» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6964 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697135 នាក់

ពុករលួយ​ភាព​គ្មាន​ការងារ​ធ្វើ​បង្ក​ឲ្យ​មានកំហឹង​មហាជន​អ៊ីរ៉ាក់

 


​អ៊ីរ៉ាក់​៖ បាតុកម្ម​ក្តៅគគុក​នៅ​ប្រទេស​អ៊ីរ៉ាក​រយៈពេល​៤​ថ្ងៃ​កន្លងមក​មកនេះ បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​កើន​ដល់​៦០​នាក់​មនុស្ស​១,១៨៨​នាក់​ទៀត​បានទទួលរ​ងរ​បួស និង​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​។a iraq

សារព័ត៌មាន BBC នៅ​ថ្ងៃ​សៅរ៍ ទី​០៥ ខែតុលា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖ បាតុកម្ម​បានចាប់ផ្តើម​ផ្ទុះឡើង​តាំងតែ​ពីថ្ងៃ​អង្គា​រ៍​ទី​១​តុលា មក​ម្លេះ ហើយ​បាននិងកំពុង​បន្ត​រីក​រាលដាល​កាន់​ខ្លាំង នៅក្នុង​រដ្ឋធានី​បា​កដាដ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​របស់ លោក អា​ឌែ​ល អាប់​ឌុល ម៉ា​ហ៍​ឌី (Adel Abdul Mahdi)​ជា​នាយករដ្ឋមន្ត្រី ។ នៅតាម​តំបន់​ដទៃទៀត​នៃ​ប្រទេស​អ៊ីរ៉ាក់​ក៏មាន​សកម្មភាព​តវ៉ា​ស្រដៀង​គ្នា នេះដែរ​។​

​អាជ្ញាធរ​អ៊ីរ៉ាក់​បានដាក់​ចេញ​បម្រាម​គោចរ នៅ​ទីក្រុង​បា​កដាដ ព្រមទាំង​តំបន់​មួយចំនួនទៀត ប៉ុន្តែ​ការធ្វើ​បាតុកម្ម​នៅតែ​បន្ត​បើទោះជា​មាន​មុ​ស្សត្រូវ​បាញ់សម្លាប់​ក៏ដោយ​។ អាជ្ញាធរ​អ៊ីរ៉ាក់​ក៏បាន​បិទ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត នៅ​ទូទាំង​រដ្ឋធានី​បា​កដាដ រួមជាមួយ​តំបន់​មួយចំនួនទៀត ដែល​ស្ថិតនៅ​ភាគ​កណ្តាល និង​ភាគខាងត្បូង ប្រទេស​អ៊ីរ៉ាក់​។ ជាមួយគ្នានេះ​ការឆ្លង​ព្រំដែន​ជាប់​ប្រទេស​អ៊ីរ៉ង់ ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។​

​បាតុកម្ម​របស់​មហាជន ដែល​គ្មាន​ការដឹកនាំ​ពី​អ្នកនយោបាយ ឬ​មេដឹកនាំ​សាសនា គឺជា​រឿង​ថ្មី​មួយ មិន​ធ្លាប់​នៅ​អ៊ីរ៉ាក់ ដែល​ទើបតែ​ចាក​ផុតពី​អស្ថិរភាព នយោបាយ និង​សន្តិសុខ បានតែ​២​ឆ្នាំ ប៉ុណ្ណោះ ចាប់តាំងពី​សង្គ្រាម​ទម្លាក់​សា​ដាម ហ៊ូ​សេន នៅ​ឆ្នាំ ២០០៣​។​

​មូលហេតុ​ក្រុមបាតុករ​ទាំងនេះ​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​គឺ​ផ្តើម​ពី​ការដកតំណែង មេទ័ព​ប្រឆាំងនឹង​ក្រុម​ភេរវ​និយម ដែល​ប្រជាជន​អ៊ីរ៉ាក់​បាន​ចោទ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីរ៉ាក់ ថា មាន​និន្នាការ​ខ្លាំង​ទៅរក​អ៊ីរ៉ង់​។ បន្ទាប់មកទៀត ទៅតាម​ការអំពាវនាវ​ជា​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម ប្រជាជន​អ៊ីរ៉ាក់ ជាពិសេស​យុវជន​បាន​ចុះ​ថ្នល់​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​ពួកគេ​វាយតម្លៃថា អសមត្ថភាព​លុបបំបាត់​អំពើពុករលួយ ដែល​បានធ្វើ​ឲ្យ​អ៊ីរ៉ាក់ ខាតបង់​ថវិកា ជាង ៤១០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១៦​ឆ្នាំ​ចុង​ក្រោយនេះ​។

បាតុករ​អ៊ីរ៉ាក់​បានទាមទារ​ផងដែរ ឲ្យ​រដ្ឋាភិបាល ដោះស្រាយ បញ្ហា​យុវជន​អត់​ការងារ​ធ្វើ ដែលមាន​ចំនួន ប្រមាណ ២៥​ភាគរយ នៅក្នុង​ប្រទេស​។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ផងដែរ សេវាសាធារណៈ ព្រោះថា ទោះជា​ប្រទេស​ចប់ លែងមាន​សង្គ្រាម និង​អស្ថិរភាព​នយោបាយ ២​ឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ ប្រជាជន​អ៊ីរ៉ាក់ នៅតែ​ខ្វះខាត​ទឹកស្អាត និង​ភ្លើង​ប្រើប្រាស់​ដដែល​៕a iraq1 a iraq2 

​