» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5365 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064820 នាក់

តៃវ៉ាន់ឡើងសម្លេងជាមួយចិនដីគោកបន្ទាប់ពីអាមេរិកអនុមត័លក់អាវុធឲ្យថ្មីទៀត

ចិនតៃវ៉ាន់៖ មេដឹកនាំ​តៃវ៉ាន់ លោក Lai Ching-te នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា​នេះ​បាន​និយាយថា​ចិន​កំពុង​ព្យាយាម​បង្ខំ​ឱ្យ​តៃវ៉ាន់​ចុះចាញ់ ប៉ុន្តែ​លោក​អះអាងថា ទីក្រុង​តៃប៉ិ នឹងមិន​ចុះ​ញ៉ម​ចំពោះ​ការដាក់​សម្ពាធ​ពី​ប៉េកាំង​ជា​ដាច់ដាច​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a president taivan 

​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ពុធ​នេះ​គម្រប់​មួយខែ​ដំបូង​នៃ​ការចូល​កាន់តំណែង លោក Lai Ching-te បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ការ​ក្រសោប យក​តៃវ៉ាន់ គឺជា​គោលនយោបាយ​ជាតិ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ជាការ​បន្ថែម​ពីលើ​កម្លាំងយោធា ពួកគេ​បាន​បង្កើន​វិធីសាស្ត្រ​សម្លុត​គំរាម ដើម្បី​បង្ខំ​ឱ្យ​តៃវ៉ាន់​ចុះចាញ់​។ ប៉ុន្តែ តៃវ៉ាន់​នឹងមិន​ចុះ​ញ៉ម​សម្ពាធ​ទាំង​នោះឡើយ ហើយ​ប្រជាជន​តៃវ៉ាន់​នឹង​ការពារ​ដាច់ខាត​នូវ​អធិបតេយ្យ​ជាតិ ក៏ដូចជា ប្រកាន់យក​ប្រជាធិបតេយ្យ និង​សេរីភាព ជា​មាគ៌ា​ជីវិត​»​។​

​លោក Lai Ching-te ដែល​ត្រូវបាន​ចិន​ចាត់ទុកថា​ជា «​ជន​ឧទ្ទាម​ផ្ដាច់ខ្លួន​ដ៏​គ្រោះថ្នាក់​» បាន​សន្យា​បន្ត​អនុវត្តតាម​គោលនយោបាយ​មួយចំនួន របស់ អតីត​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងនោះ​រួមមាន​ទាំង​ការរក្សា​ស្ថានភាព​ដើម​នៃ​ជ្រោយ​ទាំងសងខាង​ច្រក​សមុទ្រ​តៃវ៉ាន់ ពោល​មិនចាំបាច់​ប្រកាស ឯករាជ្យ​អ្វី​នោះទេ ព្រោះ​សម្រាប់​រូបលោក តៃវ៉ាន់​មាន​ឯករាជ្យ​រួចទៅហើយ​។

ការពិតការឡើងសម្លេងរបស់ប្រធានាធិបតីតៃវ៉ាន់មិនមែនអត់អាងនោះទេព្រោះអា​មេ​រិ​ក បានអនុម័ត​ការលក់​ដ្រូ​ន និង​មី​ស៊ី​ល​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣៦០​លាន​ដុល្លារ ទៅឱ្យ​កោះ​តៃវ៉ាន់ ក្នុងពេលដែល​ចិន​បន្ត​បង្កើន​ការធ្វើសកម្មភាព​យោធា នៅ​ជុំវិញ​ដែន​កោះ​មួយ​នេះ​ដែល​ប៉េកាំង​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ផ្អែកលើ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ការពារជាតិ​នៃ​មន្ទីរ​បញ្ច​កោណ បានឱ្យដឹង​ទៀតថា​អាវុធ​ដែល​សហរដ្ឋអាមេរិក យល់ព្រម​លក់​ឱ្យ​តៃវ៉ាន់ រួមមាន ដ្រូ​ន Switchblade និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ រួមទាំង​បរិក្ខារ​ពាក់ព័ន្ធ​ផ្សេងទៀត​គិត​ជា​ទឹកប្រាក់ ៦០.២​លាន​ដុល្លារ ព្រមទាំង​ដ្រូ​ន​ប្រភេទ ALTIUS 600M-V និង​បរិក្ខារ​ពាក់ព័ន្ធ​ជាង ៣០០​លាន​ដុល្លារ​។ ទីភ្នាក់ងារ​របស់​មន្ទី​រ​បញ្ច​កោណ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ការលក់​អាវុធ​ទាំងនេះ​នឹងធ្វើ​ឱ្យ​សន្តិសុខ​របស់​តៃវ៉ាន់ កាន់តែ​ល្អប្រសើរ​ឡើង និង​អាច​ចូលរួមចំណែក​ក្នុងការ​ថែរក្សា ស្ថិរភាព​នយោបាយ តុល្យភាព​យោធា និង​ការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

ក្រសួងការពារជាតិ​តៃវ៉ាន់​វិញ ក៏បាន​អរគុណ​សហរដ្ឋអាមេរិក​ផងដែរ សម្រាប់​កិច្ចប្រឹងប្រែង​បង្កើន​ការលក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់​។ «​ប្រឈមមុខ​នឹង​ការធ្វើសកម្មភាព​យោធា​ជាប្រចាំ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ពី​សំណាក់​ចិន​កុ​ម្មុយ​និ​ស្ដ ការអនុម័ត​ការលក់​អាវុធ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​តាមដាន និង​វាយប្រហារ ហើយ​អាចឆ្លើយតប​ភ្លាមៗ​ទៅនឹង​ការគំរាមកំហែង​ណាមួយ ពីស​ត្រូវ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​។​

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក មាន​កាតព្វកិច្ច​នៅក្រោម​ច្បាប់​មួយ​ដែល​តម្រូវ​ផ្ដល់ឱ្យ​តៃវ៉ាន់​នូវ​សមត្ថភាព​ការពារ​ខ្លួនឯង បើទោះជា​វ៉ាស៊ីនតោន​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃប៉ិ និង​ជារឿយៗ​ធ្វើឱ្យ​ចិន​ក្ដៅក្រហាយ​ក៏ដោយ​។ ចិន​បាន​បង្កើន​ការធ្វើសកម្មភាព​ជាការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ ក្នុងនោះ​រួមមាន​ទាំង​ការធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​ដែន​កោះ​មួយ​នេះ កាលពី​ខែឧសភា កន្លងទៅ បន្ទាប់ពី​លោក Lai Ching-te ឡើងកាន់តំណែង​ជា​មេដឹកនាំ​ថ្មី​របស់​តៃវ៉ាន់​។​

ចិន​បាន​អះអាងថា​តៃវ៉ាន់​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ ហើយ​បាន​ព្រមាន​ជារឿយៗ​ថា​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ នៅក្នុង ករណី​ចាំបាច់​។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចិន​បាន​បង្កើន​ការដាក់​សម្ពាធ​ទាំង​យោធា និង​នយោបាយ​លើ​កោះ​តៃវ៉ាន់ ដោយ​ក្នុងនោះ​មាន​ទាំង​ការធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ក្រោយ​លោក Lai Ching-te ឡើងកាន់តំណែង​ជា​មេដឹកនាំ​ថ្មី​របស់​តៃវ៉ាន់​កាលពី​ថ្ងៃទី​២០ ខែឧសភា​កន្លងទៅ​។​a president taivan2