» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10624 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700795 នាក់

ភាពស្អិតល្មួត​រវាង​ចិន​និង​រុស្ស៊ី​បង្ក​ការព្រួយបារម្ភ​ពី​សហភាព​អឺរ៉ុប​

 

​រុស្ស៊ី​បារាំង​៖ លោក​ប្រ​ធានា​ធីប​តី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននេះ​ត្រូវបាន ប្រ​ធានា​ធីប​តី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ធ្វើ​ពិធី​ខួបកំណើត​អាយុ ៦៦​ឆ្នាំមុន​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការកសាង​ជំនឿ​ទុកចិត្ត​នៅ​អាស៊ី (CICA) នៅក្នុង​ទីក្រុង Dushanbe ប្រទេស​តាជី​គី​ស្ថាន​ ដោយមាន​កាដូ និង​នំ​ខេ​កមួយ ដែលមាន​អក្សរ​ជា​ភាសា​ចិន​ដែល​បង្ហាញ​ពី​ភាព​ស្ងិ​ត​ល្មួត​នៃ​ចំណងទាក់ទង​រវាង​ប្រទេស​ដែល​រង​ការ​ប្រ​ឆាង​ពី​អាមេរិក​ដូចគ្នា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​a china russy b 

​ទូរទស្សន៍​រដ្ឋ​ចិន បានបង្ហាញ​រូបភាព​របស់លោក ស៊ី ជីន​ពីង និង​លោក ពូ​ទីន បាន​កាន់​កែវស្រា​សាំ​ប៉ា​ញ ជល់​កែវ​ជាមួយគ្នា នៅឯ​សណ្ឋាគារ​ស្នាក់នៅ​មួយកន្លែង ស្ថិតនៅ​ទីក្រុង Dushanbe រដ្ឋធានី​នៃ​ប្រទេស​តាជី​គី​ស្ថាន​ដែលជា​កន្លែង​មេដឹកនាំ​ទាំងពីរ​ចូលរួម​កិច្ចប្រជុំ​។ ភាពស្អិតល្មួត​រវាង​មេដឹកនាំ​ប្រទេស​ទាំងពី​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្ភី​សហគមន៍​អឺរ៉ុប​។​

​ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) បានស្នើ​ឲ្យ​អឺរ៉ុប​គួរតែ​ពិចារណា​ឡើងវិញ ហើយ​ងាក​ទៅ​កសាង​ទំនុកចិត្ត​ជាមួយ​រុស្ស៊ី ដោយ​មិនគួរ បណ្តោយ​ឲ្យ​រុស្ស៊ី​ទៅ​ស្អិតល្មួត​ជាមួយ​ចិន​នោះឡើយ​។ សារព័ត៌មាន​រុស្ស៊ី Sputnik កាលពី​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖​លោក Macron បាន​អំពាវនាវ ថា «​អឺរ៉ុប​ត្រូវតែ​គិតគូរ​ឡើងវិញ អំពី​ការកសាង​ទំនុកចិត្ត និង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​រុស្ស៊ី និង​មិនគួរ​យល់ស្រប​តែ​ជាមួយ​គំនិត​របស់​អង្គការ NATO ឡើយ​»​។

លោក​ប្រធានាធិបតី​បារាំង បាន​ទទូច​ឲ្យ​ភាគី​ទាំងពីរ គួរ​រក្សា​កិច្ចពិភាក្សា​បែប​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី បើទោះបី​ជាមាន​ភាពមិន​ត្រូវរ៉ូវ​គ្នា​មួយចំនួន​ក្តី ខណៈ​វា​មិនមែនជា​រឿង​ល្អ​នោះឡើយ ដែល​បណ្តោយ​រុស្ស៊ី​ឲ្យ​ទៅជិត​ស្និទ្ធ​ចិន​។​ប្រធានាធិបតី​បារាំង អ៊ី​ម៉ាន់​នូ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ដល់ទី​ក្រុង​ប្រ៊ុ​ច​សែ​ល​ឱ្យ​បង្កើត “​ច្បាប់​ថ្មី​នៃ​ការទុកចិត្ត និង​សន្តិសុខ​” ជាមួយ​ក្រុង​ម៉ូស្គូ របស់​រុស្ស៊ី​ដោយ​និយាយថា បើ​មិន​ដូច្នោះ​ទេ “​វា​មិនល្អ​ទេ​ដែល​ទុកឱ្យ​រុស្ស៊ី​នៅ​ជាមួយ​ចិន​” ។​

​គួរ​ជម្រាប​ថា លោក Macron បាន​ថ្លែង​ដូច​ខាងលើនេះ​បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​និង​ពិភាក្សាគ្នា​អំពី​ឱកាស នៃ​ការពង្រឹង​ចំណងទាក់ទង ឲ្យ​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ ចំពោះមុខ​ការបង្ក​ព្យុះភ្លៀង កាន់តែខ្លាំង​ឡើងៗ​ពី​សហរដ្ឋអាមេរិក​។ ប្រទេស​ចិន និង​រុស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះឡើយ ដោយ​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹងត្រូវ​ជម្រុញ​ឲ្យ​ដល់​ជាង ២០០​ពាន់​លាន​ដុល្លារ ខណៈ​វិស័យ​ចម្បងៗ​ផ្សេងទៀត​រួមទាំង​កិច្ចការពារ​សន្តិសុខ​រួមគ្នា ក៏​នឹងត្រូវ​លើកកម្ពស់​ឲ្យ​ខ្លាំង​ជាង​មុន​ផងដែរ​។​a china russy a china russy1 

​