» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6915 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697086 នាក់

ចិន​ប្រតិកម្ម​រឿង​រដ្ឋសភា​បារាំង​អនុ​ម​ត័​សេចក្តីសម្រេច​មួយ​ចោទ​ចិន​ថា​បង្កើត​ប្រល័យពូជសាសន៍​នៅ​តំបន់​ស៊ិន​ជាំ​ង​!

 

​ប្រទេស​ចិន​៖ ក្រសួងការបរទេស​ចិន តាមរយៈ អ្នកនាំពាក្យ បាន​ចេញមុខ​ប្រឆាំង​ដាច់ខាត និង​បាន​វាយបក​បារាំង​វិញ ថា កំពុង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​បន្ទាប់ពី​រដ្ឋសភា​បារាំង​បោះឆ្នោត​លើ​សេចក្តីសម្រេច ចោទប្រកាន់​រដ្ឋអំណាច​ចិន​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​រ នៅ​ខេត្ត​ស៊ីន​ជាំ​ង​កាលពី​ថ្ងៃទី​២០​មករា ។a china france1

សភា​បារាំង​បាន​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​ដែល​ទទួលស្គាល់ថា ការប្រព្រឹត្ត​អំពើហិង្សា​របស់​អាជ្ញាធរ​ចិន​ទៅលើ​ប្រជាជន​អ៊ុយ​ហ្គួ​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង គឺជា​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ និង​ជា​អំពើ​ប្រល័យពូជសាសន៍​។ តែ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​ទាត់ចោល​ការចោទប្រកាន់ និង​បាន​វាយបក​រិះគន់​ខ្លាំងៗ​វិញ​ថា សេចក្តីសម្រេច​របស់រ​ដ្ឋ​សភា​បារាំង ស្តីពី​ស៊ីន​ជាំ​ង​ធ្វើឡើង​ដោយ​ឈរលើ​ការ​មិនដឹង​ការពិត ការ​គ្មាន​ចំណេះដឹង​ផ្នែក​ច្បាប់ និង​បាន​រំលោភ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។ ចិន​ប្រឆាំង​ដាច់ខាត នឹង​សេចក្តីសម្រេច​របស់​រដ្ឋ​សភា​បារាំង​។​

​ដោយ​លើក​បង្ហាញ តួលេខ​ប្រជាសាស្ត្រ នៅក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចោទ​ជា​សំណួរ​ថា បើសិន​មាន​អំពើ​ប្រល័យពូជសាសន៍ នៅ​ស៊ីន​ជាំ​ង​តើ គេ​អាច​ពន្យល់បាន​យ៉ាងម៉េច​ពី​កំណើនប្រជាជន​នៅ​ស៊ីន​ជាំ​ង​។ កន្លងមក អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ការសិក្សា​របស់​ប្រទេស​លោកខាងលិច មួយចំនួន​ដែល​ពឹង​ផ្អែកលើ​តួលេខ ឯកសារ​របស់​មន្ត្រី​ចិន ធ្លាប់បាន​ចោទប្រកាន់​ប៉េកាំង​ថា​បាន​បង្កើត​មន្ទីរឃុំឃាំង ដាក់​មនុស្ស​ជាង​១​លាន​នាក់​នៅ ខេត្ត​ស៊ីន​ជាំ​ង ដែល​នៅ​ក្នុងនោះ ភាគច្រើន​ជា​ប្រជាជន​អ៊ុយ​ហ្គួ​រ​។

សាក្សី​រួច​រស់​ជីវិត​មួយចំនួន ដែល​បាន​រត់គេច​ចេញទៅ​បរទេស ធ្លាប់បាន​និយាយ​ពី​លក្ខខណ្ឌ​ជីវិត​ដ៏​អាក្រក់​នៅក្នុង​ជំរំ ដូចជា ការធ្វើ​ទារុណកម្ម ការចាប់​បង្ខំ​ឲ្យ​ធ្វើការ ការរំលោភ​ផ្លូវភេទ និង​ការចាប់​បង្ខំ វះ​យក​សរីរាង្គ​ជាដើម​។​​ដំបូង​ឡើយ ប៉េកាំង​ធ្លាប់បាន​បដិសេធថា គ្មាន​ជំរំ​ដាក់​មនុស្ស​ជាង​១​លាន​នាក់​នោះទេ​។ ប៉ុន្តែ ក្រោយមក ក៏​បែរមក​ទទួលស្គាល់​វិញ ពិតជា​បាន​បង្កើត​មណ្ឌល​អប់រំ​នៅ​ខេត្ត​ស៊ីន​ជាំ​ង សម្រាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលដៅ​អូសទាញ​ប្រជាជន​អ៊ុយ​ហ្គួ​រ កាន់សាសនា​អ៊ីស្លាម ឲ្យ​ចាក​ឆ្ងាយ​ចេញពី អន្ទាក់​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ ថ្មីៗ​នេះ អាជ្ញាធរ​ចិន​បាន​អះអាងថា គេ​នឹង​បិទ​មណ្ឌល​អប់រំ​នៅ​ស៊ីន​ជាំ​ង ព្រោះថា​សិស្ស​ទាំងអស់​បានបញ្ចប់​ការបណ្តុះបណ្តាល​របស់ខ្លួន​។

​គួរ​កត់សំគាល់ថា នៅ​ប៉ុន្មាន​ថ្ងៃមុន​ការចាប់ផ្តើម​បើកសម្ពោធ កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ នៅ​ក្រុង​ប៉េកាំង សំឡេង​ថ្កោលទោស បរិហារ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ចិន បាន​បន្លឺ​កាន់តែខ្លាំង​ឡើង ពី​សំណាក់​ស្ថាន​ប័ន​កំពូល​រដ្ឋ នៅតាម​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន មានដូចជា​បារាំង អាមេរិក អង់គ្លេស និង​កាណាដា​ជាដើម​។

​សេចក្តីសម្រេចចិត្ត ដែល​ត្រូវ​បានដាក់​ស្នើ​ដោយ​គណបក្ស​សង្គមនិយម​បារាំង ត្រូវបាន​សមាជិកសភា​បារាំង បោះឆ្នោត​គាំទ្រ សឹងតែ​ជា​ឯកច្ឆ័ន្ទ​។ បើទោះជា​គ្មាន​ខ្លឹមសារ​អំណាច​ចាប់បង្ខំ​ក្តី តាមរយៈ​សេចក្តីសម្រេចចិត្ត​នេះ រដ្ឋសភា​បារាំង​បានចាត់ទុក​អំពើ​ធ្វើទុក្ខបុកម្នេញ ដែល​រដ្ឋអំណាច​ចិន​បានធ្វើ​ទៅលើ​ប្រជាជន​អ៊ុយ​ហ្គូ​រ ថា​មាន​ទម្រង់​ជា​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

​រដ្ឋសភា​បារាំង ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​ភិ​បាល​បារាំង ត្រូវតែ​រូតរះ ចាត់វិធានការ​ដូចគ្នា​នេះ ដើម្បី​ជំរុញ​ឲ្យ​សហគម​អន្តរជាតិ រួមគ្នា​ដាក់​សំពាធ​ទៅលើ​រដ្ឋាភិបាល​ចិន ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​អំពើ​រំលោភសិទ្ធិ​មនុស្ស ដ៏​ធ្ងន់ធ្ងរ​នេះ​។ ក្រៅពី​ស្ថានភាព​ជនជាតិ​អ៊ុយ​ហ្គួ​រ រដ្ឋសភា​បារាំង ក៏បាន​ថ្លែង​ការបារម្ភ​ផងដែរ អំពី​ស្ថានភាព​រង​ទុក្ខលំបាក របស់​សហគម​ជនជាតិភាគតិច​ផ្សេងទៀត នៅ​តំបន់​ស៊ីន​ជាំ​ង ដែល​កាន់សាសនា​អ៊ីស្លាម​។​

​លោក Dolkun Isa ប្រធាន​សន្និបាត​ពិភពលោក​នៃ​ជនជាតិ​អ៊ុយ​ហ្គួ​រ (CMO) បាន​អបអរសាទរ ចំពោះ​ការសម្រេច​របស់​សភា​បារាំង ដោយ​លោក​បាន​លើកឡើងថា វា​គឺជា​ការបោះ​ជំហាន​មួយ​បន្ថែមទៀត ក្នុងការ​ឈានទៅ​ទទួលស្គាល់​ឲ្យ​បាន​ទូលំទូលាយ ទូទាំង​ពិភពលោក ថា​ចិន​បាននិងកំពុង ធ្វើអំពើ​ប្រល័យពូជសាសន៍ លើ​ប្រជាជន​អ៊ុយ​ហ្គួ​រ​។​

​ក្រៅពី​សភា​បារាំង ដែល​បាន​ថ្កោលទោស​ចិន រដ្ឋាភិបាល​អាមេរិក រដ្ឋសភា​អង់គ្លេស ហូ​ឡង់ និង​កាណាដា ក៏បាន​អនុម័ត​សេចក្តីសម្រេចចិត្ត​ស្រដៀង​គ្នា​នេះដែរ ដោយបាន​ចាត់ទុកថារ​ដ្ឋា​ភិ​បាល​ចិន បាន​ធ្វើអំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ទៅលើ​ប្រជាជន​អ៊ុយ​ហ្គួ​រ​។ កាលពី​ថ្ងៃ​ពុធ អង្គការ Amnesty International បាន​អំពាវនាវ​ថា សហគម​អន្តរជាតិ មិនត្រូវ​ចាញ់បោក​ការ​បំភ័ន្ត​ភ្នែក​របស់​ចិន​បានឡើយ ដោយ​មិនត្រូវ​ភ្លេច​ថា ស្រប​ពេលដែល​កម្មវិធី​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ក្រុង​ប៉េកាំង ត្រូវ​ចិន​រៀបចំ​ធ្វើ​យ៉ាង​សម្បើម​ពេញមុខ តែ​នៅ​ពីក្រោយ​នោះ គឺ​រដ្ឋ​ចិន​បានធ្វើ​អំពើ​រំលោភសិទ្ធិ​មនុស្ស ដ៏​ធ្ងន់ធ្ងរ​បំផុត ទៅលើ​ប្រជាជន​អ៊ុយ​ហ្គួ​រ​៕a china france 


​