» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10069 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700240 នាក់

តម្រួត​ថៃ​រឹបអូស​រថយន្ត​ពីក្រុមហ៊ុន​ដែល​ដឹក​សិស្ស​ផ្ទុះ​ឆេះ​ស្លាប់


​ប្រទេស​ថៃ​៖​តម្រួត​ថៃ​បាន​រឹបអូស​រថយន្តក្រុង​ដឹក​អ្នកដំណើរ ៦ គ្រឿង​ពី​ក្រុមហ៊ុន Shinbutr Tour ដែលមាន​ឡាន​ទើបបាន​ឆេះ​ថ្មីៗ​នេះ​នៅក្នុង​ក្រុង​បាងកក​បណ្តាល​អោយស្លាប់​សិស្សសាលា ២០ នាក់ និង គ្រូបង្រៀន ៣ នាក់ ។a car student1

ការសន្និដ្ឋាន​ដំបូង​របស់​អ្នកឯកទេស គឺ​មិនមែន​ការ​បែក​កង់​ដូច​ការអះអាង​របស់​អ្នកបើកបរ​ដែលជា​ប្រភព​គ្រោះថ្នាក់​ឡើយ តែ​គឺជា​ការ​ធ្លាយ​ហ្កា​ស ( រថយន្ត​ដើរ​ដោយ​ហ្កា​ស ) ។ នៅពេលដែល​អាជ្ញាធរ​បញ្ជា​អោយ​យក​រថយន្ត​ទាំងអស់​របស់​ក្រុមហ៊ុន​មក​ត្រួតពិនិត្យ ក្រុមហ៊ុន​បាន​ប្រញាប់ប្រញាល់​បញ្ជូន​រថយន្ត​ដឹក​អ្នកដំណើរ​របស់ខ្លួន​ទៅ​រោង​ជាង​ដើម្បី​តម្រឹម​តម្រង់ តែ​តម្រួត​បាន​ចុះទៅ​ទាន់​ដល់​កន្លែង ។ បន្ទាប់ពី​ការត្រួតពិនិត្យ​គេ​បាន​ឃើញថា រថយន្ត​ទាំង ៦ ដែល​គេ​រឹបអូស​នេះ​សុទ្ធតែ​បាន​កែច្នៃ​ដោយ​លួចលាក់​ដាក់​ថែម​ធុង​ហ្កា​ស​ដល់​ទៅ ១២ ដែល​តាមច្បាប់​អនុញ្ញាត​អោយតែ ៦ ប៉ុណ្ណោះ -​។

​លោក Chirute Visalachitra អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាម​ការរកឃើញ​, ហ្គាស់​គឺ​ធ្លាយ​ចេញពី​ធុង​មួយ ដែល​មិនមាន​ការចុះបញ្ជី​និង​មិន​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​វិស្វករ ខណៈ​បច្ចុប្បន្ន ប៉ូលិស​កំពុងធ្វើការ​ជាមួយ​នាយកដ្ឋាន ដើម្បី​កំណត់ថា​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​លើ​រឿងនេះ​។​​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន លោក Suriya Jungrungreangkit, អាជ្ញាធរ​ថៃ បាន​រឹបអូស​យក​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​៥​គ្រឿង​ទៀត​ពី​ក្រុមហ៊ុន​ទេសចរណ៍ Shinbutr Tour ដែលជា​ម្ចាស់​រថយន្ត​ដែល​ឆេះ បន្ទាប់ពី​រកឃើញថា រថយន្ត​នីមួយៗ សុទ្ធ​តែមាន​ដំឡើង​ធុង​ហ្គាស់​ដល់​ទៅ​១១ ខណៈ​ច្បាប់​កំណត់​ត្រឹម​៦​ធុង​ប៉ុណ្ណោះ​។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​មិនបាន​បញ្ជូន​រថយន្ត​ទៅ​ការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក​ក្នុង​ខេត្ត Lop Buri ដើម្បី​ធ្វើការ​ពិនិត្យ​ទេ ដូច្នេះ​មន្ត្រី​ក៏​ប្រើ GPS ដើម្បី​តាមដាន ហើយ​រកឃើញ​រថយន្ត​នៅ​កា​រ៉ា​ស​មួយកន្លែង​ក្នុង​ខេត្ត Nakhon Ratchasima​។ ពេល​មន្ត្រី​ទៅដល់ គេ​បានឃើញ​ជាង​ឡាន​កំពុង​ដក​ធុង​ហ្គាស់​ចេញពី​រថយន្ត​ទាំង​៥​គ្រឿង​នោះ ទើប​ឈានដល់​ការ​រឹបអូស​តែម្តង​។​​លោក​សង្កត់ធ្ងន់ថា នឹងមាន​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​និង​អ្នកពាក់ព័ន្ធ​ការកែច្នៃ​ខុសច្បាប់​នេះ ហើយ​អាជ្ញាធរ​នឹង​កំណត់ថា តើ​យានដ្ឋាន​ត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ឬ​អត់​។ លើសពីនេះ នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រកាសថា ខ្លួន​នឹង​ត្រួតពិនិត្យ​យានយន្ត​ប្រើ​ហ្គាស់​ទាំង ១៣ ៤២៦​គ្រឿង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​៦០​ថ្ងៃ​។​

​សូមបញ្ជាក់​ជាថ្មី រថយន្តក្រុង​នេះ​មាន​ដឹក​សិស្ស​តូចៗ​ចំនួន​៣៨​នាក់ និង​គ្រូ​៦​នាក់ មកពី​សាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃ​ខេត្ត Uthai Thani ធ្វើដំណើរ​ក្នុង​ល្បឿន ៧០-៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅពេល​ជួប​ហេតុការណ៍​ដ៏​រន្ធត់​លើផ្លូវ Vibhavadi Rangsit ជិត​ផ្សារ​ទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka។ប្រភព​កាសែត​បាងកក​ប៉ុ​ស្ត ចេញផ្សាយ​ថ្ងៃ​សៅរ៍ ទី ៥ តុលា ២០២៤a car student a car student2 a car student3 
​