណាងរាស្ត្រ ខេត្តស្ទឹងត្រែង​ឡូយ សុផាត ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ លោក​ឆែម សាវុធ កំពុងមាន​ជំងឺ​កូ​វីដ​១៩​។ យោងតាម​លិខិត​ដែល កាសែត​ទទួលបាន គឺមាន​រាយ​ឈ្មោះ​ថ្មា​ក់​ដឹកនាំ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាន តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា​សរុប ៦៦​នាក់​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែង​ថ្លែង​ឲ្យ​ដឹងថា​៖​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក សមាជិកា​រដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មួយចំនួន បាន​ជាប់ទាក់ទង​ដោយ​ប្រយោល​នឹង​ករណីនេះ នៅពេល​ហូប​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ក្រោយពេល​សម្រាក​សម័យ​ប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មានការ​ចូលរួម​រប​ស់​ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែល​បាន​ពាក់ព័ន្ធ​ជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ។​

“​អាស្រ័យ​ដូច្នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ខ្ញុំ​និង​ភរិយា ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​គ្រួសារ​ខាងលើ បាន​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ហើយ​ខ្ញុំ​និង​ភរិយា​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​គេហដ្ឋាន​របស់ខ្ញុំ​ផ្ទាល់ ចាប់ពី​ថ្ងៃទី​២៨​វិច្ឆិកា​មក​” សម្តេច​ហេង សំរិន បាន​ថ្លែង​យ៉ាង​ដូច្នេះ​។​a chhema a chhema1 a chhema2 a chhema3 a co heng a palia1