» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3810 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773567 នាក់

ស្រី​ស្អាត​ម្នាក់​សំងំ​ព្យាបាល​កូ​វីដ​ខ្លួនឯង​នៅផ្ទះ លទ្ធផល​បើ​កុំ​តែ​ដាក់​អុកស៊ីសែន​ទាន់​!

 

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះថា Sodenyta Nuon បាន​ឲ្យ​ដឹងថា​នាង​បាន​ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​នាង​មិនបាន​ស្វែងរក​ការ​ព្យា​ល​នៅក្រៅ​ឬ​មន្ទីរពេទ្យ​ឡើយ ដោយ​រូបនាង​សុខចិត្ត​ទ្រាំ​សំងំ​ព្យាបាល​នៅផ្ទះ ដោយសារ គិតថា​វា​មិន​អី ។ តែ​ចុងក្រោយ ត្រូវដាក់​អុកស៊ីសែន​តា​ម​រថយន្ត​សាមុយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។a co girl

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ក្មេង​កំ​រឹត​ហាយ​សូ​ម្នាក់នេះ បាន​សរសេរ​រៀបរាប់ ថា​៖​ដោយសារ​មាន​ប្រអប់​សារ​សួរសុខទុក្ខ​ច្រើន​ខ្ញុំ​ឆ្លើយ​មិន​អស់​ទេ​ចឹ​ង​សុំ​ឆ្លេ​ី​យ​ជារួម​នៅទីនេះ​។ ខ្ញុំ​ឈឺ​កូ​វីដ ១៣​ថ្ងៃ​ហើយ​ថ្ងៃទី​១​ដល់​ថ្ងៃទី​១០​ខ្ញុំ​បាន​ស៊ូ​នឹង​វា​នៅផ្ទះ​ស៊ូ​ឡេ​ី​ង​លែង​ទៅមុខ​ដល់​យប់​ថ្ងៃ​ពុធ​កណ្តាល​អា​ឬ្រា​ត​ខ្ញុំ​ស៊ូ​មិនបាន​ទៀត​ទេ​ខ្ញុំ​ធ្វេ​ី​ទុក្ខ​ខ្លាំងណាស់​ដង្ហក់​ដក​ដ​ង្ហេ​ី​ម​មិន​ដល់​គ្នា​ខ្លាំង​ដល់​ថ្នាក់​ផ្តាំ​លា​ប្តី​ក៏មាន​វា​កើតមក​ចឹ​ង​យូរថ្ងៃ​ដែរ​ហើយ​តែ​ខ្ញុំ​ចេះតែ​ទ្រាំ​ទៅ​នឹក​ឃេ​ី​គេ​ថា​យេ​ី​ង​ក្មេង​ចឹ​ង​តែ​ពីរ​អាទិត្យ​អី​ធូរ​ហេ​ី​យ​។

រហូត​ដាច់ចិត្ត​ខ​ល​ហៅ​ambulance ប៉ិមិនទាន់​គេ​ដាក់​អុក​ស៊ីហ្សែ​ន​អោយ​រហូត​តាំងពី​ក្នុង​ឡាន​មកដល់​ពេទ្យ​គេ​មេ​ី​ល​យេ​ី​ង​គ្រប់មុខ​តាម​ផ្នែក​ក្នុង​ខ្លួន​ទាំងអស់​គឺ​ឃើញថា​ខ្ញុំ​រលាក​សួត​ធ្ងន់ធ្ងរ​( lungebetændelse af covid )​នឹង​សំពាធ​ឈាម​ចុះ​ខ្លាំង​ឡូ​វ​ខ្ញុំ​បាន​នៅ​ពេទ្យ​ពីរ​យប់​ពីរ​ថ្ងៃ​ហើយ​អាក​រះ​ល្អ​ជាង​នៅផ្ទះ​ច្រើន​មិនសូវ​ធ្វេ​ី​ទុក្ខ​ដូច​នៅផ្ទះ​តែ​ខ្ញុំ​មិនអាច​អត់​អុក​សុ​ី​ហ្សែ​ន​បានទេ​សូម្បីតែ​ចូល​បន្ទប់ទឹក​គឺ​រូប​ទី​បី​មាន​ពីរ​សំរាប់​នៅ​លេ​ី​គ្រែ​នឹង​មួយទៀត​យួរ​តាម​ខ្លួន ហើយ​បើម្ជុល​វិញ​ចាក់​សុះសាច់​អស់ហើយ​។​ឥឡូវ​ខ្ញុំ​បាន​ធូរ​ច្រេ​ី​ន​ហេ​ី​យ​ប្រហែល​៣០​ទៅ​៤០%​ហេ​ី​យ​សង្ឃឹមថា​បាន​ទៅ​ជួប​គ្រួសារ​វិញ​ឆាប់ៗ​។ ហើយ​អរគុណ​ប៉ា​ម៉ាក់​បងប្អូន​ញាតិមិត្ត​ទាំងអស់​ដែរ​បាន​បារម្ភ​នឹង​សួរសុខទុក្ខ​រហូត​។ អ្នក​ទាំងអស់គ្នា​ជា​កម្លាំងចិត្ត​ដ៏​ធំ​ឲ្យ​ខ្ញុំ​ស៊ូ​តតាំង​នឹង​ជំងឺ​នេះ​។​

​ព្រឹត្តិការណ៍​សហគមន៍ ២០ ជា​ព្រឹត្តិការណ៍​នៃ​ការផ្ទុះ​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពុំទាន់​មានការ​ថយ​ថម​ស្រាកស្រាន្ត​នៅឡើយ​ទេ​មកដល់ពេលនេះ ក្នុងនោះដែរ គេ​សង្កេតឃើញថា មាន​ទាំង​មនុស្ស​ចាស់ វ័យ​កណ្តាល ក្មេង កុមារា និង កុមារី សុទ្ធតែ​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ៧៣៥​ចំនួន នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន​៥១៤​នាក់​ចំ​ចំណែក​អ្នកស្លាប់​កើន​ដល់​ជាង​៤០០​នាក់​ទៅហើយ​តាំងពី​២០​កម្ភៈ​មក​។

​ដោយសារតែ​ចំនួន​អ្នក​ឆ្លង​ច្រើន ហើយក្រសួងសុខាភិបាល បានកំណត់​ឱ្យ​អ្នក​ឆ្លង​កម្រិត​ស្រាល អាចធ្វើ​ការព្យាបាល​នៅផ្ទះ​របស់​ខ្លួនឯងបាន ប្រសិនបើ​ពុំមាន​ករណី​អាសន្ន ឬ​ធ្ងន់ធ្ងរ​នោះទេ​។ ​ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល បានប្រកាស​សម្រេច​ឱ្យ​ដាក់​ប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅតាម​ផ្ទះ ដែលជា​ឧបសម្ព័ន្ធ​នៃ​ប្រកាស​នេះ ជា​ជំហាន​ដំបូង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​ក្នុងនោះដែរ ចំពោះ​ការដាក់ឱ្យ​ដំណើរការ​ការព្យាបាល​អ្ន​ក​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល និង​រោគ​គ្មាន​សញ្ញា​នៅតាម​ផ្ទះ​សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រសួងសុខាភិបាល នៅពេល​ក្រោយ ផ្អែក​តាម​កម្រិត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​នីមួយៗ​៕a co girl1 a co girl2 a co girl3