» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6356 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696527 នាក់

ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​» ដល់​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា និង​សារការី​


​ភ្នំពេញ​:​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ផ្តល់​បទ​បាឋកថា «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​» ដល់​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា ជំនា​ន់ទី​១១-១២ សិស្ស​សារការី​ជំនា​ន់ទី​៣-៤ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន ២០០ នាក់ នៅ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា (​ប​.​ភ​.​យ​.​ក​)​។ បទ​បាឋកថា​នេះ​ធ្វើឡើង​ដោយ​អនុលោម​តាម​កម្មវិធីសិក្សា​របស់​សាលា​ភូមិន្ទ​វិជ្ជាជីវៈ​ទាំង​បួន និង​សាលា​ច្បាប់ ដើម្បីឱ្យ​សិស្ស​វិជ្ជាជីវៈ​តុលាការ ទទួល​ការបណ្តុះបណ្តាល​អំពី​«​ច្បាប់​ស្តីពី​ការ ប្រឆាំង​អំពើពុករលួយ​» មុន​ចេញទៅ​ប្រកប​វិជ្ជាជីវៈ​នៅតាម​សាលាជម្រះក្តី​នានា​។​a oum judge 

​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង បានលើកឡើង​ពី ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ច្បាប់​ពាក់ព័ន្ធ​ដល់​ការប្រឆាំង​អំពើពុករលួយ និយមន័យ​នៃ​បទល្មើស​ពុករលួយ បទ​ស៊ីសំណូក បទ​សូកប៉ាន់ បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បទល្មើស​ពុករលួយ​តូចតាច បទ​រំលោភ​អំណាច ឆបោក វិ​តិ​ក្រម ស៊ី​សូក ជំនួយ​ឥទ្ធិពល​សកម្ម អកម្ម បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ បទ​បំផ្លាញ និង​គៃបំបាត់ បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ បទ​រារាំង និង​ជ្រៀតជ្រែក​ដល់​ការងារ អ​.​ប​.​ព​. បទ​ប្តឹង​បរិហារ​ដោយ​ភូតកុហក ការប៉ុនប៉ង ទោស​បន្ថែម​អនុវត្ត​ចំពោះ​បទល្មើស​ពុករលួយ​-​អនុវត្ត​ចំពោះ​នីតិបុគ្គល និង​នីតិវិធី​អនុវត្ត​ចំពោះ​បទល្មើស​ពុករលួយ​រប​ស់ អ​.​ប​.​ព​.​។​

​បទ​បាឋកថា​នេះ ស៊ីចង្វាក់​ជាមួយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​សម្តេច​ធិបតី មុំ​ទី​៤ ការលើកកម្ពស់ និង​ការពង្រឹង ប្រសិទ្ធភាព​នៃ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ផ្តោត​អាទិភាព​លើ​ការលើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស ក្នុង​វិស័យ​យុត្តិធម៌ ទាំង​បរិមាណ និង​គុណភាព ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ក្នុង​វិស័យ​យុត្តិធម៌ និង​ប្រសិទ្ធភាព និង​ភាព​រហ័ស នៃ​ការដោះស្រាយ​វិវាទ ទាំង​ក្នុង​ប្រព័ន្ធតុលាការ និង​ក្រៅ​ប្រព័ន្ធតុលាការ​។​​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​បានធ្វើ​បទ​បាឋកថា “​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​” ចំនួន ៣​ដង​រួចមកហើយ កាលពី​ឆ្នាំ​២០១៧, ឆ្នាំ​២០១៩, និង​ឆ្នាំ​២០២២ ដល់​សិស្ស​វិជ្ជាជីវៈ​តុលាការ​។​a manet scout2 

​