» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3334 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054563 នាក់

មី​យ៉ាន់​ម៉ា បញ្ជូន​អ្នកតំណាង​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន ជា​លើកដំបូង ក្នុង​រយៈពេល​៣​ឆ្នាំ


​ប្រទេស​ឡាវ​៖ មី​យ៉ាន់​ម៉ា​នឹង​បញ្ជូន​អ្នកតំណាង​ម្នាក់ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​លើក​ទី​៤៥ នេះ ក្នុង​សប្តាហ៍​នេះ ដែលជា​លើកដំបូង ក្នុង​រយៈពេល​៣​ឆ្នាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​a asean submit 

​វិបត្តិ​មី​យ៉ាន់​ម៉ា នឹង​ស្ថិតក្នុង​របៀបវារៈ​ចម្បង នៅពេល​មេដឹកនាំ​ក្រុម​ប្រទេស​អាស៊ាន ជួបប្រជុំគ្នា​នៅ​ប្រទេស​ឡាវ នា​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប៉ុន្តែ​កិច្ចប្រឹងប្រែង​រយៈពេល​ជាង ៣​ឆ្នាំ​មកហើយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការទូត សម្រាប់​ជម្លោះ​នេះ នៅតែ​មិនទាន់​ទទួលបាន​ផ្លែផ្កា​អ្វី​នៅឡើយ​ទេ​។ អាស៊ាន​បាន​ហាមឃាត់ ថ្នាក់ដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ខ្លួន ក្រោយ​រដ្ឋប្រហារ​ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​របប​យោធា បាន​បដិសេធ​បញ្ជូន​អ្នកតំណាង ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​ផងដែរ​។​

​បើតាម​មើលទៅ ភូមា​អាច​នឹង​បញ្ជូន​លោក Aung Kyaw Moe ដែលជា​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងការបរទេស​ភូមា​។ លោក​សេង វណ្ណ​លី អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​មើលឃើញថា ការបញ្ជូន​តំណាង​ភូមា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ជំហរ​ទន់ភ្លន់​របស់រ​បប​សឹក​ភូមា​ក្នុងការ​សម្របសម្រួល និង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​នៅ​ភូមា​។​

​តាម​អ្នកតាមដាន​ភូមិសាស្ត្រ​រូបនេះ​ដដែល ជំហរ​ទន់ភ្លន់​របស់​របប​សឹក​ភូមា​ពេលនេះ​ក៏​ដោយសារតែ​រដ្ឋាភិបាល​ភូមា​ហាក់​កំពុង​ថមថយ​ឥទ្ធិពល និង​ចាញ់​ច្រាប​ក្រុមប្រឆាំង​នៅលើ​សមរភូមិ​ប្រយុទ្ធ​។ តែ​លោក​សេង វណ្ណ​លី​នៅតែ​មើលឃើញថា ទោះ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ភូមា​ក៏ដោយ​ក៏​បញ្ហា​ផ្ទៃក្នុង​ភូមា​នឹង​បន្ត​អូសបន្លាយ​យូរ​តទៅទៀត និង​ថា បញ្ហា​នេះ​នឹងមិន​អាច​រក​ច្រកចេញ​បានទេ ដរាបណា​ភូមា​ខ្លួនឯង​មិន​រៀបចំ​ការបោះឆ្នោត​ស្របច្បាប់ និង​មាន​តម្លាភាព​។​

​គួររម្លឹកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចំនួន ៣​ឆ្នាំ​ជាប់ៗ​គ្នា​កន្លងមក របប​សឹក​ភូមា​បាន​បដិសេធ​មិន​បញ្ជូន​អ្នកតំណាង​មិនមែន​កំរិត​នយោបាយ​ឱ្យទៅ​ចូលរួម​ដោយ​សំអាងថា ភូមា​ដែល​ដឹកនាំ​ដោយ​របប​សឹក​យោធា​នៅតែមាន​តួនាទី និង​សិទ្ធ​ស្មើគ្នា​នៅក្នុង​រង្វង់​អាស៊ាន​។ ចំណែក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ៣​លើកចុងក្រោយ អាស៊ាន​នៅតែ​បន្ត​បញ្ជាក់ថា កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ត្រូវតែ​ជា​ឯកសារយោង​ដែលមាន​សុពលភាព​របស់​អាស៊ាន និង​គួរតែ​ត្រូវបាន​អនុវត្ត​ទាំងស្រុង​។ ទន្ទឹមគ្នានេះ មេដឹកនាំ​អាស៊ាន​ក៏​ទទូច​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ធូរបន្ថយ​ភាព​តានតឹង និង​អត់ធ្មត់​ជា​អតិបរមា​។​

 ប្រមុខ​របប​សឹក​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing បាន​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​អាស៊ាន ស្តីពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា កាលពី​ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែ​ចាប់តាំងពី​របប​សឹក មិន​ព្រម​អនុវត្តតាម​ផែនការ​សន្តិភាព​៥​ចំណុច ដែល​បាន​ព្រមព្រៀងគ្នា​ពីដំបូង អាស៊ាន​បានសម្រេច​មិន​អញ្ជើញ​រូបលោក ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ត​ទៀតឡើយ​។​a asean submit1