» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4054 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992058 នាក់

ខៀវ​កាញារិទ្ធ​៖​ការជូន​រង្វាន​ន់​មិនមែន​សម្រាប់​អ្នកចាញ់​ទេ​តែ​សម្រាប់​ទឹកចិត្ត​ដែល​សម្រេច​គោលដៅ​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បា​នស​សេរ​សារ​សម្រាប់​កីឡាការិនី​ម៉ារ៉ាតុន​(​អត្តពលកម្ម​កម្ពុជារ​ត់​ចម្ងាយ​)​ប៊ូ​សំណាង​ដែល​មិន​បោះបង់​ការប្រកួត​ទោះ​ចាញ់​គេ​តែ​សុខចិត្ត​បន្ត​រត់​កាត់​ភ្លៀង​រហូត​គ្រប់​៥​ពាន់​ម៉ែត្រ​ដែលមាន​ខ្លឹមសា​ថា​៖​បើទោះជា​ខ្ញុំ​កំពុង​ប្រជុំ​កំពូល​អាស៊ាន​នៅ​​ឥណ្ឌូនេស៊ី​តែ​ខ្ញុំ​ក៏​នៅ​បន្ត​តាមដាន​ការ​​ប្រកួត​កីឡា​សុ​ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​​យើង​បានដែរ​។​a maraton2 

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​កីឡាការិនី​​ប៊ូ សំណាង​រត់​ក្រោម​ដំណក់ទឹកភ្លៀង​​រហូតដល់​ទីបញ្ចប់​ទោះបីជា​ខ្លួន​មិន​ជាប់​​ចំណាត់ថ្នាក់​ក៏ដោយ​។​​ដើម្បី​លើកទឹកចិត្ត​សម្រាប់​ការអត់ធ្មត់​​ខ្ញុំ​និង​ភរិយា​សូមជួយ​ឧបត្ថម្ភ​១​មុ​ឺ​ន​ដុល្លារ​(10,000$)​។​​សូម​លោក​សេង ទៀង​យក​ថវិការ​ជូន​កូន​​ស្រី ប៊ូ សំណាង​ដោយ​ផ្ទាល់ដៃ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ក្នុងឱកាស​ជួប​ជូន​ថវិកា​លើកទឹកចិត្ត​ដល់ក​ញ្ញា​ប៊ូ​សំណាង​ដែល​អមដំណើរ​មកជា​មួយ​លោក ដាំ ភិ​រម អនុប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣​នៅ​ទីស្តីការក្រសួង​ពត៍​មាន បាន​លើកឡើងថា «​ការជូន​ថវិកា​ឧបត្ថម្ភ​ជូន​កីឡាការិនី ប៊ូ សំណាង មិនមែន​ដោយសារ​គាត់​ចាញ់​នោះទេ ប៉ុន្តែ​ការជូន​រង្វាន់​នេះ​អំពី​ការប្រឹងប្រែង ចរិត​មិន​ចុះចាញ់ មានន័យថា ធ្វើ​អ្វីមួយ​ឲ្យ​ដល់​ទិសដៅ​»​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា «​នេះ​ជាការ​បង្ហាញ​អំពី​ប្រឹងប្រែង ហើយ​កីឡាករ​ទាំងអស់ គឺ​ចាប់ផ្តើម​ពី​ការបរាជ័យ​នេះ​ទៅហើយ​។ ដូច្នេះ​សំខាន់​យើង​ចង់​ឲ្យ​មាន​ការតស៊ូ ទោះ​ធ្វើ​កីឡា​ក្តី រកស៊ី​ក្តី ពុះពារ​ការលំបាក​ឲ្យ​ដល់​ភាពជោគជ័យ ដែល​កីឡាការិនី ប៊ូ សំណាង បានបង្ហាញ​រូបភាព​នេះ ដែលជា​រូបភាព​ទាក់ទាញ ដែល​មិន​ត្រឹមតែ​កាសែត​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​សូម្បី​កាសែត​អន្តរជាតិ​ក៏បាន សរសេរ​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​ផងដែរ​»​។​

​កីឡាការិនី​អត្តពលកម្ម ប៊ូ សំណាងទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុងអំឡុងពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ លើ​វិញ្ញាសា​រត់​ចម្ងាយ​៥,០០០​ម៉ែត្រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៣ ក្រោម​ដំណក់ទឹកភ្លៀង​យ៉ាង​ជោគជាំ បើទោះបីជា​កី ឡា​ការិនី​រូបនេះ មិន​ទទួលបាន​លទ្ធផល​ល្អ ប៉ុន្តែ​នាង​ទទួលបាន​តស៊ូ ពុះពារ​រត់​ដល់ទី​ដោយ​មិន​បោះ បង់​ការប្រកួត​។​

​សកម្មភាព​កីឡាការិនី ប៊ូ សំណាង ដែល​ទទួលបាន​ការគាំទ្រ អាណិតអាសូរ​របស់​ម​ហា​ជន​ខ្មែរ​ក៏ដូចជា​បណ្ដាញឃោសនា​ប​រទេស​ពិសេស​ព្រះមហាក្សត្រ​នាយករដ្ឋមន្ត្រី​និង​នាម៉ឺន​ព្រមទាំង​សប្បុរសជន​កម្ពុជា​ជាច្រើន​ទៀង​ដែលមាន​ថវិការ​លើសពី​១០​លាន​រៀល​។​ក្រៅពី​សម្តេច​តេ​ជោ​។​​កញ្ញា​ប៊ូ​សំណាង​ជាកីឡាការិនី​នៅ​សង្កាត់​ពងទឹក​រាជធានី​ភ្នំពេញ​មាន​អាយុ​២០​ឆ្នាំ​រៀន​បាន​ចប់​ត្រឹម​វិទ្យាល័យ​មាន​កំពស់​១​ម៉ែត្រ​៦៥​សង្ទីម៉ែត្រ ។​a maraton a maraton3 a maraton1