» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9567 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699738 នាក់

រដ្ឋាភិបាល​ថៃ​ប្រកាស​ពី​សំណង​ដល់​ជនរងគ្រោះ​រញ្ជួយ​ដី​ទាំង​ស្លាប់​និង​របួស​

 

​ប្រទេស​ថៃ​៖​មនុស្ស​ស្លាប់​ដោយសារ​ការរញ្ជួយ​ដី​នៅ​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃ​សុក្រ​គឺមាន​ចំនួន​២៤​នាក់ ភាគច្រើន​ជា​កម្មករសំណង់ ។​​ករណីយ៍នេះរដ្ឋាភិបាល​ប្រទេស​ថៃ នឹង​ផ្តល់​សំណង​ដល់​កម្មករ​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​សវនកម្ម​នៅ​ទីក្រុង​បាងកក ដោយ​គ្រូ​សារ​អ្នកស្លាប់​នឹង​ទទួលបាន​ប្រាក់​មួយ​គ្រួសារ​ចន្លោះ​ពី​១​ទៅ​២​លាន​បាត​។​នេះ​បើតាម​ការចុះផ្សាយ​របស់ Bangkok Post កាលពី​ថ្ងៃអាទិត្យ​ទី​៦​ខែមេសា​ឆ្នាំ​២០២៥,​។​a thai repay 

សេចក្តីប្រកាស​នេះ​គឺធ្វើឡើង​ដោយ​អគ្គលេខាធិការ​ក្រសួង​ការងារ​ថៃ​លោក Boonsong Thapchaiyuth ។​មិន​ត្រឹមតែ​សំណង​ទេ ក្រសួង​ក៏​នឹង​ធានារ៉ាប់រង​ថ្លៃ​ព្យាបាល​កម្មករ​របួស តាមរយៈ​ការិយាល័យ​សន្តិសុខ​សង្គម​ផងដែរ​។​
​លោក​អគ្គលេខាធិការ​ក្រសួង​ការងារ​ថៃ​ធានាថា ទាំង​កម្មករ​ថៃ​និង​អ្នក​មកពី​ក្រៅប្រទេស គឺ​ក្រសួង​នឹង​យកចិត្តទុកដាក់​យ៉ាង​ស្មើភាព​គ្នា​បំផុត សូមកុំ​បារម្ភ ។​ប៉ុន្តែ​ជូនដំណឹង​ថា សាច់ញាតិ​អ្នកស្លាប់​អាចដាក់​សំណើសុំ​សំណង ហើយ​ដំណើរការ​ពិនិត្យ​នឹងធ្វើ​ឡើង រីឯ​ការផ្តល់ប្រាក់​នឹង​រួចរាល់​ក្នុង​រយៈពេល​១៥​ថ្ងៃ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កម្មករ​ដែល​នឹង​ទទួលបាន​សំណង​ទាំងនេះ ត្រូវតែ​ជា​កម្មករ​ចុះឈ្មោះ​ក្នុង​គម្រោង​សន្តិសុខ​សង្គម ចំណែក​កម្មករ​ដែល​មិន​ស្ថិតក្នុង​គម្រោង​នេះ ក្រសួង​នឹង​វាយតម្លៃ​ផ្សេង​។​​លើសពីនេះ ក្រោម​គម្រោង​សន្តិសុខ​សង្គម​, រាល់​កម្មករ​ដែល​បាត់បង់​ការងារ​ដោយ​គ្រោះ​រញ្ជួយ​ដី នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៧៥០០​បាត​ក្នុង​មួយខែ រយៈពេល​៦​ខែ​។​

​សូមជម្រាបថា​ការ រញ្ជួយ​ដី​កម្រិត​៧.៧​រ៉ិ​ច​ទ័​រ ជាមួយ​ជម្រៅ​១០​គីឡូម៉ែត្រ បាន​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​បំផ្លាញ​ទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយ​ឥទ្ធិពល​របស់​វា​ក៏​ជះ​មកដល់​ប្រទេស​ថៃ​ផងដែរ ដោយ​ប៉ះពាល់​ខ្លាំង​លើ​រាជធានី​បាងកក ដល់់​ថ្នាក់​បណ្តាល​ឲ្យ​បាក់​រលំ​អគារ​សវនកម្ម​ដែល​បើតាម​ការស្រាវជ្រាវ​មានការ​ចូលរួមចំណែក​អំពី​ការប្រើប្រាស​ដែក​ដែល​នាំចូល​ពី​ប្រទេស​ចិន​ដែលមាន​គុណភាព​អន់​ផងដែរ​។​​តួលេខ​មនុស្ស​ស្លាប់​នៅ​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃ​សុក្រ​គឺមាន​ចំនួន​២៤​នាក់ ភាគច្រើន​ជា​កម្មករសំណង់ ដែល​បាត់​បង់ជីវិត​ក្នុង​ការបាក់​អគារ​សវនកម្ម​រដ្ឋ​នៅ​ខណ្ឌ​ចាក់ទុចាក់។​a thai repay1 

​