» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6300 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696471 នាក់

ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នកភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្តស្វាយរៀង​

​ស្វាយរៀង​៖​ជ្រូក​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤ នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោ​ទ៌​។​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​បាន​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មេត្តា​ជួយផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​ជ្រូក និង​ថ្នាំ​ព្យាបាល​សត្វ​ជ្រូក​ផង ពេល​ជ្រូក​ពួកគាត់​ឃុំ​ខ្សែ​ត្រ​កំពុង​ផ្ទុះ​ជំងឺ​ធ្ងន់ និង​ងាប់​ជាច្រើន​ក្បាល​ផងដែរ​។​a pic pest 

​មន្ត្រី​ការិយាល័យ​ពេទ្យសត្វ​ស្រុក​កំពង់រោ​ទ៌ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ម្ចាស់​អ្នក​ចិញ្ចឹម​ជ្រូក​ឈ្មោះ នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោ​ទ៌ មាន ច​ញ្ចឹ​ម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ហើយ​កន្លងមក សត្វ​ជ្រូក​មាន​ជំងឺ គាត់​ពុំបាន​រាយការណ៍​ជូន​មន្ត្រី​ពេទ្យសត្វ​ភូមិ​ឃុំ​ទេ គាត់​ព្យាបាល​ដោយ​ខ្លួនឯង ក្រោយមក​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​ងាប់​ច្រើន​ទើប​ដឹង​ដល់​មន្ត្រី​ពេទ្យសត្វ​ចុះទៅពិនិត្យ​ទើប​ដឹងថា ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ​កើតឡើង​តាំងពីដើម​ខែមករា ឆ្នាំ​២០២៤​កន្លងមក និង​មាន​សភាព​ធ្ងន់ ឈានទៅ​ងាប់​ជាច្រើន​ក្បាល​។​

​មន្ត្រី​ពេទ្យសត្វ​ស្រុក​រូបនេះ​បាន​បន្តថា តាម​ការអង្កេត​វិភាគ​បឋម មាន​ចំនួន​ករណី គឺ​៖​ទី​១,​សង្ស័យ​ជា​ជំងឺប៉េស្ត​ជ្រូក​ធម្មតា និង​ទី​២,​សង្ស័យ​ជា ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ជំងឺ​កាច​សាហាវ បំផុត បង្កឡើង​ដោយ​ពពួក​វីរុស បច្ចុប្បន្ន​ពុំទាន់​មាន​វ៉ាក់សាំង ការពារ​និង​ព្យាបាល​នោះទេ​។​​ប្រភព​បន្តទៀតថា ក្រោយ​ការពិនិត្យ អង្កេត​ជាបឋម​ឃើញ​សំណាក​សង្ស័យ​បែបនេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឃុំ​ស្រុក បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​ពួកគាត់​យល់ដឹង ទី​១ ត្រូវ​ចាក់​វាក់​សាំង​ការពារ​តាម​ប្រតិទិន្ន ទី​២ ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​ទ្រុង​និង​ជុំវិញ​ទ្រុង​៧​ថ្ងៃ​ម្តង​ឬ​១៤​ថ្ងៃ​ម្តង តាម​លទ្ធភាព​ជាក់ស្តែង ទី​៣ ត្រូវធ្វើ​អនាម័យ​ជាប្រចាំ និង​ទី​៤ ពេល​សត្វ​មាន​ជំងឺ​ត្រូវ​រាយការណ៍​ទៅ​ពេទ្យសត្វ​ឃុំ​និង​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​ជួយ​អន្តរាគមន៍​។​

​មន្ត្រី​ពេទ្យសត្វ​បាន​លើកឡើងថា បញ្ហា​ប្រឈម គឺ​ពេល​សត្វ​ជ្រូក​ឈឺ​ងាប់ ពួកគាត់​មិន​ព្រម​កប់​ចោល គឺ​ពួកគាត់​កាបសាច់​លក់ នៅតាម​មូលដ្ឋាន​បណ្តាល​ឲ្យ ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​គ្រប់​ទីកន្លែង​។​ពេល​សត្វ​ជ្រូក​មាន​ជំងឺ កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​មួយចំនួន បាន​ព្យាបាល​ខ្លួនឯង មិន​ព្រម​រាយការណ៍​ផ្តល់ព័ត៌មាន​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ទេ​។​​ទាក់ទិន​ករណីនេះ​ដែរ​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ប្រាប់ថា លោក​កំពុង​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ស្រុក​កំពង់រោ​ទ៌ ចុះ​សហការ​ជាមួយ​ពេទ្យសត្វ​ឃុំ លោក​មេភូមិ ស្រង់​ស្ថិតិ មាន​ប៉ុន្មាន​គ្រួសារ អ្នក​ចិញ្ចឹម​ជ្រូក ដើម្បី​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​លោក​បន្តថា​បច្ចុប្បន្ន គ្មាន​វ៉ាក់សាំង ការពារ​សត្វ​ជ្រូក​ពី​ជម្ងឺ​ប៉េ​ស​ទេ ។​​សូម​ជម្រាបជូន​ថា​កន្លងមក​ពេទ្យសត្វ​បាន​ចុះ​ចាក់​វ៉ាក់សាំង​គោក្របី បាន​ចំនួន​៧០%​ហើយ​ទូទាំង​០៨​ក្រុង​ស្រុក​នៃ​ខេត្តស្វាយរៀង ដោយ​ចែកជូន​តាម​បណ្តា​ឃុំ ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ចុះ​ចាក់​វ៉ាក់សាំង គោក្របី បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ព្យាបាល​ផងដែរ​៕a pic pest1 

​