» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7315 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697486 នាក់

បក្ស​កុំ​មុយ​នី​ស​វៀតណាម​បំពាក់​មេដាយមាស​ជូន​មន្ត្រី​ដែល​ធ្វើជា​ជំនាញការ​នៅ​កម្ពុជា​!

 

​វៀតណាម​៖​លោក​វូ​អ៊​ញ​( Vũ Oanh) តំណាង​អតីត​អ្នកជំនាញការ​វៀតណាម​នៅ​កម្ពុជា បានបង្ហាញ​មោទនភាព​ពេល ទទួលបាន​មេដាយមាស​កាលពី​ថ្ងៃទី​១២​ក្កដា​នៅក្នុង​បេសកកម្ម​នៅ​ស្រុក​ខ្មែរ​កាលពី​៤០​ឆ្នាំមុន​។a vn expert1 

សារព័ត៌មាន​វៀតណាម​ផ្សាយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Viet Nam News បាន​ដកស្រង់​សម្តី​របស់លោក Vũ Oanh ថា​៖«​ពួកគេ ប្តេជ្ញា​បន្ត​លើកកម្ពស់​ប្រពៃណី​នៃ​ការចូលរួម​ធ្វើ​កិច្ចការ​ជាមួយ​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម ប្រទេសជាតិ និង ប្រជាជន ក្នុង​ការរក្សា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វៀតណាម​និង​កម្ពុជា​»​។

​លោក​ត្រាន់​គួ​ក​វឿ​ង​( Trần Quốc Vượng) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​គណៈ​លេខា​គណៈ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ឲ្យ​ដឹងថា អតីត​អ្នកជំនាញការ​វៀតណាម​ទាំងនោះ បាន​តស៊ូ​ជាង​៤០​ឆ្នាំ​មកហើយ​។ លោក​ត្រាន់​គួ​ក​វឿ​ង​( Trần Quốc Vượng) បញ្ជាក់ថា​ក្នុង រវាង​ឆ្នាំ​១៩៧៨ និង ឆ្នាំ​១៩៨៩ វៀតណាម បាន​បញ្ជូន​កម្មាភិបាល​ប្រមាណ​៣​ម៉ឺន​៥​សែន​នាក់ មកជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​បន្ទាប់ពី​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​រួច ពួកគេ​បាន​ត្រឡប់​ទៅ​វៀតណាម​វិញ​។ ​លោក​ត្រាន់​គួ​ក​វឿ​ង​( Trần Quốc Vượng)ក៏បានថ្លែងកោតសសើរការគាំទ្រពីភាគីកម្ពុជាសម្រាប់ការរំដោះនិងការការការពារអភិវឌ្ឈន៍ប្រទេសវៀតណាមផងដែរ។

ភាគី​រដ្ឋាភិបាល​កម្ពុជា ពិសេស​គណបក្សកាន់អំណាច​ជាពិសេស​នៅក្នុង​ថ្ងៃបុណ្យ​ខួប​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ តែង​អរគុណ​កងទ័ព​វៀតណាម ថា​បាន​ចូល​មកជួយ​រំដោះ​កម្ពុជា ចេញពី​របប​ប៉ុលពត​។ យ៉ាងណា ក៏​នៅមាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ចាត់ទុកថា ក កងទ័ព​វៀតណាម ចូលមក​ឈ្លានពាន​គ្រប់គ្រង​កម្ពុជា មិនមែន​ជួយ​នោះទេ​។​ជាក់ស្តែង​ក្រៅពី​កង​ទ​ព័​អ្នកជំនាញការ​វៀតណាម ត្រូវបាន​បញ្ជូនមក​ម្ពុ​ជា ឲ្យ​កាន់កាប់​ការងារ​តាម​ស្ថាប័នរដ្ឋ​របស់​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៨៩​ទើប​បញ្ចប់​។

សារព័ត៌មាន​វៀតណាម ពុំបាន​បញ្ជាក់​ឡើយ​ថា អតីត​អ្នកជំនាញការ​វៀតណាម​ទាំងនោះ មាន​ប៉ុន្មាន​នាក់ ដែល​ទទួលបាន​មេដាយ​ថ្នាក់​កំពូល​នេះ​នោះទេ​។​a vn expert 

​